មនុស្សទាំងអស់១៧៦នាក់ស្លាប់ ក្នុងករណីធ្លាក់យន្តហោះអ៊ុយក្រែន នៅទីក្រុងតេហេរ៉ង់, ប្រទេសអ៊ីរ៉ង់
Connect with us

ថ្មីៗ

មនុស្សទាំងអស់១៧៦នាក់ស្លាប់ ក្នុងករណីធ្លាក់យន្តហោះអ៊ុយក្រែន នៅទីក្រុងតេហេរ៉ង់, ប្រទេសអ៊ីរ៉ង់

(តេហេរ៉ង់)៖ ប្រភពផ្លូវការបានបញ្ជាក់មកហើយ នោះគឺមនុស្សទាំងអស់នៅលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់ក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់នោះ គ្មាននរណាម្នាក់នៅរស់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយថា មនុស្សទាំងអស់ដែលជិះនៅលើយន្តហោះ មានសរុប ចំនួន ១៧៦នាក់ (ទាំងអ្នកដំណើរ និងអ្នកបម្រើការងារ)។ យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅជាយរដ្ឋធានីតេហេរ៉ង់ កាលពីប៉ុន្មានម៉ោងមុននេះ ដោយសារការកំហុសបច្ចេកទេស នៅពេលយន្តហោះព្យាយាមហោះឡើង។

គួរបញ្ជាក់ថា ពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សរហូតដល់ទៅ ១៨០នាក់បានស្ថិតលើយន្តហោះអ៊ុយក្រែន ដែលបានធ្លាក់នោះ។ យន្តហោះខាងលើ គ្រោងហោះចេញពីអាកាសយានដ្ឋានអ៊ីរ៉ង់ នៅវេលាម៉ោង ៥៖១៥នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅតេហេរ៉ង់) ប៉ុន្តែត្រូវបានពន្យារពេល ១ម៉ោងរហូតដល់ម៉ោង ៦៖១២នាទីទើបហោះចេញ ដោយមានគោលដៅ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិ បូរីស្ពីល (Boryspil) នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន៕

ប្រភព freshnewsasia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK