សោកស្ដាយណាស់! ព្រះវិហារ​ខ្មែរ​អាយុកាល​ជាង​១៣០០​ឆ្នាំ នៅ​កម្ពុជា​ក្រោម ត្រូវ​ឆេះ​ស្ទើរ​ទាំងស្រុង​!
Connect with us

ថ្មីៗ

សោកស្ដាយណាស់! ព្រះវិហារ​ខ្មែរ​អាយុកាល​ជាង​១៣០០​ឆ្នាំ នៅ​កម្ពុជា​ក្រោម ត្រូវ​ឆេះ​ស្ទើរ​ទាំងស្រុង​!

វិហារបុរាណខ្មែរមួយ ដែលមាន​អាយុកាល​ដល់ទៅ១៣០០​ឆ្នាំ ក្នុងវត្ត «​បិដក​ត្យា​រាម​» នៅ​ខេត្ត​ព្រះ​ត្រពាំង ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម  ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ល្ងាច ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០។ បើតាម​លោក ថាច់ ឡែ​ន ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា អគ្គិភ័យ​នេះ បាន​បង្ក​ឱ្យ​ខូចខាត​ព្រះ​ពុទ្ធរូប​ជាច្រើន សម្ភារ និង​វត្ថុ មានតម្លៃ​ជាច្រើន​។​

មូល​ហេតុដែល​បណ្តាលឱ្យ​មាន​ភ្លើង​ឆាបឆេះព្រះវិហារ​ដ៏​ចំណាស់​នេះ ត្រូវបាន​គេ​សង្ស័យថា​ឆ្លង​ចរន្តអគ្គិសនី ក្នុង​កុដិ​មួយ ហើយ​បន្ត​ឆេះ​រាលដាល​កាន់តែខ្លាំង ទើប​មាន​អន្តរាគមន៍​ពី​ព្រះសង្ឃ និង​ពលរដ្ឋ​។ 
​វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម ផ្សាយថា ព្រះវិហារនេះ សាងសង់​ពី​ឈើ ដំបូល​ប្រក់​ដោយ​ក្បឿង​បុរាណ រនាប​​ធ្វើ​ពី​ឈើ ជញ្ជាំង​បាំង​ដោយ​ក្តារ​នៅ​ខាងក្នុង និង​ផ្នែក​ជាច្រើន​ទៀត តាមរចនា​ប័ទ្ម​ខ្មែរ​ពី​បុរាណ​។
ព្រះវិហារនេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ភ​វ​វរ្ម័នទី​២  ក្នុង​ឆ្នាំ​៦៤១​គ​.​ស​.​។ គិត​មកដល់​ឆ្នាំ​២០២០ វត្ត​នេះ មាន​អាយុកាល​១ ៣៧៩​ឆ្នាំ​។ លោក ថាច់ ឡែ​ន បញ្ជាក់ថា ព្រះវិហារនេះ ពិត​ជាមាន​អាយុកាល​១៣០០​ឆ្នាំ​មែន​ ដោយបានកសាងឡើងដំណាលគ្នាជាមួយនឹងវត្តបិដក​ត្យា​រាម៕ (thmeythmey)
ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK