គួរកុំបន្ត! សញ្ញា ៥ យ៉ាងបញ្ជាក់បុរសម្នាក់នោះគ្រាន់លេងសើចនឹងអ្នកប៉ុណ្ណោះ
Connect with us

គួរដឹង

គួរកុំបន្ត! សញ្ញា ៥ យ៉ាងបញ្ជាក់បុរសម្នាក់នោះគ្រាន់លេងសើចនឹងអ្នកប៉ុណ្ណោះ

ស្នេហា​នឹង​ប្រែ​ជា​ស្រស់​ស្អាត ​បើ​អ្នក​ស្រលាញ់​ប៉ះ​ចំ​មនុស្ស​ត្រូវ ដែល​ឲ្យ​តម្លៃ​លើ​ការ​ស្រលាញ់​របស់​អ្នក​។ ​ប៉ុន្តែ​​មុន​ពេល​ជួប​មនុស្ស​បែប​នេះ ​មិន​មែន​ងាយ​ស្រួល​ទេ ព្រោះ​ជួន​កាល​អ្នក​ត្រូវ​​ជួប​​ប្រភេទ​មនុស្ស​ប្រុស​ក្បត់ ដែល​ចាត់​ទុក​យើង​ដូច​តុក្កតា ដែល​គេ​ចង់​មក​ពេល​ណា​ក៏​បាន។ ជា​ច្រើន​ដង ​អ្នក​ក៏​​មាន​អារម្មណ៍​ថា​គេ​មិន​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែរ​ តែ​អ្នក​​មិន​ហ៊ាន​ឲ្យ​គេ​ដើរ​ចេញ​ពី​ជីវិត​។ បើ​មនុស្ស​ដែល​អ្នក​កំពុង​ស្រលាញ់​មាន​ចរិត​​៥​យ៉ាង​នេះ ​​ដល់​ពេល​អ្នក​លា​ដៃ​បាយ​បាយ​គេ​ឲ្យ​ហើយ​ទៅ ​មុន​ពេល​អ្នក​ត្រូវ​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់។​

១. ​អត់​ខ្វល់​ពី​សុខ​ទុក្ខ​

​នៅ​ពេល​បុរស​ម្នាក់​ចង់​ចូល​ក្នុង​ជីវិត​អ្នក​ពិត​ប្រាកដ​ គេ​នឹង​ចង់​ដឹង​សុខ​ទុក្ខ​អ្នក​មិន​ថា​រឿង​តូច ឬ​រឿង​ធំ​នោះ​​ឡើយ។ ​ផ្ទុយ​មក​វិញ ​​បើ​អ្នក​ប្រាប់​ពី​ទុក្ខ​កង្វល់​ទៅ​គេ​ហើយ​តែ​​គេ​ដូច​គ្មាន​អារម្មណ៍​ជំ​រុញ​ទឹក​ចិត្ត​ទេ នោះ​អ្នក​ល្មម​ដឹង​ខ្លួន​ហើយ​ ​ថា​នេះ​ជា​ស្នេហា​ពិត​ ឬ​គ្រាន់​តែ​គេ​​ញ៉ែ​អ្នក​លេង​ដើម្បី​បំបាត់​ភាព​ឯកោ​របស់​គេ​មួយ​ថ្ងៃ​។

២. ប្រើ​សម្ដី​អសុរោះ

ឪពុក​ម្ដាយ​របស់​អ្នក​បាន​មើល​ថែ​ទាំ​​អ្នក​យ៉ាង​ល្អ​តាំង​ពី​តូច​មក ​តែ​គេ​បែរ​ជា​ប្រើ​សម្តី​ពិបាក​ស្តាប់​ចូល​ត្រចៀក​មក​អ្នក​ទៅ​វិញ ​នោះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។ ​​មិន​ខ្វល់​ថា​អ្នក​លង់​ស្រលាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ទេ ​តែ​ពាក្យ​សម្ដី​អត់​សុជីវធម៌ ប្រៀប​ដូច​ជា​ការ​បៀត​បៀន​មួយ​ដែល​គេ​ឈ្លើយ​រក​លេខ​ដាក់​គ្មាន។ ​បើ​អ្នក​​ចង់​​អត់​ឱន​ឲ្យ​គេ ព្រោះ​មិន​ចង់​ប្រកាន់​ច្រើន ​នោះ​មិន​ខុស​ពី​បើក​សិទ្ធ​ឲ្យ​គេ​ជាន់​ឈ្លី​តម្លៃ​អ្នក​​ឡើយ។ ​បើក​ឱកាស​ម្ដង ​លើក​ក្រោយ​គេ​នឹង​ហ៊ាន​លើក​ទី២ ​ដោយ​មិន​ញញើត ព្រោះ​គិត​ថា​អ្នក​ស្រួល​លួង​ណាស់។

៣. មាន​អាថ៌កំបាំង

​​នៅ​ពេល​បាត់​ទៅ​ណា​ច្រើន​ថ្ងៃ ​គេ​មិន​ដែល​ប្រាប់​អ្នក​សោះ គេ​ដូច​អត់​ខ្វល់​ថា​​អ្នក​បារម្ភ​ស្ទើរ​ស្លាប់។ បាត់​គេ​មួយ​ថ្ងៃ ​អារម្មណ៍​អ្នក​រសាប់រសល់ ចង់​ដឹង​ពី​គេ​ខ្លាំង។ ​តែ​គេ​វិញ ទោះ​នៅ​ឆ្ងាយ​​ពី​អ្នក ​ក៏​ដូច​គ្មាន​បញ្ហា ហើយ​ពេល​អ្នក​សួរ​ក៏​គេ​ឆ្លើយ​បែប​លាក់​លៀម។ ​មនុស្ស​ស្រលាញ់​គ្នា ​​មាន​តែ​ចង់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ពេល​នៅ​ឆ្ងាយ​គ្នា​កាន់​តែ​នឹក​គ្នា​លើស​ដើម តែ​គេ​វិញ​មិន​ខុស​ពី​មនុស្ស​ដែល​គ្មាន​បេះ​ដូង​។

៤. មិន​ឃើញ​តម្លៃ

តើ​អ្នក​ធ្លាប់​ស្រមៃ​ត្រលប់​មើល​ពេល​វេលា តាំង​ពី​អ្នក​និង​គេ​ស្គាល់​គ្នា ​តើ​តម្លៃ​ដែល​គេ​ឲ្យ​អ្នក​​ទាប​ពេក​ទេ? ​​នៅ​ពេល​គេ​ធ្វើ​ខុស​ម្ដង​ៗ ​គេ​តែង​សម្ងំ​ស្ងៀម​​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង គេ​មិន​សូម្បី​និយាយ​សុំ​ទោស ឬ​បក​ស្រាយ​អ្វី​។ ​គេ​​ឲ្យ​តម្លៃ​អ្នក​ទាប​ពេក ​ព្រោះ​បើ​គេ​ស្រលាញ់​អ្នក​ខ្លាំង​ គេ​ច្បាស់​ជា​បារម្ភ​ខ្លាច​អ្នក​ខឹង មិន​មែន​នៅ​ស្ងៀម​ដូច​គល់​ឈើ​បែប​នេះ​ទេ។

៥. ពូ​កែ​កុហក

មនុស្ស​ស្រលាញ់​គ្នា ​គេ​ចង់​បាន​ភាព​ស្មោះ​ត្រង់​និង​ភក្ដីភាព តែ​​ចំពោះ​បុរស​ម្នាក់​នេះ​វិញ​បែរ​ជា​កុហក​អ្នក​ម្ដង​ជា​ពីរ​ដង រហូត​ក្លាយ​ជា​ទម្លាប់។ ​ជឿ​ថា ​អ្នក​ណា​ក៏​ស្អប់​មនុស្ស​កុហក​ដែរ ​តែ​គេ​បែរ​ជា​មិន​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់ ​បែរ​ព្យាយាម​ធ្វើ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ក្នុង​កែវ​ភ្នែក​​អ្នក​ទៅ​វិញ។

ប្រភព៖ Spiceee 

ប្រែ​សម្រួល៖ លឹម សុនា

ដកស្រង់ដោយ៖ kanha.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK