"បុរស​​ខ្វាក់​កាន់​​ចង្កៀង" ជា​មេរៀន​​​មាន​តម្លៃ​សម្រាប់​ជីវិតរស់នៅក្នុង​សង្គមគួរឱ្យខ្លាចបច្ចុប្បន្ន!
Connect with us

បែបផែនជីវិត

“បុរស​​ខ្វាក់​កាន់​​ចង្កៀង” ជា​មេរៀន​​​មាន​តម្លៃ​សម្រាប់​ជីវិតរស់នៅក្នុង​សង្គមគួរឱ្យខ្លាចបច្ចុប្បន្ន!

នៅ​លើ​​ផ្លូវ​​​លំ​​​ដ៏​​តូច​​​ចង្អៀត​មួយ ងងឹត​ស្លុប​​គ្មាន​ភ្លើង​​បំភ្លឺ​​សូម្បី​តែ​បន្តិច។ ​​​នៅ​យប់​​មួយ មាន​ព្រះសង្ឃ​មួយ​អង្គ​ ​​បាន​ដើរ​​​តាម​ផ្លូវ​នោះ ដើម្បី​​​និមន្ត​ឆ្ពោះ​ទៅ​កាន់​​​វត្ត​​អារាម។ និមន្ត​ទាំង​​ងងឹត​ឈឹង​ មើល​​មិន​ឃើញ​​សូម្បី​​ម្រាម​ដៃ​​​ទាំង​​៥​។

មិន​​​​​យូរ​​ប៉ុន្មាន​​​​​​ព្រះ​សង្ឃ​ក៏​បាន​​​​​​​​​​​​​​​​​​ប៉ះ​​​​​គ្នា​ចៃដន្យ​ជាមួយ​​​​​​​អ្នក​​​​​​​​ដំណើរ​​​លើ​ផ្លូវ​​​​​​​​តែ​មួយ​​​​​​​ ​ធ្វើ​​​ឲ្យ​​កាន់​​​តែ​ពិបាក​​​ជាង​មុន​ ប៉ុន្តែ​ក្នុង​​ពេល​​​នោះ​​​​​ មាន​​​​បុរស​​​ម្នាក់​​​​​​​​​បាន​កាន់​​ចង្កៀង ​​​​​​​​​​​​​​​ដើរ​​ចូល​ទៅ​​​​ផ្លូវ​​ដដែល​ ធ្វើ​​ឲ្យ​​​ផ្លូវ​​ងងឹត​​ប្រែ​ជា​​​​មាន​​ពន្លឺ​​ប្រឿងៗ ​​មនុស្ស​​​​គ្រប់​គ្នា​​អាច​មើល​ឃើញ​​​​​​លែង​​ពិបាក​​ដើរ​​​​​​​​ទៀត​។ 

​​​​​​ស្រប​ពេល​​បន្ត​ដំណើរ​​ ​ព្រះ​សង្ឃ​បាន​​​ឮ​​​មនុស្ស​​​​ដែល​​ដើរ​​​នៅ​​តាម​​​ផ្លូវ​​និយាយ​​​ខ្សឹប​​គ្នា​ថា ​”បុរស​​​​​​​ខ្វាក់​​​​​​​​នោះ​​​​​ពិត​ជា​​ចម្លែក​​​​ដល់​​​ហើយ ភ្នែក​មើល​មិន​ឃើញ​ផង បែរ​ជា​​កាន់​​ចង្កៀង​ជាប់​ដៃ​រហូត”។ ​​​​​​​​​​​​​​​​​ឮ​​​ហើយ​​​​ព្រះ​សង្ឃ​​​​ហាក់​​មាន​អារម្មណ៍​​​​ភ្ញាក់​​​​​​​​ផ្អើល​ខ្លាំង​ បន់​ឲ្យ​តែ​​បុរស​​​​​ពិការ​​​​​ភ្នែក​​ដើរ​​កាត់​​​មុខ អាង​នឹង​បាន​​សួរ។

ព្រះសង្ឃ៖ ​​តើ​​​ប្អូន​​ពិការ​​ភ្នែក​​​​ទាំង​​ពីរ​​ដូច​ពាក្យ​​​គេ​​និយាយ​​​​មែន​​​​អត់?

បុរស​ខ្វាក់៖ ករុណា​​​​ពិការ​ភ្នែក​​​​​​មើល​​មិន​ឃើញ​​​តាំង​​ពី​​​កំណើត​មក​​ម្ល៉េះ។ ​​ទោះ​​បី​​​យប់​​​​ឬ​ថ្ងៃ គឺ​​ដូច​តែ​គ្នា ហើយ​​ក៏​មិន​​ដែល​​​​បាន​ស្គាល់​​​​​​​ពន្លឺ​​​​ហ្នឹង​គេ​​​​​ឡើយ។

​​​ព្រះសង្ឃ៖ ចុះ​​ម៉េច​បាន​​ប្អូន​​កាន់​​​ចង្កៀង​​ធ្វើ​​អី​​ បើ​គង់​​តែ​មើល​មិន​ឃើញ​​ដដែល?

បុរស​ខ្វាក់៖ ​ករុណា​​ធ្លាប់​​ឮ​​គេ​និយាយ​​ថា​ ពេល​​យប់​​​​​បើ​​​គ្មាន​​​ពន្លឺ​​​បំភ្លឺ​​គឺ​​មើល​​មិន​​ឃើញ​អ្វី​ទាំង​អស់​​​​ អីចឹង​​​ហើយ​​​​​បាន​ជា​​​ករុណា​​​កាន់​​​ចង្កៀង​​​គ្រប់​ទី​​កន្លែង​​​ ​ពេល​​​​​មាន​ពន្លឺ​​​អ្វីៗ​គ្រប់​យ៉ាង​​​​​ហាក់​​​ប្រែប្រួល​ខុស​ធម្មតា ​​​​ព្រោះ​គ្មាន​​នរណា​​ដើរ​​​បុក​​ករុណា​​​​ដូច​ជា​ពេល​​ងងឹត​​​​នោះ​​ទេ ​ហើយ​​​​​​មនុស្ស​គ្រប់​​គ្នា​​ក៏​​​​​​​​​​​​អាច​​មើល​​ផ្លូវ​​​​​​​ងាយ​​ស្រួល​​ដើរ​​​ជាង​មុន​ដែរ។

**តម្លៃ​​​អប់រំ​នៃ​សាច់​​​​​​​រឿង​​ខ្លី​៖ ការ​​​ចេះ​​ជួយ​​​យក​​អសារ​​​​​​អ្នក​​ដទៃ​​​​​​​ដោយ​ប្រាជ្ញា ​​​​មិន​​​​អត់​ប្រយោជន៍​នោះ​ទេ​​។ ​រស់​​​ក្នុង​​​សង្គម​​​​​​​​មួយ ត្រូវ​​ចេះ​​​​​ចែក​​រំលែក​​​​​ទៅ​វិញ​​​​ទៅ​មក ​​​ទើប​បាន​ផល​ទាំង​សង​​ខាង​៕

(kanhasabay)

មតិយោបល់

Trending

Copyright © 2019 ANARCHAK