គួរដឹង
ការទទួលទានទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក ពិតជាមានគុណប្រយោជន៍ច្រើនដល់ម្លឹង!

បងប្អូនដឹងទេថា តើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកទទួលទានទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹក? ចំលើយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មានមនុស្សជាច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការទទួលទានកាហ្វេ ឬតែជារៀងរាល់ព្រឹក ប៉ុន្តែតើវានឹងមានអ្វីកើតឡើង ប្រសិនបើអ្នកកែទម្លាប់របស់អ្នកមកជាការទទួលទានទឹកក្តៅឧណ្ហៗជំនួសវិញនោះ? ការពិតណាស់ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក គឺមានអត្ថប្រយោជន៍ជាច្រើន ដូច្នេះហើយអ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីជាមួយការទទួលទឹកក្តៅឧណ្ហៗ ១កែវជារៀងរាល់ព្រឹក។ ខាងក្រោមនេះជាហេតុផល ដែលអ្នកគួរតែទម្លាប់មកទទួលទានទឹកក្តៅឧណ្ហៗ៖
១.ធ្វើឲ្យចលនាឈាមរត់បានល្អ
ទឹកក្តៅឧណ្ហៗជួយអ្នកកំចាត់ជាតិពុល និងធ្វើឲ្យចលនាឈាមរបស់អ្នករត់បានប្រសើរឡើងវិញ។
២.ជួយសម្អាតប្រព័ន្ធរំលាយអាហាររបស់អ្នក
ទទួលទានទឹកក្តៅឧណ្ហៗ ១កែវ នឹងជួយអ្នកកំចាត់ជាតិពុល ហើយជួយបង្កើនការរំលាយអាហារផងដែរ។ ព្រោះការទទួលទានទឹកត្រជាក់ បន្ទាប់ពីទទួលទានអាហារធ្វើឲ្យកកជាតិខ្លាញ់ និងបង្កើតឲ្យមានស្រទាប់ខ្លាញ់នៅក្នុងក្រពះរបស់អ្នក។ ប្រសិនបើអ្នកចង់ឲ្យការរំលាយអាហាររបស់អ្នកប្រសើរឡើង អ្នកគួរតែចាប់ផ្តើមទទួលទានទឹកក្តៅឧណ្ហៗ។
៣.ជួយកាត់បន្ថយអាការៈឈឺចាប់
ទឹកក្តៅឧណ្ហៗ គឺត្រូវបានគេចាត់ទុកថាជាមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធភាព ដែលអាចជួយអ្នកបន្ថយការឈឺចាប់ពេលមករដូវ។ ទឹកក្តៅឧណ្ហៗនឹងជួយសំរាលសាច់ដុំ និងបន្ធូរបន្ថយការរមួលក្រពើរបស់អ្នក។
៤.ជួយដល់ការទល់លាមក
អ្នកប្រហែលជាទទួលរងនូវការទល់លាមក និងរមួលក្រពះជាញឹកញាប់ ពីព្រោះតែសរីរាង្គរបស់អ្នកខ្វះជាតិទឹក។ ទទួលទានទឹកក្តៅឧណ្ហៗ ១កែវ រាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក ហើយធ្វើឲ្យមុខងារនៃសរីរាង្គរបស់អ្នកធ្វើការបានត្រឹមត្រូវផងដែរ។
៥.ជួយដល់ការសម្រកទម្ងន់
ប្រសិនបើអ្នកសាកល្បងនូវរបបអាហារផ្សេងៗ អ្នកត្រូវដឹងថាទឹកក្តៅឧណ្ហៗអាចជួយអ្នកបាន។ ទឹកក្តៅឧណ្ហៗ បង្កើនសីតុណ្ហភាពក្នុងរាងកាយ ជួយបង្កើនល្បឿនការរំលាយអាហាររបស់អ្នក និងដុតបំផ្លាញកាឡូរីបានផងដែរ។
៦.កាត់បន្ថយភាពចាស់
មនុស្សជាច្រើនភ័យខ្លាចការមកដល់នៃភាពចាស់។ រឿងល្អដែលអាចជួយអ្នកបាន គឺទឹកក្តៅឧណ្ហៗ។ ជាតិពុលធ្វើឲ្យស្បែករបស់អ្នកឆាប់ចាស់ ដូច្នេះទទួលទានទឹកក្តៅឧណ្ហៗ អាចជួយកំចាត់ជាតិពុលបាន។ ទឹកក្តៅឧណ្ហៗក៏អាចធ្វើឲ្យការបត់បែននៃស្បែករបស់អ្នកកាន់តែប្រសើរឡើង៕
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
ប្រភព៖ eangsophalleth.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង