​ស្ត្រីកូរ៉េ​ខាង​ជើង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ ក្រោយ​ជួយ​សង្គ្រោះ​កូន​ចេញ​ពី​ភ្លើង តែ​មិន​យក​រូបថត​លោក គីម ជុងអ៊ីល​ចេញ​ផង
Connect with us

អន្តរជាតិ

​ស្ត្រីកូរ៉េ​ខាង​ជើង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ ក្រោយ​ជួយ​សង្គ្រោះ​កូន​ចេញ​ពី​ភ្លើង តែ​មិន​យក​រូបថត​លោក គីម ជុងអ៊ីល​ចេញ​ផង

ស្ត្រីជនជាតិ​កូរ៉េខាង​ជើងម្នាក់​ត្រូវបាន​គេ​គំរាមគំហែង​ដាក់គុក​បន្ទាប់​ពី​ជួយ​សង្គ្រោះកូនៗ​ ​ពីរនាក់​របស់​នាង​ចេញ​ពី​អគ្គិភ័យឆេះ​ផ្ទះមួយ​ដោយទុកឱ្យ​រូបថត​របស់មេដឹក​នាំកូរ៉េខាង​ជើងត្រូវភ្លើងឆេះ​។​

​ស្ត្រីជាម្ដាយរូបនេះ​ត្រូវបានក្រសួង​សន្តិសុខរដ្ឋ​របស់​កូរ៉េខាងជើង​​ស៊ើបអង្កេត​ បន្ទាប់ពីមានអគ្គិភ័យ​មួយបានឆាបឆេះ​នៅក្នុងផ្ទះមួយ​ដែលចែក​ចេញ​ជាពីរគ្រួសារនៅតំបន់​ Onsong ខេត្ត North Hamgyong ជិត​ព្រំដែនចិន​។​ ​ឪពុកម្តាយទាំង​សងខាងបាន​ចេញទៅក្រៅ​នៅពេលភ្លើង​បានឆាបឆេះ​ ប៉ុន្តែបានរត់ត្រឡប់​មក​ជួយ​ក្រុម​គ្រួសារ​វិញ​បន្ទាប់ពីបាន​ឃើញផ្សែង​ហុយចេញមកខាងក្រៅ​។ ​កំឡុងភ្លើងឆេះនេះ រូបថតមួយចំនួន​ត្រូវ​បានបំផ្លាញ​ចោល​។ ​កូរ៉េខាងជើង​ទាមទារឱ្យផ្ទះ​នីមួយៗ​ត្រូវ​ដាក់​តាំងរូបភាពរបស់អតីតមេដឹក​នាំរបស់ខ្លួន​គឺ​គីមអ៊ីលស៊ុ​ងនិងគីមជុងអ៊ីល​ ​និងតែង​ចាត់​មនុស្ស​ឲ្យ​ទៅ​ពិនិត្យ​មើល​ដើម្បីប្រាកដ​ថា​ពលរដ្ឋ​បាន​ដាក់តាំង​ពិតប្រាកដ​មែន។

យោង​ទៅ​តាមច្បាប់របស់​ Hermit Kingdom​ ​គ្រប់ផ្ទះរូបភាពទាំងអស់​នៃគ្រួសារគីម​ត្រូវតែទទួល​បានការគោរព​ដូច​នៅ​ពេល​ដែល​ពួកគេមានជីវិត​​ដែរ មាន​ន័យ​ថាការ​ខកខាន​មិនបាន​មើលថែរូប​គំនូរ​ឱ្យបានត្រឹមត្រូវ​គឺជាបទឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​។​​ ​ប្រសិនបើ​ត្រូវ​បាន​​រកឃើញ​ថា​មាន​កំហុស​ម្តាយ​ត្រូវប្រឈម​នឹងការ​ជាប់​ពន្ធនាគារ​រយៈ​ពេលយូរ​ជាមួយការធ្វើពលកម្មធ្ងន់ធ្ងរ​។

​យោងតាមប្រភពកាសែត​ Daily NK​ ​ជាលទ្ធផល​នៃការស៊ើប​អង្កេត​ ​នាងមិនអាចទៅរកកូន ៗ របស់​នាង​នៅមន្ទីរពេទ្យ​ ​ហើយក៏មិនមានថ្នាំអង់ទីប៊ីយោទិច​សម្រាប់ការ​រលាកដែរ​។​អ្នកជិតខាង​និយាយ​ថា​ ពួកគេមានចិត្តចង់ជួយ​ណាស់​ប៉ុន្តែក៏បាន​សម្រេចចិត្ត​នៅឆ្ងាយវិញ​ដោយ​ខ្លាច​ថានាងនឹងត្រូវ​បាន​ចោទ​ប្រកាន់​ពីបទឧក្រិដ្ឋនយោបាយ​។​

​តាមប្រភពមួយ​ទៀតបាន​និយាយថា​ ​ម្តាយម្នាក់​នេះនឹង​អាចត្រលប់​មកមើលថែ​កូនៗ​របស់​នាងដូច​ធម្មតាវិញ​បន្ទាប់ពី​រដ្ឋាភិបាលបញ្ចប់​ការស៊ើបអង្កេតនេះ​៕​

ប្រែសម្រួល៖ សីសី

ប្រភព៖ dailymail

ដកស្រង់ដោយ៖ kampucheathmey.com  

មតិយោបល់

ពីនេះពីនោះ3 hours ago

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ

ពីនេះពីនោះ3 hours ago

គិលានុបដ្ឋាយិកាម្នាក់ លាឈប់ពីការងារ ទាំងទឹកភ្នែក ព្រោះមន្ទីរពេទ្យគ្មានសំភារៈបរិក្ខារពេទ្យ គ្រប់គ្រាន់ ដេីម្បីព្យាបាលអ្នកជំងឺកូវីដ១៩ (មានវីដេអូ)

ពីនេះពីនោះ4 hours ago

កាន់តែប្លែកពេល មាស សុខ សោភា គ្រងឈុតទេវតាតំណាង ឲ្យទេពធីតាមហាសង្រ្កានឆ្នាំថ្មី ឆ្នាំជូត

ថ្មីៗ18 hours ago

កោតសរសើរនូវទឹកចិត្ត! Bill Bates សុខចិត្តចំណាយរាប់ពាន់លានដុល្លារ ពន្លឿនការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ៧ កន្លែងក្នុងពេលតែ១

គួរដឹង18 hours ago

ប្រយ័ត្ន! វីរុសកូរ៉ូណា អាចលាក់ខ្លួននៅលើទូរសព្ទដៃបានរយៈពេល ៩ ថ្ងៃ ប្រសិនបើអ្នកមិនសម្អាតវាចេញ

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK