“គេខុសកុំអាលអរ គេសាទរកុំអាលអួត”
Connect with us

បែបផែនជីវិត

“គេខុសកុំអាលអរ គេសាទរកុំអាលអួត”

#គេខុសកុំអាលអរ_គេសាទរកុំអាលអួត

១. ជោគវាសនារបស់មនុស្សយើង ជាធាតុមិនអចិន្ត្រៃយ៍នោះទេ វាជារបស់ប្រែប្រួលលឿនណាស់ ចួនកាលវាជួយរុញច្រានមនុស្សឱ្យឡើងទៅកាន់ទីខ្ពស់ ចួនកាលវាក៏ទាញទម្លាក់មកវិញដោយសោកសង្រែងបំផុត ។ បុគ្គលដែលមានឱកាសឡើងទៅលើវេទិកាកិត្តិយស តែងត្រូវអ្នកផងសាទរ, ក៏ប៉ុន្តែ បើភ្លាត់អាប់យសធ្លាក់រាសីក៏ត្រូវគេចំអកចំអន់សព្វៗកាល ។ បើដូច្នេះ តើយើងនឹងរកឃើញ មនុស្សដែលអាចសោយសុខជាអមតៈឯណាបាន?

២. ខ្មែរបុរាណបានពោលថា “គេខុសកុំអាលអរ គេសាទរកុំអាលអួត” ដោយលោកបានយល់ច្បាស់អំពីសេចក្តីពិតរបស់ធម្មជាតិ ពោលគឺសភាពប្រែប្រួលឥតទៀងទាត់ ទើបលោកពោលឡើងយ៉ាងដូច្នេះ ។ នៅក្នុងពិភពលោករបស់យើងនេះ បានផ្ទុកនូវធាតុពីរយ៉ាង ហើយតែងតែផ្ទុយគ្នាជានិច្ច ដូចជា សុខផ្ទុយនឹងទុក្ខ ល្អផ្ទុយនឹងអាក្រក់ ជាដើម ។ល។ នៅក្នុងន័យនេះ ការរក្សាចិត្តឱ្យនឹងធឹង មិនលោតចុះលោតឡើងទៅតាមអារម្មណ៍ គឺជាប្រការដ៏ល្អប្រសើរបំផុត ។

៣. បើតាមទស្សនៈរបស់ជនជាតិឥណ្ឌា ពិសេសនៅក្នុងរឿង “មហាភារតៈ” ត្រង់ចំណុចច្បាប់ព្រះវិទូរ ហើយក៏ដូចគ្នាទៅនឹងច្បាប់របស់ព្រះភីស្មៈដែរ លោកទាំងពីរបានទូន្មាន ឱ្យយើងគ្រប់គ្នាចៀសវាងកុំសេពគប់ មនុស្សដែលចូលចិត្តប្រើពាក្យសរសើរ ដោយសារតែការសរសើរច្រើនពេក វានឹងក្លាយទៅជាការនិយាយបញ្ជោរ ហើយពាក្យបញ្ជោរ គឺជាសេចក្តីស្រេកឃ្លានរបស់ភាពល្ងង់ខ្លៅ និង អវិជ្ជាតែប៉ុណ្ណោះ ។

៤. គោលគំនិតសំខាន់នៃច្បាប់ព្រះវិទូរ និង ច្បាប់ព្រះភីស្មៈ គឺត្រូវលើកពាក្យទិតៀនឱ្យស្មើនឹងពាក្យសរសើរ ឬ ត្រូវចាត់ទុកការសរសើរ និង ទិតៀន គឺជារឿងតែមួយ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ទូន្មានថា “ជួនកាលបុគ្គលអាចរងគ្រោះនឹងពាក្យសរសើរ” ។ ការចាត់ទុកពាក្យទិតៀនឱ្យស្មើនឹងពាក្យសរសើរនេះហើយ ដែលលោកហៅថា “ឧបេក្ខា” ហើយដែលអ្នកប្រាជ្ញ និង អ្នកមានការអប់រំខ្ពង់ខ្ពស់ក្នុងលោក តែងទទួលស្គាល់ និង ទទួលយក គ្រប់ៗគ្នា។

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK