គួរដឹង
អ្នកជំនាញរកឃើញថា ការកកស្ទះចរាចរណ៍ អាចធ្វើឲ្យអ្នកធ្វើដំណើរ ឆាប់កើតជំងឺគាំងបេះដូង

ចរាចរណ៍ដែលមានសភាពកកកុញ រកតែងាកបន្តិចមិនកើត បានត្រឹមរំកិ លសន្សឹមៗ ទម្រាំបានទៅដល់គោ លដៅនិមួយៗ ពិតជាគួរឲ្យធុ ញស្មុគ ស្មាញខ្លាំងណាស់។ ចេញមកពីផ្ទះតែងខ្លួនស្អាតបាត មាន អារម្មណ៍ល្អប៉ុណ្ណាក៏ដោយ ឲ្យតែពេលជាប់គាំងស្ទះ ម៉ូតូ ឡានម្តងៗ ដឹងតែមួម៉ៅ មិនស្រឡះក្នុងចិត្តទាល់តែសោះ។
តាមការសិក្សាស្រាវជ្រាវថ្មី នៅប្រទេស អាល្លឺម៉ង់ បានបង្ហាញឲ្យឃើញថាការស្ទះចរាចរណ៍ក៏អាចបណ្តាឲ្យមានគ្រោះថ្នាក់ ចំពោះសុខភាព ជាពិសេ សមានហានិភ័យខ្ពស់ក្នុងកា រប្រឈមជាមួយនឹងជំងឺគាំងបេះដូង។ លើសពីនេះទៅទៀតវាអាចជះឥទ្ធិពលអាក្រក់ៗដល់អ្នកមានដូចជា៖
១. ប្រឈមខ្ពស់នឹងការគាំងបេះដូងត្រូវរង់ចាំ យូរម៉ោងផងថ្លង់សំឡេង ម៉ាស៊ីនឡានម៉ូតូផង ធ្វើឲ្យកម្រិតនៃការខឹង មួម៉ៅកាន់តែកើនឡើង។ បន្ទាប់ពីបានធ្វើការ សិក្សាវិភាគអស់ រយៈពេល៤ឆ្នាំ លទ្ធផលបានបង្ហាញទៀតថាការគាំងបេះដូងមានដល់ទៅ ១៥០ ០ ករណី ដែលបណ្តាលមកពីស្ទះចរា ចរណ៍។
២. ធ្វើឲ្យសមត្ថភាព ខួរក្បាល ធ្លាក់ចុះ ដោយសារតែគ្រប់គ្នាចង់ គេចផុតពីចំណុចកកស្ទះធ្វើឲ្យម្នាក់ៗព្យាយាមបើករុលគ្មានភាពអធ្យាស្រ័យគ្នាទៅ វិញទៅមក។ យ៉ាងណា កុំភ្លេចថានរណាក៏ចង់ប្រញាប់ដូចតែគ្នាដែរ។ មួយវិញទៀតការស្រូបយកផ្សែងចេញពីបំពង់ស៊ីម៉ាំង អាចធ្វើឲ្យការចងចាំ ធ្លាក់ចុះ។
៣. ឡើងទម្ងន់ការកកស្ទះរាប់ម៉ោង បានធ្វើឲ្យអ្នកបាត់ បង់កម្លាំងថាមពលគ្មានកម្លាំងកំហែងហាត់ប្រាណឬអស់អារម្មណ៍គិតពីការធ្វើម្ហូបដែលផ្តល់ប្រយោជន៍ដល់សុខភាពជាដើម។
៤. មិនស្រស់ស្រាយអ្នកអាចនឹងចុចទូរស័ព្ទពេលជាប់គាំង ជក់បារី ឬស្តាប់បើចម្រៀងឮៗដើម្បីបន្លប់ស្រ្តេស ប៉ុន្តែ វាមិនមែនជាភាពស្រស់ស្រាយពិតប្រាកដនោះទេថែមទាំងអាចបណ្តាលឲ្យអ្នកកាន់តែច្របូកច្របល់បន្ទាប់ពីនោះក៏មាន។
៥. ផលប៉ះពាល់ផ្សេងៗទៀតអ្នកក៏អាចក្លាយទៅជាជនរងគ្រោះ ដោយសារការលើសសម្ពាធឈាមជំងឺហឺតឬសួតជាដើម។
ការស្ទះចរាចរណ៍ដែលមានចម្ងាយដល់ ទៅ ២០គីឡូម៉ែត្រ នៅប្រទេស ឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០១៦ មាន មនុស្ស១២នាក់បានស្លាប់ ព្រោះបញ្ហានេះកើតឡើងដល់ទៅ៣ ថ្ងៃជាប់គ្នា។ ហេតុនេះហើយត្រូវប្រុងប្រយ័ត្នឲ្យបានល្អរាល់ពេលធ្វើដំណើរនៅលើផ្លូវ។ ជ្រើសរើសមធ្យោបាយណា ដែលបង្កភាពងាយស្រួលនិងរហ័សប្រសិន បើអ្នកប្រញាប់ឬបន្ទាន់ខ្លាំង ហើយ កុំភ្លេចដកដង្ហើម ចេញចូលឲ្យបានវែងៗដើម្បីសុខភាព៕
អត្ថបទ៖ ខ្លីៗ
ដកស្រង់ដោយ៖ khoanew.asia
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង