គួរដឹង
តើវីរុសកូរ៉ូណាថ្មី ដែលបង្កទៅជាជំងឺរលាកសួត ជាអ្វី?

ភ្នំពេញ៖ សព្វថ្ងៃប្រទេសជាច្រើនកំពុងចាប់អារម្មណ៍តាមដានជុំវិញជំងឺរលាកសួតដែលបង្កដោយវីរុសកូរូណាថ្មី។ វីរុសកូរ៉ូណាថ្មី បានលេចឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន នៅដើមខែមករាឆ្នាំនេះ។ មកទល់ថ្ងៃនេះគេបានរកឃើញការឆ្លងវីរុសថ្មីនេះទៅលើមនុស្សចំនួន ៤៣ករណី ក្នុងនោះប្រទេសចិនមាន ៤១ករណី(ស្លាប់ម្នាក់) នៅថៃ១ករណី និងជប៉ុន១ករណី។ វីរុសកូរ៉ូណាថ្មី ជាវីរុសប្រភេទថ្មីមួយនៃវីរុសកូរ៉ូណា។
ខាងក្រោមនេះជាសំណួរ-ចម្លើយជុំវិញវីរុសកូរ៉ូណា ដែលដកស្រង់ចេញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ៖
វីរុសកូរ៉ូណាជាអ្វី?
វីរុសកូរ៉ូណា គឺជាក្រុមគ្រួសារវីរុសដ៏ធំមួយដែលបណ្ដាលឲ្យមានជំងឺផ្ដាសាយធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា(MERS) និងសាសន៍(SARS) ។
តើវីរុសកូរ៉ូណាថ្មីជាអ្វី?
វីរុសកូរ៉ូណាថ្មី ជាវីរុសកូរ៉ូណាថ្មីមួយដែលពីមុនមិនមាននៅលើមនុស្ស។
តើមនុស្សអាចឆ្លងវីរុសកូរ៉ូណាថ្មីពីប្រភពសត្វដែរឬទេ?
ការស៊ើបអង្កេតលម្អិតបានរកឃើញថាវីរុសសាសន៍(SARS) ដែលជាសមាជិកគ្រួសារវីរុសកូរ៉ូណាឆ្លងពីសត្វសំពោចមកមនុស្សក្នុងប្រទេសចិនឆ្នាំ២០០២ និងវីរុសជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា(MERS) ឆ្លងពីសត្វអូដ្ឋមកមនុស្សនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងឆ្នាំ២០១២។ វីរុសកូរ៉ូណាមួយចំនួនត្រូវបានគេដឹងថាមានចរាចរលើសត្វ ប៉ុន្តែមិនទាន់ឆ្លងមកមនុស្សនៅឡើយ។ ដោយសារតែមានភាពប្រសើរឡើងនៃប្រព័ន្ធតាមដាននៅលើពិភពលោកវីរុសកូរ៉ូណាមួយចំនួនធំត្រូវបានគេកំណត់អត្តសញ្ញាណបាន។
នៅពេល មនុស្សម្នាក់ឆ្លងវីរុសកូរ៉ូណា តើមានរោគសញ្ញាអ្វីខ្លះ?
វាអាស្រ័យលើវីរុស ប៉ុន្តែសញ្ញាទូទៅរោគសញ្ញា រួមមាន រោគសញ្ញាផ្លូវដង្ហើម គ្រុនក្ដៅ ក្អក ដង្ហើមខ្លីនិងពិបាកដកដង្ហើម។ បើករណីធ្ងន់ធ្ងរ អាចបណ្ដាលឲ្យមានជំងឺរលាកសួត ជំងឺសាសន៍ ជំងឺខ្សោយតម្រងនោម និងរហូតដល់ស្លាប់។
តើវីរុសកូរ៉ូណាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ ឬទេ?
វីរុសកូរ៉ូណាខ្លះអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ បន្ទាប់ពីប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ ឧទាហរណ៍នៅកន្លែងធ្វើការ ក្នុងគ្រួសារ មន្ទីរពេទ្យ។
តើមានវ៉ាក់សាំងសម្រាប់វីរុសកូរ៉ណាថ្មីនេះ ឬទេ?
ដោយសារជំងឺនេះជាជំងឺថ្មី វាមិនទាន់មានវ៉ាក់សាំងនៅឡើយទេ។ គេអាចត្រូវការចំណាយពេលវាលាច្រើនឆ្នាំដើម្បីបង្កើតវ៉ាក់សាំងថ្មីនេះ។
តើមានការព្យាបាលនៅពេលឆ្លងវីរុសកូរ៉ូណាថ្មីនេះដែរ ឬទេ?
មិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺ ដែលបណ្ដាលមកពីវីរុសកូរ៉ូណាថ្មីនេះទេ។ ទោះយ៉ាងណា រោគសញ្ញាជាច្រើនអាចព្យាបាលបាន ដូច្នេះហើយការព្យាបាលផ្អែកទៅលើស្ថានភាពគ្លីនិករបស់អ្នកជំងឺ។ លើសពីនេះទៅទៀតការព្យាបាលគាំទ្រ អាចមានប្រសិទ្ធភាពខ្ពស់។
តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីការពារខ្លួនពីវីរុសនេះ?
អនុសាសន៍ជាស្ដង់ដារ ដើម្បីកាត់បន្ថយការប្រឈម និងការឆ្លងជំងឺមួយចំនួន រួមមានការរក្សាអនាម័យដៃនិងផ្លូវដង្ហើមឲ្យស្អាត និងសុវត្ថិភាពចំណីរអាហារ និងចៀសវាងការប៉ះពាល់ជិតស្និទជាមួយអ្នកជំងឺផ្លូវដង្ហើមដូចជាក្អកនិងកណ្ដាស់។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ឲ្យសាធារណជនទាក់ទងទៅលេខ ១១៥បើមានរោគសញ្ញាផ្លូវដង្ហើមកើតច្រើនគ្នាក្នុងសហគមន៏ឬកន្លែងធ្វើការនានា ឬចចង់សាកសួរព័ត៌មានបន្ថែម៕
ប្រភព៖ thmeythmey..com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង