គួរដឹង
“គ្មានប្រយោជន៍អ្វីធំជាងប្រយោជន៍ជាតិ”

កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬមុខមាត់បន្តិចបន្តួច បាត់បង់ឧត្តមគតិជាខ្មែរ ជាអ្នកស្រលាញ់ជាតិ ។ ពាក្យមួយរបស់ អ្នកនិពន្ធ ស សារុន បាននិយាយថា “កាលនៅក្រ មានឧត្តមគិតអស្ចារ្យ បានលាភសក្ការៈកាលណា បាត់បង់អស់ហើយ” ។
ទន្ទឹមនឹងគ្នានោះ មេដឹកនាំយួនបានសិក្សាយ៉ាងច្បាស់អំពីអត្តចរិតរបស់ខ្មែរ ជាពិសេសខ្មែរ ពេលចាញ់សង្រ្គាមសៀមក្រោយសម័យអង្គរ ស.វទី ១៤ និង សម័យសង្វែក ស.វ ទី ១៦ ។ ខ្ញុំមិនបន្ទោសខ្មែរបច្ចុប្បន្នថាគាត់មិនស្គាល់អត្តសញ្ញាណ ឬស្គាល់ពូជអំបូរខ្លួនឯងមិនច្បាស់ទេ ព្រោះសម័យកាលនោះ ពូជខ្មែរ ដែលចេះដឹង ពូជអ្នកប្រាជ្ញ ត្រូវបានសៀមចាប់ចងយកទៅស្រុកវា ហើយបើអ្នក មិនទៅត្រូវបានសម្លាប់បំបាត់ពូជអស់ហើយ ។
មកទល់ ស.វ ទី ១៩ មុនទសវត្សរ៍ ៦០ មេដឹកនាំយួនយល់យ៉ាងច្បាស់ពី ក្រុមខ្មែរមួយក្តាប់តូច ដែលស្រេកឃ្លានអំណាច និងទ្រព្យសម្បិត្តមុខមាត់ ត្រូវបានយួនបំពុលគ្រាប់រួបភាព ។
ពាក្យមួយដែលគេតែងតែនិយាយតគ្នាថា “ខ្មែរមិនសូន្យ ខ្មែរវេទនា តែមិនស្លាប់ មិនបាត់បង់ជាតិទេ” សង្ឃឹមថាពាក្យនេះជាការពិតចុះ ។ បើយើងផ្អែកលើប្រវត្តិសាស្រ្ត សម័យកាលដែលខ្មែរលិចលង់បំផុតគឺក្នុង ស.វ ទី ១៨ ក្នុងអំឡុង គ.ស ១៨៤០ សម័យកាលនោះ មុនពេលដែលបារាំង មកធ្វើជាអាណាព្យាបាលរបស់ខ្មែរ ប្រទេសខ្មែរបានស្ថិតក្នុងការក្តោបក្តាប់ទាំងស្រុង ដោយភាគខាងលិចគឺ សៀម ហើយភាគខាងកើតគឺ វៀតណាម ។
មូលហេតុសៀម និងយួននិយាយគ្នាមិនត្រូវ ព្រោះសៀមចង់កាត់យកទឹកដីខ្មែរ មកធ្វើជារបស់វាត្រឹមបណ្តោយដងទន្លេមេគង្គ ដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់ ។ សម័យកាលនោះ ពួកសៀម និងយួន វាគិតថាពូជខ្មែរស្លាប់ផុតពូជអស់ហើយ ប៉ុន្តែខ្មែរ ប្រែថាមិនសូន្យ មានខ្មែរមួយចំនួនតូចរស់នៅតាមដងភ្នំ ស្រុកស្រែចម្ការ បាននៅរស់ រត់គេចរួចមានជីវិត ក្រោយមកសម័យកាលនោះ វាពិតជាសំណាងរបស់ខ្មែរ ដែលមានបារាំងមកធ្វើអាណានិគមបែងចែកនិងរៀបចំផែនទីតាមរដ្ឋបាល ព្រមទាំងទាមទារខេត្តមួយចំនួនដូចជា បាត់ដំបង សៀមរាប និងសេរីសោភ័ណ មកឲ្យខ្មែរវិញ ។ ហើយអ្វីដែលខ្មែរមិនសូន្យនោះ គឺយ៉ាងហោចណាស់ ក៏ខ្មែរបានបន្សល់ទុក ផែនទី ដែលមានផ្ទៃដី ប៉ុនសំបកក្តាមនេះដែរ ។
ចង់ត្រឡប់ទៅវិញ សូមអស់លោក ដែលមានមនសិកាជាខ្មែរ បើមិនចង់បាត់បង់ជាតិសាសន៍ និងទឹកដី កុំព្រោះតែលាភសក្ការៈ និង អំណាច មុខមាត់ បំភ្លេច និងកំចាត់ខ្មែរគ្នាឯងឲ្យសោះ ។
អ្នកចេះដឹងប្រវត្តិសាស្រ្ត សូមជួយកែលម្អបន្ថែម ដើម្បីបង្កើនការយល់ដឹង និងចែករំលែកដល់កូនខ្មែរ ដែលមិនបានអានប្រវតិ្តសាស្រ្តខ្មែរច្រើនក្បាល ។
ដោយ៖ ក្រុមការងារ eBook Cambodia
ប្រភព៖ ហ្វេសប៊ុក (eBookCambodiaOffical)
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង