ខ្លាំងធ្វើអីក៏ត្រូវ! អាមេរិកហាមប្រទេសដទៃដាក់មូលដ្ឋានទ័ពនៅបរទេស តែខ្លួនឯងដាក់ទ័ពពេញនៅជុំវិញអ៊ីរ៉ង់!
Connect with us

គួរដឹង

អាមេរិកហាមប្រទេសដទៃដាក់មូលដ្ឋានទ័ពបរទេស តែខ្លួនឯងដាក់ទ័ពពេញនៅជុំវិញអ៊ីរ៉ង់!

​មជ្ឈិមបូព៌ា ជាទី​តាំង​មួយ​ដែលមាន​មូលដ្ឋានទ័ព​អាមេរិក​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​តំបន់​ដទៃទៀត​។ កងទ័ព​អាមេរិក​រាប់សិប​ពាន់​នាក់ ត្រូវបាន​ពង្រាយ​ជា​អចិន្ត្រៃយ៍​នៅក្នុង​តំបន់​នេះ និង​ប្រទេស​នៅក្បែរ​ខាង​។ អាមេរិក​ថែមទាំង​បង្កើត​ទីបញ្ជាការ​យោធា​មួយ​ប្រចាំ​មជ្ឈិមបូព៌ា​ទៀតផង​។ ខណៈ​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​កំពុង​ក្ដៅគគុក​នោះ កងទ័ព​អាមេរិក​ក្នុង​តំបន់ ជា​ទ័ព​ជួរមុខ ប្រសិនបើ​មាន​ជម្លោះ​ពេញបន្ទុក​មែន​នោះ​។​

នៅជាប់​អ៊ីរ៉ង់ គឺ​អ៊ីរ៉ាក់​តែម្ដង​ដែលមាន​យោធា​អាមេរិក​ប្រមាណ​៥​ពាន់​នាក់​ទៅ​៦​ពាន់​នាក់ ដែល​ត្រូវបាន​ពង្រាយ​នៅតាម​ទីតាំង​ជាច្រើន​។ យោធា​ទាំងនេះ ដែល​ខ្លះ​ស្ថិតនៅ​តាំងពី​សង្គ្រាម​ឆ្នាំ​២០០៣ មក​នោះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​។ ទាហាន​អាមេរិក ដើរតួ​ជា​អ្នក​ប្រឹក្សា និង​ផ្ដល់​ការហ្វឹកហាត់​ដល់​យោធា​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​។ ថ្មីៗ​នេះ វ៉ាស៊ីនតោន​ទើប​បញ្ជូន​ទ័ព​ទៅ​បន្ថែម ក្រោយ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​កើនឡើង​។​

​កូ​វ៉ែត ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​មួយ​របស់​អាមេរិក​ដែល​មិនមែន​មកពី​សម្ព័ន្ធ​យោធា​ណា​តូ​។ ជា​មជ្ឈមណ្ឌល​យោធា​ដ៏​ធំ​របស់​អាមេរិក កូ​វ៉ែត មាន​កងទ័ព​អាមេរិក​ប្រមាណ​១​ម៉ឺន​៣​ពាន់​នាក់​។ ស្របពេល​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​នៅ​អ៊ីរ៉ាក់ អាមេរិក​បាន​បញ្ជូន​ទ័ព​ប្រមាណ​៣​ពាន់​៥​រយ​នាក់​ទៀត ទៅ​កូ​វ៉ែត​ដែល​នៅជាប់​អ៊ីរ៉ាក់​។ អាកាសយានដ្ឋាន​អន្តរជាតិ​កូ​វ៉ែត ជាទី​តាំង​ចែកចាយ​ភស្តុភារ​ដ៏​ធំ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា​។

​កងទ័ព​អាមេរិក​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវគេ​ជឿថា មាន​ប្រមាណ​បី​ពាន់​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Newsweek ។ អា​រ៉ា​ប៊ី​សា​អូឌីត ជាទី​តាំង​ដ៏​សំខាន់​របស់​កងទ័ព​អាមេរិក​អំឡុង​សង្គ្រាម​ឈូង​សមុទ្រ និង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​។ អា​រ៉ា​ប៊ី​សា​អូឌីត ជាស​ត្រូវ​ចាស់​របស់​អ៊ីរ៉ង់​ក្នុងការ​ប្រជែង​ឥទ្ធិពល​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ 

​បា​រ៉ែ​ន​ដែល​នៅ​មិន​ឆ្ងាយ​ពី​អ៊ីរ៉ង់ ក៏មាន​ទ័ព​អាមេរិក​ដែរ​។ អាមេរិក បាន​ពង្រាយ​ទ័ព​នៅ​ប្រទេស​កោះ​មួយ​នេះ​តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក ខណៈ​បា​រ៉ែ​ន​ដែលជា​ប្រទេស​កាន់​និយាយ​ស៊ូ​នី​នោះ ក៏​បារម្ភ​ពី​ឥទ្ធិពល​អ៊ីរ៉ង់​ដែល​ប្រតិបត្តិ​និកាយ​ស៊ី​អ៊ី​ត​។ បា​រ៉ែ​ន ជា​មូលដ្ឋាន​កង​នាវាចរណ៍​ទី​៥ និង​ជា​មូលដ្ឋាន​របស់​កងទ័ព​ជើង​ទឹក​ចំណុះ​ទីបញ្ជាការ​តំបន់​កណ្ដាល​ផងដែរ​។ ទ័ព​អាមេរិក​ប្រមាណ​៧​ពាន់​នាក់ ត្រូវបាន​ពង្រាយ​នៅ​ទូទាំង​បា​រ៉ែ​ន​។​

​មូលដ្ឋាន​ទ័ពអាកាស Al Udeid នៅ​កាតា​ដែលជា​ប្រទេស​តូច​សម្បូរ​លុយ​នៅជាប់​អា​រ៉ា​ប៊ី​សា​អូឌីត ជា​មូលដ្ឋាន​យោធា​អាមេរិក​ធំជាងគេ​នៅ​មជ្ឈិមបូព៌ា​។ ទ័ព​អាមេរិក​ប្រមាណ​១​ម៉ឺន​៣​ពាន់​នាក់ ត្រូវបាន​ពង្រាយ​នៅ​ទីនោះ​។ Al Udeid ជា​មូលដ្ឋាន​របស់​កងទ័ព​អាកាស​នៃ​ទីបញ្ជាការ​តំបន់​កណ្ដាល​។ ខុសពី​ប្រទេសជិតខាង​ខ្លួន កាតា​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ៊ីរ៉ង់​។​

​អូ​ម៉​ង់ ជា​ប្រទេស​ដែលមាន​អព្យាក្រឹត​ជាងគេ​ក្នុង​តំបន់ ហើយ​មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​ទីក្រុង​តេ​ហេ​រ៉ង់​។ ពេលខ្លះ អូ​ម៉​ង់ ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុងការ​កិច្ចការ​ជាមួយ​អ៊ីរ៉ង់​ផងដែរ​។ ទោះជា​យ៉ាងណា ប្រទេស​នេះ បានអនុញ្ញាត​ឲ្យ​យោធា​អាមេរិក​ប្រើប្រាស់​ទឹកដី​ខ្លួន​តាំងពី​ឆ្នាំ​១៩៨០ មក ហើយ​សព្វថ្ងៃ យោធា​អាមេរិក​ប្រមាណ​៦​រយ​នាក់ ឈរជើង​នៅ​អូ​ម៉​ង់​។ 

​អាមេរិក ក៏មាន​ទ័ព​នៅ​ស៊ី​រី ដែល​នៅ​មិន​ឆ្ងាយ​ពី​អ៊ីរ៉ង់​ដែរ​។ ទាហាន​អាមេរិក​នៅ​ស៊ី​រី ជា​ផ្នែក​នៃ​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ នៅ​ស៊ី​រី អាមេរិក​មាន​កងទ័ព​ប្រមាណ​៨​រយ​នាក់ ក្រោយ​បាន​ដក​ទៅវិញ​ខ្លះ​កាល​ឆ្នាំ​២០១៩ ៕ (thmeythmey)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK