ហាមដាច់ខាត! ប្រការហាមឃាត់​ ១០ចំនុចដែលអ្នកបើកបររថយន្តអូតូគួរតែយល់ដឹង បើមិនចង់ស្តាយក្រោយ!
Connect with us

គួរដឹង

ហាមដាច់ខាត! ប្រការហាមឃាត់​ ១០ ចំនុចដែលអ្នកបើកបររថយន្តអូតូគួរតែយល់ដឹង បើមិនចង់ស្តាយក្រោយ!

ទោះបីជារថយន្តនាពេលបច្ចុប្បន្នមានភាពទំនើប មានសុវត្ថិភាពខ្ពស់ ដែលគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ យ៉ាងណាក៏ដោយ អ្នកបើកបរថយន្តគួរតែយល់ដឹងអំពីបំរាមមួយចំនួននៅពេលដែលអ្នកកាន់ចង្កូតនៅលើដងវិថី។ វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងការពាររថយន្តរបស់អ្នកកុំឲ្យងាយឆាប់ខូច។

ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់អំពីប្រការហាមឃាត់ ដែលអ្នកមិនគួរធ្វើដាច់ខាតប្រសិនបើអ្នកកំពុងតែប្រើប្រាស់រថយន្តលេខអូតូ។

សូមធ្វើការស៊ែរចែករំលែកនៅចំណេះដឹងនេះដល់អ្នកបើកបររថយន្តគ្រប់គ្នាបានឃើញផង៖

១. ពេលឡានកំពុងបើកទៅមុខ កុំចុចប៊ូតុងបិទបើកម៉ាស៊ីនឲ្យសោះ ៖ប្រសិនបើអ្នកចុចវាដោយចៃដន្យនៅពេលបើកបរដោយល្បឿនលឿនរឿងមិនល្អវានឹងអាចកើតឡើងចំពោះរថយន្តរបស់អ្នក។ ទោះបីជារថយន្តទំនើបមានលក្ខណៈពិសេសជាច្រើនដើម្បីការពារទុកមុនដ៏ដោយ សូមកុំធ្វើវាឲ្យសោះ។

២. កុំដាក់លេខថយក្រោយ (R) នៅពេលដែលឡានកំពុងទៅមុខ ៖វានឹងមានបញ្ហាចំពោះប្រអប់លេខរបស់រថយន្ត ទោះបីជាយ៉ាងណាក៏ដោយចូរកុំធ្វើវាអោយសោះ។

៣. កុំដាក់លេខចត (P) ពេលកំពុងបើកបរ ៖ដូចទៅនឹងចំនុចទី២ដែរសូមកុំធ្វើវាឲ្យសោះ។

៤. កុំព្យួរសោរច្រើនពេកនៅហ្នឹងបណ្តោងសោរឡានដែលវាអាចងាយនឹងធ្វើអោយរុន្ធសោរឡានខូចបាន។

៥. រថយន្តដែលទិញថ្មីបកកេះសូមប្តូរប្រេងម៉ាស៊ីនក្នុងរយះចម្ងាយ ១០០០គីឡូម៉ែត្រព្រោះថាជាប្រេងដែលរាវខ្លាំងពីរោងចក្រ។

៦. កុំចាក់ប្រេងម៉ាស៊ីនអោយពេញពេក ផុតពីការកំណត់ ៖វាមិនល្អនោះទេចំពោះម៉ាស៊ីនរថយន្តវាអាចធ្វើឲ្យរថយន្តរបស់អ្នកមានផ្សែងច្រើន ធ្វើឲ្យម៉ាស៊ីនរថយន្តឆាប់ខូច។

៧. កុំបើករថយន្តរហូតដល់អស់សាំងរលត់អោយសោះ ៖តើអ្នកមានដឹងទេថាក្នុងធុងសាំងរបស់រថយន្តតែងតែមានកករ វានឹងធ្វើឲ្យម៉ាស៊ីនរថយន្តឆាប់មានបញ្ហា។

៨. ត្រូវយកចិត្តទុកដាក់នូវសញ្ញាបង្ហាញព័តមាននានានៅលើតាបឡូរថយន្ត ៖សញ្ហាទាំងនេះវាមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលរថយន្តរបស់មានបញ្ហាណាមួយ ដូចជាបញ្ហាបច្ចេកទេស មិនដាក់ខ្សែក្រវ៉ាត់ ឬអាចខូចត្រង់កន្លែងណាមួយជាដើម។ ដូច្នេះបើសិនវាមានលោតសញ្ហាណាមួយក្នុងចំណោមរូបខាងក្រោមសូមយករថយន្តរបស់អ្នក ទៅពិនិត្យជាបន្ទាន់ ពិសេសគឺសញ្ហាដែលមានពណ៌ក្រហម។

៩. ឆែកសំពាធកង់អោយបានត្រឹមត្រូវ ៖ព្រោះបើវាតឹងពេកវាអាចផ្ទុះធ្លាយបាន ហើយបើធូរពេកវាធ្វើអោយម៉ាស៊ីនប្រឹងខ្លាំង និងស៊ីសាំងផងដែរ។

១០. ថ្លឹងកង់អោយបានស្មើល្អ​ ៖ប្រសិនបើកង់របស់រថយន្តមិនស្មើទេនោះអ្នកមិនអាចគ្រប់គ្រងលើឡានរបស់អ្នកល្អនោះទេ។ អ្វីដែលប្រសើរបំផុតដើម្បីឱ្យមានសុវត្ថិភាពជាងការសោកស្តាយសូមយករថយន្តរបស់អ្នកទៅថ្លឺងកង់ឲ្យបានស្មើសិនទៅ។

សូមស៊ែចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

ប្រភព៖ BRIGHTSIDE

ដោយ៖ វីរៈ

ដកស្រ់ដោយ៖ www.kalib9.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK