លោកថាច់ សដ្ឋា ថាវៀតណាមមិនដែលដឹងគុណខ្មែរសោះ តែវៀតណាមតែងអោយខ្មែររំលឹកនឹកគុណគ្រប់ពេល
Connect with us

គួរដឹង

លោកថាច់ សដ្ឋា ថាវៀតណាមមិនដែលដឹងគុណខ្មែរសោះ តែវៀតណាមតែងអោយខ្មែររំលឹកនឹកគុណគ្រប់ពេល

ក្នុងពិធីរម្លឹកខួប៧០ ឆ្នាំដែលបារាំងប្រគល់សិទ្ធិអំណាចទៅឲ្យវៀតណាមគ្រប់គ្រងលើទឹកដីកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និយាយច្រើនពីប្រវត្តិកម្ពុជាក្រោម រួមទាំងរឿងរ៉ាវដែលបារាំងផ្ទេរសិទ្ធិអំណាចនេះទៅឲ្យវៀតណម ផងដែរ ។ លើសពីនេះលោកលើកឡើងថាខ្មែរទេដែលមានគុណចំពោះវៀតណាមមិនមែនវៀតណាមមានគុណចំពោះខ្មែរឡើយ ។

លោក ថាច់ សេដ្ឋា បានរម្លឹកគុណមួយរបស់កម្ពុជាដែលធ្លាប់មានចំពោះវៀតណាម គឺការឲ្យវៀតណាមមករស់នៅលើទឹកដីកម្ពុជា ។ លោករៀបរាប់ថា កាលនោះស្តេចខ្មែរ(ព្រះបាទជ័យ សេដ្ឋា ទី២ មានមហេសីជាកូនស្តេចវៀតណាម) បានអនុញ្ញាតឲ្យជនជាតិ វៀតណាមមករស់នៅលើទឹកដីកម្ពុជា ។ លោកបន្តថានាសម័យនោះវៀតណាមបាននាំអង្ករពីកម្ពុជាក្រោម( កូសាំងស៊ីន ) ទៅកាន់វៀតណាមដើម្បីផ្គត់ផ្គង់និង ចិញ្ចឹមប្រជាជនវៀតណាម។

ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម រូបនេះថ្លែងដូច្នេះថា « វៀតណាមដែលដឹងគុណម្តងទេ ? អត់ដឹងគុណទាល់តែសោះ ។ ខ្ចីដីគេហើយយកដីគេទៀត » ។​ បន្ទាប់មកលោកបានបរិយាយពីរឿងកម្ពុជា អនុញ្ញាតឲ្យកងទ័ពវៀតណាមមកឈរជើងនៅទឹកដីកម្ពុជាក្រោម រយៈពេល ៥ ឆ្នាំដើម្បីមានទីតាំងប្រយុទ្ធជាមួយពួកយៀកកុង និងពួកចក្រព័ទ្ធ ( អាមេរិក )​ រហូតមានការ ទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា ។ លោកសង្កត់ធ្ងន់ថា « និយាយពីការដឹងគុណ វិញយួនត្រូវដឹងគុណ ខ្មែរបានស័ក្តិសម ព្រោះខ្មែរបានធ្វើគុណទៅលើយួនច្រើនណាស់ » ។


រំលើកគុណរបស់កម្ពុជាដែលមានចំពោះវៀតណាម រួចហើយលោកថាច់ សេដ្ឋា ក៏បង្ហាញការហួសចិត្ត និងមិនយល់ដែលខ្មែរខ្លះមិនសូវ ដឹងគុណបុព្វបុរសខ្មែរតែបែរជាដឹងគុណវៀតណាមទៅវិញ ។​ លោកលើកឡើងថា បុព្វបុរសខ្មែរមួយចំនួន ដូចជាឧកញ៉ា សឺន គុយ ជាដើមបានបាត់បង់ជីវិតដោយសារវៀតណាម ។ « យើងមិនអាច ដឹងគុណ [ យួន ] បានទេ ។ យើងឈឺចាប់ណាស់នៅពេលដែល ឮ អ្នកណាមួយដឹងគុណយួន ….» ។

ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ប្រាប់អ្នកចូលរួមថាទោះបារាំង ប្រគល់សិទ្ធិអំណាចទៅឲ្យវៀតណាមកាន់កាប់កម្ពុជាក្រោមអស់រយៈពេល៧០ឆ្នាំ ហើយក៏ដោយក៏ប្រជាពលរដ្ឋកម្ពុជានៅតែចាត់ទុកកម្ពុជាក្រោមថាជាទឹកដីរបស់ខ្មែរដដែល ៕

ប្រភព៖ wearekhmer.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK