មេរៀន​ជីវិតទាំង ៩ គ្មានបង្រៀនឡើយ​នៅ​សាលា លុះត្រាឈានជើងចូលសង្គមទើបភ្លឺភ្នែក!
Connect with us

បែបផែនជីវិត

មេរៀន​ជីវិតទាំង ៩ គ្មានបង្រៀនឡើយ​នៅ​សាលា លុះត្រាឈានជើងចូលសង្គមទើបភ្លឺភ្នែក!

ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់​ៗ បាន​ជួប​ប្រទះ​រឿងរ៉ាវ​សំខាន់​ៗ​ជាច្រើន​ទាំង​ល្អ និង​អាក្រក់ ហើយ​នោះ​អាច​ចាត់​ទុក​ជា​មេរៀន​ដែល​គួរតែ​ចងចាំ។ អ្នក​ត្រូវ​ដឹង​ថា មេរៀន​អស់​ទាំង​នោះ​គ្មាន​ឡើយ​ក្នុង​សាលា មានតែ​ជីវិត​ប្រចាំថ្ងៃ​ប៉ុណ្ណោះ។ ខាងក្រោម​នេះ កញ្ញា នឹង​បង្ហាញ​រឿងរ៉ាវ ៩ យ៉ាង​​មនុស្ស​គ្រប់​គ្នា​មិន​អាច​រស់នៅ​ដោយ​គ្មាន​វា​ឡើយ៖

១.កុំ​​តម្រូវ​អ្វី​តាម​ចិត្ត​អ្នក៖ គ្មាន​នរណា​ម្នាក់​ដែល​អាច​ផ្គាប់​ចិត្ត​អ្នក​ដទៃ​បាន​ល្អ​ឥត​ទាស់​ឡើយ ដូចនេះ​មិន​ត្រូវ​ទាមទារ​ឲ្យ​គេ​ធ្វើ​អ្វី​តាម​ចិត្ត​អ្នក​រហូត​ឡើយ។

២.រៀន​ធ្វើ៖ អ្វី​ដែល​អ្នក​មិន​ចេះ មិន​គួរ​បោះបង់​វា​ឡើយ តែ​​គួរតែ​រៀន​ធ្វើ ដើម្បី​សន្សំ​ចំណេះដឹង​មួយ​ថែម​ទៀត​ទុក​ប្រើ​ការ​នៅ​ថ្ងៃ​មុខ។

៣.បោះ​ចោល​រឿង​មិន​បាន​ការ៖ ប្រសិនបើ​អ្នក​ជួប​រឿង​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ក្នុង​ជីវិត គួរ​រំលង​វា​ចោល​ទៅ។

៤.កុំ​ខ្លាច​បរាជ័យ ឬ​ធ្វើ​ខុស៖ ទាល់តែ​អ្នក​ធ្លាប់​ខុស ទើប​អាច​រក​ត្រូវ​បាន ដូចនេះ​មិន​បាច់​ខ្លាច​ធ្វើ​អ្វី​មិន​ទទួល​បាន​ជោគជ័យ ព្រោះ​បើ​មិន​ជោគជ័យ​ពេល​នេះ ពេល​ក្រោយ​អ្នក​នឹង​ជោគជ័យ​វិញ​ជាក់ជា​មិន​ខាន។

៥.កុំ​ចេះ​កាត់​ក្ដី៖ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​គ្រាន់តែ​ឮ ឬ​ឃើញ​មួយ​ភ្លែត មនុស្ស​ចាប់ផ្ដើម​កាត់​សេចក្ដី​ថា​អ្នក​នេះ​ខុស អ្នក​នោះ​ត្រូវ។

៦.រៀន​ទទួល​យក​ការពិត៖ ក្នុង​ជីវិត​រស់នៅ​រាល់ថ្ងៃ គ្មាន​នរណា​ចង់​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លួន ទទួល​បាន​លទ្ធផល​មិន​ល្អ​ឡើយ តែ​អ្នក​ត្រូវ​ចេះ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការ​ពិត​មក​គិត​ពិចារណា ទោះ​ជា​លទ្ធផល​នោះ​អាក្រក់​ក៏​ដោយ។

៧.រៀន​ពី​អ្វី​ដែល​បរាជ័យ៖ ទាល់តែ​អ្នក​ដឹង​ពី​ចំណុច​ដែល​ធ្វើឲ្យ​ខ្លួន​បរាជ័យ ទើប​អ្នក​អាច​ស្ដារ និង​វិវត្តន៍​ស្ថានភាព​មក​រក​ភាព​ប្រសើរ​វិញ​បាន។

៨.កុំ​មើល​ក្រោយ៖ ទម្រាំ​ឈាន​ជើង​មក​ដល់​ចំណុច​ណា​មួយ ម្នាក់​ៗ​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ហើយ ដូចនេះ​ផ្លូវ​ទៅ​មុខ​ទៀត​រឹតតែ​ជួប​បញ្ហា​ទ្វេដង។ កុំ​ចុះចាញ់ និង​ចង់​ត្រឡប់​ក្រោយ​អី អ្នកអាច​សម្រាក ឬ​ដើរ​យឺត​ៗ​បាន។

៩.ការ​ឈ្នះ​មិនមែន​ជា​អ្វី​គ្រប់​យ៉ាង​ទេ៖ ជ័យជម្នះ​ខ្លះ​មិន​ប្រាកដ​ថា​ធ្វើឲ្យ​អ្នក​ថ្កុំថ្កើង ឬ​ប្រសើរ​ឡើង​ទេ មានតែ​ធ្វើឲ្យ​អ្នក​ថមថយ​ទៅ​វិញ ដូចនេះ​រឿង​ខ្លះ​មិនបាច់​ចង់​ឈ្នះ​ចាញ់​ពេក​ឡើយ៕ (RD/Kanhasabay)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK