“សិង្ហបុរីទើបតែមានអាយុកាល ៥៥ឆ្នាំ ក្រោយទទួលបានឯករាជ្យពេញលេញពីម៉ាឡេសុី”
Connect with us

គួរដឹង

“សិង្ហបុរីទើបតែមានអាយុកាល ៥៥ឆ្នាំ ក្រោយទទួលបានឯករាជ្យពេញលេញពីម៉ាឡេសុី”

ពីកូនកោះក្រីក្រមួយដែលមានប្រជាជនភាគច្រើនជាអ្នកនេសាទ និងចម្រុះជាតិសាសន៍ដូចជាចិនម៉ាដារីន ម៉ាឡេ​ និងឥណ្ឌា ក្លាយទៅជាប្រទេសដែលមានសន្ទុះសេដ្ឋកិច្ចលឿនគុណនឹង៥៥ដង បើធៀបកាលពីការចាប់ផ្តើមដឹកនាំប្រទេសដំបូងដោយលោក លី ក្វាន់យូ ។

លោក លី ក្វាន់យូ បានប្រើកណ្តាប់ដៃដែកដើម្បីអភិវឌ្ឍធនធានមនុស្ស ព្រោះលោកយល់ថា ធនធានម​នុស្សទើបជាទ្រព្យសម្បត្តិរបស់ជាតិពិតប្រាកដ ។ បើយើងប្រៀបធៀបគំនិតសេដ្ឋកិច្ចរបស់លោក ទៅនឹងបិតាសេដ្ឋកិច្ចពិភពលោក គឺលោក អាដាម ស្មីត “កម្លាំងពលកម្ម Labor មានតម្លៃជាងមាស និងប្រាក់ទៅទៀត” ។

លោកធ្លាប់ជាគ្រូរបស់ តេង សៀវពីង ដែលនរណាៗក៏ដឹងថា សេដ្ឋកិច្ចចិនចាប់ផ្តើមបើកទីផ្សារ “ចំហជើងមេឃ” ពេលដែល តេង សៀវពីង ឡើងមកដឹកនាំប្រទេសចិន តាំងពីពេលនោះមក សេដ្ឋកិច្ចចិនបានស្ទុះឡើងរហូតក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឈរលេខរៀងលំដាប់ទី២ លើពិភពលោក វ៉ាដាច់ជប៉ុន ប្រកៀកប្រកិតជាមួយនឹងអាមេរិក ។

តើកម្ពុជានៅមានសង្ឃឹមដែរឬទេ?

ប្រទេសកម្ពុជាបានបោះចោលទ្រព្យសម្បត្តិជាតិដ៏ធំមហិមាមួយ គឺកម្លាំងពលកម្មរបស់ពលករខ្មែររាប់លាននាក់ ដែលបានធ្វើចំណាកស្រុកទៅកាន់ប្រទេសទីបី ។ នៅត្រង់ចំណុចនេះហើយ ដែលផ្ទុយស្រឡះពីទ្រឹស្តីសេដ្ឋកិច្ច របស់លោក អាដាម ស្មីត (Labor is far more important than gold and silver) ។ កម្ពុជា អាចបើកវគ្គបណ្តុះបណ្តាលជំនាញ Vocational Training ទៅពលរដ្ឋដែលកំពុងពេញកម្លាំងទាំងនោះដែលមិនចាំទាល់តែរៀនសូត្របានខ្ពស់នោះទេ ។ ពួកគេអាចរៀនជំនាញ ហើយបង្កើតចង្វាក់ផលិតផល ឬសេវាកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ហើយនឹងនាំចេញទៅក្រៅប្រទេស ។

បច្ចុប្បន្ននេះ កម្ពុជាគឺបានតែត្រឹមធ្វើជារណបបំប៉នឲ្យសេដ្ឋកិច្ចវៀតណាម និងចិនតែប៉ុណ្ណោះ ។ រាល់ទំនិញ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ត្រូវបាននាំចូលពីវៀតណាម និងចិន ទោះបីកម្ពុជាមានសន្តិភាព ១៥០ឆ្នាំទៀត ក៏សេដ្ឋកិច្ចជាតិមិនងើបមុខរួចដែរ ។ ចំណែកឯពលករចំណាកស្រុកទៅកាន់ប្រទេសថៃ គឺបានត្រឹមតែធ្វើឲ្យសេដ្ឋកិច្ចថៃរីកចម្រើនថែមទៀត ។

បើប្រៀបធៀបទៅនឹងអាយុកាលសន្តិភាព និងអាយុកាលឯករាជ្យរបស់សិង្ហបុរី តើវាខុសគ្នាឆ្ងាយប៉ុណ្ណា? តើអ្នកទទួលស្គាល់ថា សិង្ហបុរីរីកចម្រើនជាងកម្ពុជាទេ? ឬសិង្ហបុរីក្រជាងកម្ពុជា ព្រោះតែកម្ពុជា ត្រូវការសន្តិភាព? អរគុណសន្តិភាព!

ដោយក្រុមការងារ៖ eBook Cambodia

ប្រភព៖ ហ្វេសប៊ុក (Ebook Cambodia)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK