ការពិត ១១ យ៉ាង​ដែល​អ្នក​​អាច​មិន​បាន​ដឹង​ពី​សេដ្ឋកិច្ច​អាមេរិក​
Connect with us

គួរដឹង

ការពិត ១១ យ៉ាង​ដែល​អ្នក​​អាច​មិន​បាន​ដឹង​ពី​សេដ្ឋកិច្ច​អាមេរិក​

អស់​រយៈពេល​ជាង ១ សតវត្សរ៍​មក​ហើយ​ដែល​អាមេរិក​បាន​គ្រង​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ក្នុង​លោក។ រាប់​ចាប់​តាំង​ពី​​ការ​ឈាន​មុខ​គេ​លើ​ទីផ្សារ​ភាគហ៊ុន រហូត​ដល់​ទំហំ GDP ទឹកដី​មួយ​នេះ​គឺ​ជា​​​ដែនដី​​ពោរពេញ​ទៅ​ដោយ​ការប្រកួតប្រជែង សំបូរ​អ្នក​មាន សំបូរ​ធនធាន​មនុស្ស សំបូរ​សាលា​ល្បីៗ​ និង​ជា​ទឹកដី​បណ្ដុំ​ទៅ​ដោយ​ផលិតកម្ម​ខាង​បច្ចេកវិទ្យា​​ទំនើបៗ​ក្នុង​លោក។

យ៉ាងណាមិញ បើ​គេ​មើល​ទៅ​អនាគត​សេដ្ឋកិច្ច​របស់​មហាអំណាច​មួយ​​នេះ​កំពុង​ដើរ​ទៅ​មុខ​​ឆ្ពោះ​ទៅ​កាន់​ស្ថានភាព​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា ថ្វីត្បិត​បំណុល​របស់​ខ្លួន​បាន​បន្ត​កើន​ឡើង និង​ការ​​​ចូល​មក​ដល់​​នៃ​សករាជ​មហាអំណាច​ថ្មី​គឺ​ចិន។ ប៉ុន្តែ​មុន​នឹង​លើក​យក​ប្រធាន​បទ​ផ្សេង អ្នក​គួរ​​មក​ស្វែង​យល់​ពី​សេដ្ឋកិច្ច​អាមេរិក ១១ ចំណុច​ខាងក្រោម​នេះ៖ 

១. ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​​រីកចម្រើន​សេដ្ឋកិច្ច​ដ៏​យូរអង្វែង​បំផុត​​​

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ សេដ្ឋកិច្ច​របស់​អាមេរិក​​មាន​កំណើន​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង ៨ ឆ្នាំ​ដែល​នេះ​ ​បាន​ក្លាយ​ជា​កំណត់ត្រា​​លូតលាស់​នៅ​ក្នុង​រយៈពេល​វែង​ជាង​គេ​​​ជា​លើក​ទី២​សម្រាប់​មហាអំណាច​មួយ​នេះ។ ប្រសិន​បើ​​សេដ្ឋកិច្ច​បច្ចុប្បន្ន​បន្ត​លូតលាស់​រហូត​ដល់​ខែ កក្កដា​ឆ្នាំ​នេះ នេះ​មានន័យ​ថា វា​កំពុង​ឈរ​នៅ​ក្នុង​ដំណាក់​កាល​លូតលាស់​ដ៏​យូរ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន បន្ទាប់​ពី​លើក​ទី១​​ ​ខ្លួន​បាន​ធ្វើ​ល្អ​បំផុត​កាល​ពី​ចន្លោះ​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០០១។

២. ប៉ុន្តែ ១៣ ឆ្នាំ​ទៅ​នេះ ខ្លួន​មិន​ទាន់​ស្គាល់​ជាតិ​កំណើន​ GDPពិតប្រាកដ​ ៣% ម្តង​ណា​ឡើយ 

ថ្វីត្បិត​តែ​កំណើន​សេដ្ឋកិច្ច​បន្ត​លូតលាស់​នៅ​ក្នុង​រយៈពេល​យូរ​បំផុត​មួយ​ក្នុង​​កំណត់ត្រា ក៏ប៉ុន្តែ​កំណើន​ GDP ពិត​​ប្រាកដ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ ១៣ ឆ្នាំ​កន្លង​មក​នេះ​​​មិន​ដែល​​មាន​កំណើន​ដល់ ៣% ម្តង​ណា​ឡើយ។ កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ វា​មាន​កំណើន​ជិត ៣% ដែរ ពោល​គឺ​ ២,៩%។ ប៉ុន្តែ​​គិត​ពី​ឆ្នាំ ២០០៥ មក​ដែល​កាល​នោះ​វា​កំណើន ៣,៥% កំណើន​ GDP អាមេរិក​មាន​កំណើន​នៅ​ក្រោម ៣% រហូត​មក។

៣. កំណើន​​សេដ្ឋកិច្ច​​បន្ត​លូតលាស់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​មួយ​ទសវត្ស​រ៍ចុងក្រោយ​​បាន​បង្កើត​ការងារ ២០ លាន​កន្លែង

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​​​នៅ​ក្នុង​រយៈពេល​​មួយ​ទសវត្សរ៍​កន្លង​មក​នេះ តួលេខ​សំខាន់ៗ​នៅតែ​បន្ត​កើន​​មាន​ឡើង។ កំណើន​ប្រាក់ឈ្នួល​ប្រចាំ​ឆ្នាំ​​បាន​កើន​ឡើង ៣,៤%​ ដែល​ជា​សញ្ញាណ​ល្អ​​ធ្វើ​ឲ្យ​ប្រជាជន​ឋានៈ​កណ្តាល​បាន​ធ្លាក់​ចុះ ខណៈ​ដែល​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៣,៨%។

៤.​ ប្រជាជន​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​ប្រាក់​រាប់​ពាន់​​លាន​ដុល្លារ

ជាង​មួយ​ភាគ​បី​នៃ​​ប្រជាជន​ពេញវ័យ​របស់​អាមេរិក​ មិន​ទទួល​បាន​ការ​ទទួលទាន​ដំណេក​​គ្រប់គ្រាន់​​ឡើយ។ ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់ ៤១១ ពាន់​លាន​ដុល្លារ​ដោយសារតែ​​​ពលរដ្ឋ​បោះបង់​ថ្ងៃ​​ធ្វើ​ការងារ ១,២ លាន​​ថ្ងៃ​​ក្នុង​មួយ​​ឆ្នាំៗ​។  គេង​មិន​គ្រប់គ្រាន់​​ដែល​អាច​បណ្តាល​មក​ពី​កត្តា​​ជា​ច្រើន​ដូចជា ការ​ធ្វើ​ការ​​ច្រើន​ម៉ោង ទម្លាប់​​មិន​ល្អ​ក្នុង​ការ​ថែទាំ​សុខភាព ឬ​សូម្បី​តែ​ពន្លឺ​ពណ៌​ខៀវ​ចេញ​ពី​គ្រឿង​អេឡិចត្រូនិក​​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​។

៥. នៅ​អាមេរិក​មាន​ត្រឹម ១ សែន​ដុល្លារ​នឹង​អាច​បែកចែក​​រវាង​​ពលរដ្ឋ​ឋានៈ​កណ្តាល និង​អ្នក​មាន 

កាល​ពី​ឆ្នាំ ២០១១ ៥១% នៃ​ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​ចាត់ទុក​ថា ជា​ពលរដ្ឋ​ឋានៈ​កណ្តាល ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​បន្ថែម​ទៀត​ដល់ ៥២%​នៅ​ក្នុង​ឆ្នាំ ២០១៦។ នៅ​ក្នុង​រយៈពេល​ដូចគ្នា​នេះ កំណើន​ប្រាក់​ចំណូល​ប្រជាជន​ឋានៈ​កណ្តាល​បាន​កើន​ឡើង​យឺត​បំផុត​ពី ៧៤ ០០០ ដល់ ៧៨ ០០០ ខណៈ​ដែល​​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​អ្នក​មាន​បាន​កើន​ឡើង​ពី ១៧២ ០០០ ដល់ ១៨៩ ០០០ ដុល្លារ។

៦. ប្រជាជន​ជំនាន់ Z អាច​នឹង​ចំណាយ​ប្រាក់ ១៤៣ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ

ប្រជាជន​ជំនាន់ Z ដែល​បាន​កើត​នៅ​ចន្លោះ​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០១២ នឹង​រួមចំណែក​ដល់​ទៅ ៤០% នៃ​ទីផ្សារ​​ចំណាយ​ទាំងមូល​របស់​អាមេរិក​​នៅ​ក្នុង​ឆ្នាំ​ក្រោយ។ ការ​ចំណាយ​របស់​ពួកគេ​​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​ទៅ ១៤៣ ពាន់​លាន​ដុល្លារ​ដែល​​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​លក់រាយ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​ដើម្បី​​កំណត់​ថា តើ​ពួកគេ​ត្រូវ​ដោះស្រាយ​ដោយ​របៀបណា​ទៅ​នឹង​ទម្លាប់​ផ្លាស់ប្ដូរ​នៃ​តម្រូវការ​ប្រើប្រាស់​​របស់​មនុស្ស​ជំនាន់​ថ្មី​នេះ​​។

៧. កាណាដា និង​ម៉ិកស៊ិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់របស់​អាមេរិក ខណៈ​ដែល​ចិន​នៅ​ចន្លោះ​កណ្តាល​របស់​ប្រទេស​ទាំងពីរ

ម៉ិកស៊ិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​​សំខាន់​បំផុត​មួយ​របស់​អាមេរិក​​ដែល​​​ការ​នាំចេញ​មាន​តម្លៃ​ស្មើ​នឹង ២១,៩ ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ការ​​នាំចូល​មាន​តម្លៃ ២៧,៧ ពាន់​លាន​ដុល្លារ​ ឬ​ស្មើ​នឹង ១៤,៨% នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​អាមេរិក​ទាំងមូល។ ចំណែក​​ការ​នាំ​ចេញ​ទៅ​កាណាដា​មាន​តម្លៃ ២៣,៤ ពាន់​លាន​ដុល្លារ និង​នាំចូល​មាន​តម្លៃ ២២,៦ ពាន់​លាន​ដុល្លារ​ ស្មើ​នឹង ១៣,៨% នៃ​​ទំហំ​ពាណិជ្ជកម្ម​​របស់​អាមេរិក​ទាំងមូល។ ដោយឡែក​សម្រាប់​ចិន​វិញ ​ស្ថិត​នៅ​ចន្លោះ​របស់​មហាអំណាច​ទាំងពីរ​គឺ​ទំហំ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉េកាំង​ និង​វ៉ាស៊ីនតោន​មាន​តម្លៃ ១៤,៦%។

៨. ប្រសិន​បើ​រដ្ឋ California ជា​ប្រទេស​មួយ​វិញ គេ​អាច​ចាត់​ទុក​វា​ជា​ប្រទេស​​មាន​ទំហំ GDP ធំ​ជាងគេ​បំផុត​ទី៥​នៅ​លើ​ពិភពលោក 

សេដ្ឋកិច្ច​នៅ​ក្នុង​រដ្ឋ​ទាំង ៥០ របស់​អាមេរិក​មិន​ដូចគ្នា​ទេ។ តួយ៉ាង​ដូចជា​សេដ្ឋកិច្ច​របស់​រដ្ឋ California មួយ​គឺ​មាន​ទំហំ​​​ធំ​ជាង​រដ្ឋ​ណាៗ​ទាំងអស់​ក្នុង​ប្រទេស​នេះ​ដែល​មាន​​ទំហំ ២,៧៤៧ ពាន់​ពាន់​លាន​ដុល្លារ។ ​បើ​គេ​ចាត់ទុក​វា​ជា​ប្រទេស​វិញ រដ្ឋ​នេះ​មាន​ទំហំ GDP ធំ​ជាងគេ​បំផុត​ទី៥​ក្នុង​លោក ពោល​គឺ​មាន​ទំហំ​ធំ​ជាង​សេដ្ឋកិច្ច​​អង់គ្លេស​ទៀត​ផង​ តាម​ពី​ក្រោយ​អាល្លឺម៉ង់ ជប៉ុន ចិន និង​អាមេរិក​ខ្លួន​ឯង។ 

៩. គ្រាន់តែ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ គឺ​មាន​ទំហំ​ជាង​ប្រទេស​ ៧ បូក​បញ្ចូល​គ្នា

អាមេរិក​ជាប់​ឈ្មោះ​ជា​​មហាអំណាច​ដែល​ចំណាយ​ថវិកា​លើ​វិស័យ​ការពារ​ច្រើន​ជាងគេ ពោល​គឺ​មាន​ចំនួន ៦១០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ ឬ​ស្មើ​នឹង ១៥% នៃ​ថវិកា​ចំណាយ​សរុប​របស់​​ខ្លួន​ទាំងមូល​។ ចំនួន​នេះ​ស្មើ​​នឹង​ការ​ចំណាយ​​លើ​វិស័យ​ការពារ​ជាតិ​របស់​ចិន រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌា បារាំង អង់គ្លេស និង​ជប៉ុន​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

១០.បំណុល​របស់​អាមេរិក​កំពុង​កើន​ឡើង​កាន់តែ​ខ្លាំង​ស្ថិត​នៅ​ក្នុង​កំណត់ត្រា​ខ្ពស់​បំផុត​

គិត​​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ ២០១៩ នេះ បំណុល​របស់ អាមេរិក​បាន​កើន​ឡើង​ដល់​កំណត់ត្រា​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ ២២ ពាន់​ពាន់​លាន​ដុល្លារ​។ ​ចំនួន​នេះ​ទំនង​មិន​ធ្លាក់​ចុះ​នោះ​ឡើយ ព្រោះ​រដ្ឋាភិបាល​សហព័ន្ធ​បាន​រាយការណ៍​ថា ​ឱនភាព​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​កើត​មាន​ទៀត​គឺ​គិត​ជា​មធ្យម​មាន​ចំនួន ១,២ ពាន់​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ ឬ​​ស្មើ​នឹង ៤,៤% នៃ​ទំហំ GDP ប្រចាំ​ឆ្នាំ​របស់​ខ្លួន។

១១.គ្រាន់តែ​វិស័យ​កីឡា​មួយ​គឺ​មាន​ទំហំ ៧៣,៥ ពាន់​លាន​ដុល្លារ

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹង​ថា វិស័យ​កីឡា​របស់​អាមេរិក​នឹង​មាន​ចំណែក​ស្មើ​នឹង ៧៣,៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ។ នេះ​រួម​​បញ្ចូល​ទាំង​សិទ្ធិ​ផ្សព្វផ្សាយ​តាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដែល​​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​ទៅ ២០,៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ នេះ៕

ប្រភព៖ businessinsider 

ដកស្រង់ដោយ៖ bizkhmer

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK