គួរដឹង
ក្បួនដើរលេងរបស់មហាសេដ្ឋី Jack Ma ធ្វើឲ្យគាត់រកឃើញក្តីស្រមៃរកស៊ីដែលរឹងមាំបំផុត

លោកអ្នកប្រហែលដឹងខ្លះមកហើយថា លោកមហាសេដ្ឋី Jack Ma ចូលចិត្តធ្វើដំណើរឆ្លងប្រទេសណាស់គាត់តែងទៅប្រទេសនិងតំបន់ជាច្រើនដែលលោកមិនធ្លាប់ទៅ ក្នុងនោះក៏មានខេត្តសៀមរាបរបស់កម្ពុជាមួយដែរ។ តើគាត់មានក្បួនដើរលេងបែបណា ដើម្បីជួយឲ្យគាត់អាចរកឃើញ ក្តីស្រមៃរកស៊ីដែលរឹងមាំបំផុត។
មែនទែនទៅ កាលគាត់មិនទាន់ក្លាយជាសេដ្ឋី គាត់រើសតំបន់ដែលត្រូវទៅមុនគេព្រោះថវិការបស់គាត់មានកំណត់កាលនោះ។ ប្រទេសដែលគាត់សម្រេចទៅមុនគេគឺ អូស្រ្តាលីដែលជាប្រទេសអភិវឌ្ឍន៍ខ្លាំងជាងប្រទេសចិន។ ២៩ថ្ងៃនៅអូស្រ្តាលីបានបើកចំហទស្សនះវិស័យរបស់គាត់ចំពោះពិភពលោកទាំងមូល។
មុនបានចេញពីស្រុកចិន គាត់តែងយល់ឃើញតាមសៀវភៅ ដែលគាត់បានរៀនសូត្រ គឺស្រុកចិនអស្ចារ្យណាស់។ តែដល់ពេលគាត់ចេញក្រៅ គាត់ឃើញអ្វីដែលគាត់ធ្លាប់ដឹងមិនដូចគ្នា ទាំងស្រុងនោះទេ។ “វប្បធម៌និងស្ថានភាពរស់នៅ របស់ប្រជាជនអូស្រ្តាលីបានផ្លាស់ប្តូររបៀបគិតពី អនាគតរបស់ខ្ញុំ” នេះជាអ្វីដែលគាត់ទទួលបាន ពីការធ្វើដំណើរក្រៅប្រទេសដំបូងបំផុតរបស់គាត់។
ទិសដៅធ្វើដំណើរបន្ទាប់គឺប្រទេសដែលពូកែខាងការធ្វើជំនួញជាងគេបំផុតនោះគឺអាមេរិក។គាត់រើសអាមេរិក ព្រោះប្រទេសនេះពូកែរកស៊ី ហើយមានមហាសេដ្ឋីល្បីឈ្មោះជាច្រើនចេញពីសហរដ្ឋអាមេរិកនេះឯង។ ទឹកដីមួយនេះហើយ ដែលបានធ្វើឲ្យលោកមហាសេដ្ឋី Jack ma រកឃើញក្តីស្រមៃរបស់គាត់ ហើយមកដល់ស្រុកចិនវិញភ្លាម ក៏បានចាប់ផ្តើមអាលីបាបាភ្លាមមិនបង្អង់យូរនោះទេ។
សង្ខេបក្បួនដើរលេងរបស់មហាសេដ្ឋី Jack Ma គឺគាត់ដើរមើលឳកាស មិនដើរលេងកំសាន្តនោះទ្បើយ។មុនគាត់ដើរ គាត់បានដាក់គោលដៅរួចទៅហើយ ទៅទីនោះដើម្បីអ្វី? នេះហើយជាអ្វីដែលលោកអ្នក គួររៀបចំខ្លួន មុនធ្វើដំណើរទៅក្រៅប្រទេស កុំចេះតែចេញទៅដើម្បីតែកំសាន្ត។លោកអ្នកគួរយកឳកាសនេះ ទៅរៀនសូត្រពីតំបន់ឬប្រទេស ដែលលោកអ្នកទស្សនាវិញ ទើបជាក្បួនដើរដែលហុចលទ្ធផលល្អដល់ការរីកចម្រើនខាងគំនិតរកស៊ីរបស់លោកអ្នក៕
អត្ថបទដោយ៖ សំ កុសល (អ្នកនិពន្ធសៀវភៅ គោលការណ៍រកស៊ីរឹងមាំ)
ប្រភព៖ www.business-cambodia.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង