ត្រូវដឹង! មុខចេះតែកើតមុន ជ្រុះសក់ហើយស្បែកឡើង​ជាំ​ដុំៗ តាមពិតអ្នកខ្វះវីតាមីនទាំងនេះ
Connect with us

គួរដឹង

ត្រូវដឹង! មុខចេះតែកើតមុន ជ្រុះសក់ហើយស្បែកឡើង​ជាំ​ដុំៗ តាមពិតអ្នកខ្វះវីតាមីនទាំងនេះ

​ធ្លាប់​ឆ្ងល់​ទេ ​ប្រើ​ផលិត​ផល​សុទ្ធ​តែ​ថ្លៃ​ៗ ​តែ​មុខ​នៅ​តែ​កើត​មុន ​ជ្រុះ​សក់​​រាល់​ពេល​សិត ​និង​ស្បែក​ឡើង​ជាំ​​ដុំៗ ​​មិន​បាត់។ ​នេះ​មក​​ពី​​រាង​កាយ​អ្នក​ខ្វះ​វីតាមីន​ដ៏​ចាំ​បាច់​សម្រាប់​ទ្រ​ទ្រង់។ ​ខាង​ក្រោម​នេះ ​អាច​បង្ហាញ​បាន​ថា ​អ្នក​កំពុង​ត្រូវ​ការ​បន្ថែម​នូវ​វីតាមីន​ទាំង​នេះ ​៖​

​វីតាមីន ​ B

​វី​តា​មីន​នេះ​ជំនួយ​ដល់​សុខភាព​ស្បែក ​ពិសេស​សម្រាប់​ស្បែក​ស្ងួត ឬ​ស្បែក​មាន​ស្នាម​អុជ​ខ្មៅ​ជា​ដើម។ ​បន្ថែម​វីតាមីន​ ​ B ​គ្រប់​គ្រាន់​ដល់​រាង​កាយ​នឹង​ជួយ​ឲ្យ​ស្បែក​ប្រែ​ជា​ទន់ ​រលោង ​និង​បំបាត់​មុន​រួម​ទាំង​ផ្ចិត​រន្ធ​រោម​បាន​ថែម​ទៀត។

​បើ​សិន​កង្វះ​វីតាមីន​នេះ ​រាង​កាយ​អ្នក​ងាយ​ប្រឈម​នឹង​អស់​កម្លាំង ក្រចក​ផុយ ​សក់​ផុយ​​ និង​បបូរ​មាត់​ប្រែ​ជា​ស្វិត។ ម្ល៉ោះ​ហើយ​​គួរ​ទទួល​ទាន​​អាហារ​​ដូច​ជា ​គ្រប់​ធញ្ញជាតិ​អាល់​ម៉ុន ​ទឹក​ដោះ​គោ​ ផ្លែ​វ៉ាល់​ណាត់ ​ផ្លែ​ប័រ ​ចេក ​គ្រាប់​ស្វាយ​ចន្ទី ​ទំ​ពាំង ល្ពៅ ​សណ្ដែក​ដី ​សណ្ដែក​ខៀវ​ជា​ដើម។

វីតាមីន C

​​​​​​​វីតាមីន​ដែល​សំខាន់​សម្រាប់​ស្បែក​របស់​អ្នក​គឺ​ វីតាមីន ​ C ​ដោយសារ​​ជួយ​​ព្យាបាល​ការ​រោល ​មិន​​ឲ្យ​ស្បែក​ឆាប់​វិវត្ត​ទៅ​រក​ភាព​ចាស់​ជា​ដើម។ បើ​អ្នក​ខ្វះ​វី​តា​មីន​នេះ ​រាង​កាយ​ងាយ​ប្រឈម​ការ​ហើម​អញ្ចាញ​ធ្មេញ ​សក់​ជ្រុះ ​និង​លេច​ស្នាម​ជ្រួញ​ជា​ដើម។ ​​អាហារ​សម្បូរ​វីតាមីន​ដ៏​ចាំ​បាច់​នេះ ​មាន​នៅ​​ក្នុង​ផ្លែ​ល្ហុង ​ម្ទេស​ហា​វ៉ៃ​ពណ៌​លឿង ​ផ្លែ​ក្រូច ផ្លែ​គីវី ​ស្វាយ ​ ​ត្រ​បែក ​​​ម្នាស់ ​ដើម​និង​ផ្កា​​ខាត់​ណា ។

វីតាមីន ​A

​សញ្ញា​បង្ហាញ​ថា​អ្នក​ខ្វះ​វី​តាមីន ​A ​​គឺ​ ​បបូរ​មាត់​ស្ងួត ​ស្បែក​​​ឡើង​ស្រអាប់ ​ភ្នែក​ស្ងួត​ជា​ដើម។ បំបាត់​បញ្ហា​ទាំង​នេះ ​អ្នក​អាច​បរិភោគ​ស៊ុត ប័រ ​ទឹក​ដោះ​គោ ​បូក​រួម​ទាំង​បន្លែ​ស្លឹក​បៃ​តង ​ការ៉ុត ​ផ្លែ​ឈើ​​មាន​សាច់​ក្រហម ស៊ុប​មាន់​ខ្មៅ ​ជា​ដើម​។​​​​

​​​​​​​​​​​វី​តាមីន ​ E

​​ជា​ទូ​ទៅ​សម្រាប់​មនុស្ស​វ័យ​ជំ​ទង់ ​ត្រូវ​ការ​វីតាមីន ​ E ​ប្រមាណ​១៥ ​​ mg ​ក្នុង​មួយ​ថ្ងៃ​ ​និង​សម្រាប់​អ្នក​មាន​វ័យ​លើស​ពី​៣០​ឆ្នាំ​ទៅ​ ​ហើយ​មាន​ជំ​ងឺ​​ទឹក​នោម​ផ្អែម ​លើស​ឈាម ​ថ្លើម​ខ្សោយ ​ជំ​ងឺ​តម្រង​នោម ​មហារីក ​អាឡែហ្សី ​រលាក​រ៉ាំ​រ៉ៃ ​និង​ជំ​ងឺ​អូ​តូ​អ៊ុយ​មីន ​ត្រូវ​ការ​វី​តាមីន ​ E ​ជា​ប្រចាំ​ថ្ងៃ​ ​ដែល​មិន​លើស​ពី​ ៤០០ ​ UI ( International Units)។​

វី​តាមីន​នេះ​​មាន​​ប្រសិទ្ធភាព​ជួយ​​ស្បែក​ឲ្យ​ទន់​ដូច​ធម្មជាតិ ​មិន​ឲ្យ​សក់​ស្ងួត ​ការ​ពារ​ស្បែក​ពី​ការ​ដុត​កម្លោច​របស់​កាំ​រ​ស្មី​អ៊ុល​ត្រា​វី​យូ​ឡេ​ផង​ដែរ។

វី​តាមីន ​ K

​​ជួយ​បំ​បាត់​ស្នាម​ជ្រួញ ​ដក់​​ក្រោម​ភ្នែក ​ស្នាម​ជាំ ​និង​រង្វង់​​ភ្នែក​ខ្មៅ​ផង​ដែរ។ ​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​កំពុង​ខ្វះ​វីតាមីន​​ K ​គឺ ស្បែក​ជ្រួញ លេច​ស្នាម​ជាំ​លើ​រាង​កាយ ​​មាន​ហូរ​ឈាម​តាម​ក្រពះ​ពោះ​វៀន ​ឈាម​ច្រមុះ ​មក​រដូវ​តិច ​រួម​ទាំង​បត់​ជើង​តូច​មក​មាន​ឈាម។ ​​អ្នក​អាច​បំបាត់​​បញ្ហា​ទាំង​នេះ​ដោយ​ទទួល​ទាន​អាហារ​មាន​វី​តា​មីន ​ K ​ឲ្យ​បាន​គ្រប់​គ្រាន់​ដូច​ជា ​បន្លែ​ពណ៌​បៃ​តង បន្លែ​មើម​ជា​ដើម។

ប្រភព៖ Phunutoday 

ប្រែ​សម្រួលដោយ៖ លឹម សុនា

ដកស្រង់ដោយ៖ kanha.sabay.com.kh  

មតិយោបល់

ពីនេះពីនោះ5 mins ago

ដំណឹងសោកសៅ! កីឡាការិនីបាល់ទាត់ហ្វូតសាល ជម្រើសជាតិអ៊ីរ៉ង់ម្នាក់បស្លាប់ដោយសារជំងឺកូរ៉ូណា

ពីនេះពីនោះ2 hours ago

និស្សិតខ្មែរនៅវូហាន បង្ហាញសកម្មភាពរស់នៅស្របពេលCOVID-19 កំពុងរីករាលដាលខ្លាំង (មានវីដេអូ)

គួរដឹង18 hours ago

ប្រយ័ត្នឲ្យមែនទែន! ជំងឺកូរ៉ូណាឆ្លងតាមដំណក់ទឹកតូចៗនៅក្នុងលំហរអាកាស ដែលអាចមានលទ្ធភាពឆ្លងបានគ្រប់ទីកន្លែង

ថ្មីៗ21 hours ago

ក្រោយ Corona រាលដាល​​ផ្ទុះខ្លាំង​ពេក ​ពេល​នេះ​អាមេរិក សាកល្បងតេស្ដ​វ៉ាក់សាំង​លើ​មនុស្ស​ផ្ទាល់ហើយ

ថ្មីៗ21 hours ago

ត្រៀមខ្លួន! ដើមខែ​ ៣ ខាង​មុខ​រោងចក្រ​ជិត​ ២០០ ​កង្វះ​វត្ថុធាតុដើម និង​ប៉ះពាល់​កម្មករ​ប្រហែល​ ១៦ ម៉ឺន​នាក់

Trending

Copyright © 2019 ANARCHAK