នៅ​ស្រុក​ចិន សិស្ស​ប្រឡង​ធ្លាក់​អាច​ខ្ចី​ពិន្ទុពី "​ធនាគារ​ពិន្ទុ​" ហើយ​មាន​សង​រំលស់​ដូច​នៅ​ធនាគារ​ ដើម្បីអនាគតខ្លួន!
Connect with us

គួរដឹង

នៅ​ស្រុក​ចិន សិស្ស​ប្រឡង​ធ្លាក់​អាច​ខ្ចី​ពិន្ទុពី “​ធនាគារ​ពិន្ទុ​” ហើយ​មាន​សង​រំលស់​ដូច​នៅ​ធនាគារ​ ដើម្បីអនាគតខ្លួន!

ការប្រឡង​អាចជា​ប្រភព​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​សិស្ស ជាពិសេស​ប្រសិនបើ​ពួកគេ​ទទួលបាន​ពិន្ទុ​ធ្លាក់​។ ប៉ុន្តែ​សាលា​មួយកន្លែង​នៅ​ប្រទេស​ចិន​នឹង​អនុញ្ញាតឱ្យ​សិស្ស​ខ្ចី​ពិន្ទុ​ពី “​ធនាគារ​ពិន្ទុ​” ដើម្បី​ប្រឡង​ជាប់​តេស្ត​ទាំងអស់​។​

​​យោងតាម​វេ​ប​សាយ South China Morning Post បានឱ្យដឹងថា គម្រោង​ប្រកបដោយ​ការច្នៃប្រឌិត​នេះ​គឺជា​គំនិត​របស់​អនុវិទ្យាល័យ​ណាន​ជី​ង​ទីមួយ​ក្នុង​ទីក្រុង​ណាន​ជី​ង ខេត្ត​ជាំ​ង​ស៊ូ ដែល​កំពុង​ប្រតិបត្តិ​គំនិត​នេះ​ជាមួយ​ថ្នាក់​ទី ១០ កម្រិត​ខ្ពស់​របស់ខ្លួន​។​

 នាយក​សាលា លោកស្រី ខាន​ហ័ង បាន​និយាយថា គំនិត​ថ្មី​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​បន្ថែម​មួយទៀត​ដើម្បី​ដាក់​ការផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​របស់​សិស្ស​ជាជាង​ការប្រឡង​របស់​ពួកគេ ដោយ​កត់សម្គាល់​ឃើញថា​វប្បធម៌​ផ្តោត​សំខាន់​តែ​លើ​ការប្រឡង​បាន​នាំទៅដល់​ការកំណត់​អនាគត​សិស្ស​តែ​លើ​ការប្រឡង​ជា​រឿង​ចម្បង​។​

​អ្នកគ្រូ​រូបវិទ្យា ម៉ី​ហង្ស ក៏បាន​សរសើរ​គំនិត​នេះ​ដោយ​និយាយថា វា​មាន​គោលដៅ​ក្នុងការ​ផ្តល់ឱកាស​ទី​ពីរ​ដល់​សិស្ស។​

​ បច្ចុប្បន្ន​សិស្ស​ចំនួន ១៣ នាក់​ក្នុងចំណោម ៤៩ នាក់​បាន​ខ្ចី​ពិន្ទុ​ពី​ធនាគារ​ពិន្ទុ​។ សិស្ស​ម្នាក់​ក្នុងចំណោម​នេះ​បាន​យក​ពិន្ទុ​ដើម្បី​ជួយ​ឱ្យ​ជាប់​ការប្រឡង​ភូមិវិទ្យា​បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​។​

​ ទោះយ៉ាងណា លក្ខខណ្ឌ​សង​ពិន្ទុ​វិញ​គឺ​សិស្ស​ត្រូវ​ប្រឡងមុខវិជ្ជានោះ​ឱ្យបាន​ពិន្ទុបង្គ្រប់បន្ថែម​នៅ​ការប្រឡង​ខាងមុខ​បន្ទាប់​ទៀត​។ យ៉ាងណាក្តី អ្នកគ្រូ​លោកគ្រូ​ខ្លះ​បាន​អនុញ្ញាតឱ្យ​សិស្ស​សង​ពិន្ទុ​វិញ​ដោយ​ឱ្យ​ពួកគេ​ឡើង​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​ឬក៏​ធ្វើការ​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​។​

​ដូច​ធនាគារ​ដែរ សិស្ស​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​សង​រំលស់ ហើយ​អ្នកណា​ដែល​មិន​សងបំណុល​របស់ខ្លួន​នឹងត្រូវ​ហាម​មិនឱ្យ​ខ្ចី​ពិន្ទុ​នៅ​ថ្ងៃ​អនាគត​៕ (khmeread)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ2 months ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK