ទិដ្ឋភាពគួរឲ្យ​សង្វេគ! មុន​និងក្រោយ​ហេតុការណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី
Connect with us

អន្តរជាតិ

ទិដ្ឋភាពគួរឲ្យ​សង្វេគ! មុន​និងក្រោយ​ហេតុការណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី

​រូបថតមិនគួរឱ្យជឿចំនួនពីរ​ ​បាន​បង្ហាញពីវិនាសកម្មដ៏ធំធេង​ពីការឆេះព្រៃនៅលើកោះ Kangaroo ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង​ ប្រេទេសអូស្ត្រាលី។​ អគ្គិ​ភ័យ​បានឆាបឆេះ​ផ្ទៃដីជាង ១៥៥ ០០០ ហិកតា​ ​នៅក្នុងបរិវេណ ៣០០ គីឡូម៉ែត្រ​ដោយមានផ្ទះ​និងអគារ​ជា​ច្រើនទៀត​បាត់បង់​។

​អគ្គិភ័យនេះ​ក៏បានឆក់យកអាយុជីវិត​របស់អ្នកបើកយន្តហោះ​ Dick Lang អាយុ ៧៨ ​ឆ្នាំនិងកូនប្រុសអាយុ ៤៣​ ឆ្នាំរបស់គាត់ឈ្មោះ​ Clayton Lang ដែលត្រូវ​បានស្លាប់​នៅពេលដែលឡាន​របស់ពួកគេ​ជាប់ក្នុងអណ្តាត​ភ្លើងក្បែរ​ Parndana ​។

​កាលពីថ្ងៃចន្ទ​ Reddit បានចែក​រំលែករូបថត​ពីរសន្លឹកនៃផ្លូវ​នៅក្នុងឧទ្យានជាតិ​ Flinders Chase នៃកោះ​។ ​រូបភាព​មួយ​ក្នុងចំណោមរូបភាព​ដែលត្រូវ​បានថតដោយ Aaron Coleman ក្នុងឆ្នាំ ២០១៧ បង្ហាញដើម​ឈើ​ខៀវ​ស្រងាត់​ឈរនៅ​លើផ្លូវក្រាល​កៅ​ស៊ូវែង​។​ ​រូបភាពទី ២​ ដែលត្រូវ​បានថតនៅសប្តាហ៍នេះ​មានភាពផ្ទុយស្រឡះ​ជាមួយ​ដើមឈើដែលឆេះខ្លោច​សល់តែ​គល់​ចាក់​ចូលដី។

នៅលើឆ្នេរសមុទ្រភាគខាង​ជើង ​មានតំបន់មួយចំនួន​ដែលមានការ​ព្រួយបារម្ភ​ជាខ្លាំងនៅជុំវិញតំបន់​ Snug Cove និង Stokes Bay ​ដែលអ្នកពន្លត់​អគ្គីភ័យបាន​និងកំពុងចេញពន្លត់ភ្លើងជាច្រើនកន្លែងនេះ​៕

ប្រែសម្រួល៖ សីសី

ដកស្រង់ដោយ៖ kampucheathmey..com

មតិយោបល់

ថ្មីៗ4 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

ថ្មីៗ4 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ4 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ3 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

ថ្មីៗ3 weeks ago

មិត្តល្អមិនចោលគ្នាគ្រាអាសន្ន!!! ចិនជួយទប់ស្កាត់ជំងឺកូវីដ១៩ ឯជប៉ុនជួយខាងសេដ្ឋកិច្ចដោយដឹកនាំអ្នកវិនិយោគធំៗ មកសង្រ្គោះកម្ពុជា

Trending

Copyright © 2019 ANARCHAK