ត្រូវដឹង! រឿងទាំង ១០ ហាមធ្វើក្នុងប្រទេសទាំងនេះ
Connect with us

គួរដឹង

ត្រូវដឹង! រឿងទាំង ១០ ហាមធ្វើក្នុងប្រទេសទាំងនេះ

ការធ្វើ​ដំណើរទៅ​លេងក្រៅ​ប្រទេស​នរណាៗក៏ត្រូវ​ដឹងពីរ​បៀបរបប​ទៅតាម​តំបន់នី​មួយៗ​ដែរ។ វា​ពិត​ជា​សំខាន់​ក្នុង​ការដើរ​ហើរ កាយ​វិការ ពាក្យ​សម្តី ពិសេសជា​មួយមនុស្សនៅ​តាមតំបន់​ផ្សេង​ពីអ្នក។ ដូច្នេះ​មានន័យ​ថា អ្នកត្រូវ​ចេះបត់​បែនតាមកាលៈ​ទេសៈឲ្យបានត្រឹម​ត្រូវចៀសវាង​មានបញ្ហា​ដោយ​ប្រការណា​មួយ។ ចំណុច​ដែល​អ្នកត្រូវ​ដឹងរួម​មាន៖

១. ចៀសវាង​ការ​សម្លឹងកែវ​ភ្នែកចំ​នៅប្រទេស​ចិន

នៅក្នុង​ប្រទេស​ចិនការ​សម្លឹងកែវភ្នែក​ពេល​និយាយ​ជាមូយគ្នា​ត្រូវបាន​ចាត់​ទុកជា​ការ​មិនគោរព​​​ចំពោះ​មនុស្ស​ម្នាក់ទៀត។ ប្រជា​ជន​ចិន​សម្លឹងភ្នែកតែ​នៅពេល​ពួកគេ​ខឹងចំពោះ​នរណា​ម្នាក់តែ​ប៉ុ ណ្ណោះ​។

២. ហាម​មើល​ងាយរាជវង្ស​នៅក្នុង​ប្រទេស​ថៃ

សូម្បីតែ​ការនិ​យាយ​លេង​សើច​មិនសម​ទំនងក៏អាច​នាំឲ្យអ្នក​មាន​បញ្ហាដែរ។ អ្វី​ដែល​គ្រោះ​ថ្នាក់​ជាង​នេះ​ទៅ​ទៀតនោះ គឺ​ការជាន់​ជើងលើ​ក្រដាស​ប្រាក់ អ្នកអាច​ខ្លាចទៅ​ជាឧក្រិដ្ឋ​ជន។

៣. ហាមពាក់​ស្បែកជើង​ចូលទៅ​ក្នុង​ព្រះវិហារ​ឥណ្ឌា

នៅក្នុង​ប្រទេស​ឥណ្ឌា ពេល​ដែលអ្នក​ចូលទៅក្នុង​ព្រះវិហារ​ឬផ្ទះរបស់​នរណា​ម្នាក់​ចូរដោះ​ស្បែកជើង​សិន​សឹមចូល។

៤. ហាម​ជូនពរ​នរណាម្នាក់​មុនថ្ងៃកំណើត​របស់ពួក​គេមក​ដល់

ជនជាតិ​អាឡឺម៉ង់មាន​អបិយ​ជំនឿ​លើរឿងនេះ ពីព្រោះ​ពួកគេជឿ​ជាក់ថាអ្វីៗ​នឹងបរាជ័យ​ប្រសិន​បើ​អ្នក​និយាយ​ថា​ពួកគេនឹង​មិនធ្វើ​ទេ។ ដូច្នេះ​ការជូន​ពរ​ជនជាតិ​អាឡឺម៉ង់នូវថ្ងៃ​កំណើតដ៏​រីករាយ​អាចធ្វើ​ឱ្យពួកគេ​ភ័យខ្លាច​សំណាង​អាក្រក់។

៥.​ ហាមថើប​នៅអារ៉ាប់​រួម

ការបង្ហាញ​ក្តីស្រលាញ់នៅ​ទីសាធារណ​មិនត្រឹមតែ​បានគេ​មិនពេញ​ចិត្តប៉ុណ្ណោះ​ទេ តែវា​អាច​នាំបញ្ហា​មក​ដល់​អ្នកថែម​ទៀត​ឯណោះ។

៦. ហាមដើរ​ឆ្លងកាត់​ផ្លូវចររាចរណ៍​ផ្តេសផ្តាស​នៅ​អាមេរិក

ទោះ​បីជា​ផ្លូវនោះគ្មានការ​ធ្វើដំណើរ​ឆ្លងកាត់​ក៏ដោយក៏​អ្នក​មិនត្រូវដើរ​ឆ្លងផ្លូវ​សម្រាប់​អ្នក​ដំណើរ​ផ្តេស​ផ្តាស​ដែរ ព្រោះវា​ជាទង្វើ​ដ៏ខុសច្បាប់​នៅ​អាមេរិក។

៧. ហាម​កម្មង់ម្ហូប​តែមួយមុខ​នៅក្នុង​ភោជនីយដ្ឋាន​បារាំង

ប្រជាជន​បារាំងមាន​មោទនភាព​ចំពោះ​មុខ​ម្ហូបរបស់​ពួកគេ ដូច្នេះ​ការ​កម្មង់ម្ហូប​តែមួយមុខ​ក្នុងភោជ​នីយ​​ដ្ឋានត្រូវបាន​គេចាត់​ទុក​ថាជាទង្វើ​មិន​គប្បីឡើយ។ លើសពីនេះទៅទៀត ការបន្សល់​ទុកម្ហូបនៅ​ក្នុងចាន​គឺជា​ការមិន​ឲ្យតម្លៃទៅ​លើចុងភៅ ដូច្នេះ​ប្រសិន​បើអ្នក​បរិភោគ​មិនអស់​គួរតែ​បញ្ចូន​មក​វិញ​ទើប​ជាការ​ប្រសើរ។

៨. ហាមជូន​វត្ថុមុតស្រួច​ជាអំណោយ​នៅ​ក្នុងប្រទេសស្វីស

ការផ្តល់​វត្ថុ​មុតស្រួច​ជា​អំណោយ​នៅក្នុង​ប្រទេសស្វីស (រួមជា​មួយ​ប្រទេស​ដទៃទៀត​ដូចជា​អាឡឺម៉ង់ ប្រេស៊ីល​និង អេហ្ស៊ីប) ត្រូវបាន​គេចាត់ទុក​ថាជា​ឥរិយាបទ​អំណោយ​មិនល្អនិង​ជាចុង​បញ្ចប់នៃ​ទំនាក់​ទំនង​ឬ​មិត្តភាព។

៩. កុំឈរខុស​ផ្លូវពេលជិះ​ជណ្តើរយន្ត​នៅជប៉ុន

មានភាព​ខុសប្លែកគ្នា​នៅតំបន់នៃ​ប្រទេស​ជប៉ុន ប្រសិនបើ​អ្នកមិន​ចង់រំខាន​ដល់​ប្រជាជន​ជប៉ុន។ ជាក់​ស្តែង​ដូចជា នៅតំបន់​អូសាកា​អ្នកត្រូវជិះ​ខាងស្តាំ​លើ​ជណ្តើរ​យន្ត រីឯ​នៅ​តូក្យូ​វិញអ្នក​ត្រូវជិះ​នៅ​ខាង​ឆ្វេង នេះជា​អ្វីដែល​អ្នកគួរ​រៀន​សូត្រ។

១០. ហាម​ធ្វើដៃអូខេ​នៅប្រទេស​ប្រស៊ីល

សម្រាប់​កាយវិការ​អូខេ​បើធ្វើនៅ​អាមេរិក​គឺមិនមានគ្រោះ​ថ្នាក់អ្វី​នោះទេ តែ​សម្រាប់​ប្រទេស​ប្រេ​ស៊ីល​វិញ វាជាកាយ​វិការមិន​សមទំនង​គឺវាស្មើ​នឹង​ដៃកណ្តាល។ ដូច្នេះ​អាច​ធ្វើឲ្យមាន​ការយល់​ច្រឡំ​ចំពោះ​ប្រជាជន​នៅតំបន់​នោះ៕

ប្រភព៖ Brightside 

ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

ដកស្រង់ដោយ៖ kanha.saby.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK