គោលការរណ៍រកស៊ី ៦ ដែលជនជាតិជ្វីហ្វតែងអនុវត្ដន៍តពូជ និងធ្វើឲ្យជាតិសាសន៍នេះក្លាយជាកំពូលអ្នកជំនួញលើលោក
Connect with us

គួរដឹង

គោលការរណ៍រកស៊ី ៦ ដែលជនជាតិជ្វីហ្វតែងអនុវត្ដន៍តពូជ និងធ្វើឲ្យជាតិសាសន៍នេះក្លាយជាកំពូលអ្នកជំនួញលើលោក

មិនមែនតែជនជាតិជ្វីហ្វនោះទេ ដែលតែងតែរំពឹងចង់បានកម្រៃយ៉ាងច្រើនពីការវិនិយោគឬរកស៊ី គឺគ្រប់ជនជាតិទាំងអស់តែងរំពឹងផលប្រយោជន៍ទាំងនោះ។ ដោយឡែកជនជាតិជ្វីហ្វជាជាតិសាសន៍ដែលពូកែរកស៊ីជាងលើសកលលោក បានតែងតែផ្ដែផ្ដាំទៅកូនចៅជំនាន់ក្រោយថា ប្រសិនអ្នករំពឹងឲ្យខ្លួនឯងបានទទួលកម្រៃពីការវិនិយោគបានច្រើនបំផុស និងចៀសវាងការខូតខាតដែលអាចនឹងកើតឡើងបានច្រើនបំផុត គឺត្រូវប្រកាន់ភ្ជាប់នូវការណ៍ទាំង ៦ ដូចខាងក្រោម៖

១.កុំដាក់លុយទាំងអស់នៅក្នុងកាបូបតែមួយ

ពេលដែលអ្នកដំណើរការផែនការវិនិយោគទុនរបស់អ្នកនោះ ចូលចាំទុកថា កុំចំណាយដើមទុនទាំងអស់ទៅលើផលិតផលតែមួយមុខ ឬប្រភេទតែមួយជាដាច់ខាត។ វិធីដែលល្អអ្នកគួរគប្បីបំបែកដើមទុនដែលមាន ទៅវិនិយោគលើធុរកិច្ចផ្សេងៗគ្នា ព្រោះធ្វើដូច្នេះអ្នកនឹងអាចកាត់បន្ថយហានិភ័យនិងការពារមិនឲ្យមានការខូតខាតដ៏ធ្ងន់ធ្ងររហូតមិនអាចដោះស្រាយបាន។ វិធីវិនិយោគនេះគឺមានសុវត្ថិភាពបំផុត។

២.កុំធ្វើទៅតាមអារម្មណ៍

នៅក្នុងទីផ្សារភាគហ៊ុនតែងតែមាននិន្នាការវិនិយោគទុនលើអ្វីមួយកើតឡើងជានិច្ច ហើយពេលណាដែលកើតនិន្នាការនេះឡើង ប្រាកដជាមានដើមទុនជាច្រើនម្ដុំគ្នាក្នុងរយៈពេលខ្លី។ ដូច្នេះពេលវេលានេះជាពេលវេលាដែលវិនិយោគិនគួរតែហ៊ានចំណាយដើមទុនរបស់ខ្លួនឲ្យពេញទំហំ កុំធ្វើអ្វីដែលផ្ទុយពីនិន្នាការនិងធ្វើអ្វីទៅតាមអារម្មណ៍របស់ខ្លួនឯងជាដាច់ខាត។

៣.ប្រើប្រាជ្ញានិងបទពិសោធន៍របស់អ្នកដទៃឲ្យទៅជាប្រយោជន៍

វិនិយោគិនថ្មី ដែលទើបចាប់ផ្ដើមវោនោយោគនៅក្នុងទីផ្សារភាគហ៊ុនឬវិនិយោគលើអ្វីក៏ដោយ អាចមានអារម្មណ៍ថាស្មុគស្មាញនៅពេលដែលជួបនូវតិចនិកវិនិយោគទុនផ្សេងៗ។ ដូច្នេះការវិនិយោគិនដែលអាស្រ័យលើកម្លាំងរបស់ខ្លួនតែម្នាក់នោះវាមិនមែនជារឿងងាយស្រួលនោះទេ។ ការប្រគល់ដើមទុនឲ្យអ្នកជំនាញជួយសម្រេចចិត្ដវិនិយោកជំនួសគឺជាវិធីដែលមានសុវត្ថិភាពនិងគួរឲ្យជឿជាក់ជាំងការសម្រេចចិត្ដដោយខ្លួនឯង។

៤.វិនិយោគទុនលើអចលនទ្រព្យក្នុងទីតាំងដែលសមរម្យ

អចលនទ្រព្យគឺជាវត្ថុដែលអាចវិនិយោគ ស្នាក់នៅ ឬឲ្យអ្នកដទៃជួលក៏បាន។ ដូច្នេះការជ្រើសរើសទីតាំងឲ្យបានល្អគឺជាគន្លឹះដ៏ល្អដែលអាចឲ្យអ្នកទទួលបាននូវផលតបស្នងដ៏ច្រើនមហាសាល។

៥.ចំណេះដឹងគឺជាផ្លាកសញ្ញាប្រាប់ផ្លូវ

នៅពេលដែលនិន្នាការមួយចំនួននៅក្នុងទីផ្សារចាប់ផ្ដើមស្ងប់នោះ អ្នកខ្លះអាចសម្រេចចិត្ដវិនិយោគទុនម្ដងទៀត ដើម្បីឆ្លៀតឱកាសបង្កើនប្រាក់ចំណេញមុននឹងឱកាសនោះកន្លងផុតទៅ។ ទោះវាជាផលកម្រៃដែលទទួលបានមានកំនត់ក៏ដោយ ប៉ុន្ដែចាប់ទុកថាវាជាឱកាសដែលកម្រករកបានណាស់។ បើរកបានផលកម្រៃច្រើននោះ យើងត្រូវប៉ាន់ស្មាន់និន្នាការរបស់ទីផ្សារឲ្យបានមុននឹងនិន្នាការនោះកើតឡើង។ សមត្ថភាពក្នុងការប៉ាន់ស្មានស្ថានការណ៍ទុកជាមុនដូច្នេះមានទំនាក់ទំនងផ្ទាល់ជាមួយនឹិងការសិក្សារទិន្នន័យនិងពត៍មានដែលជាប់ទាក់ទង។ ដូច្នេះទើបចំណេះដឹងប្រៀបដូចជាផ្លាកសញ្ញាប្រាប់ផ្លូវ។

៦. ធ្វើទៅតាមកម្លាំងរបស់ខ្លួន

ផលកម្រៃនិហាភ័យដែលកើតចេញពីការវិនិយោគមានអត្រា ប្រែប្រួលទៅតាមគ្នា។ នៅពីក្រោយផលកម្រៃមហាសាលរមែងតែមានហានិភ័យខ្ពស់ ដោយមិនអាចជៀសវាងបានឡើយ។ ប៉ុន្ដែការវិយោគដែលមានហានិភ័យខ្ពស់ក៏ធ្វើឲ្យយើងទទួលបានកម្រៃច្រើនដែរ។ ដូច្នេះបើវិនិយោគិនមានដើមទុនដែលមានកំណត់ នោះមិនគួរជ្រើសរើសការវិនិយោគណាដែលមានហានិភ័យខ្ពស់ពេកនោះទេ ប្រោះដើម្បីឲ្យមានសុវត្ថិភាពបំផុត៕

អត្ថបទដោយ៖ សារ ធូរ៉ា

ប្រភព៖ www.business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK