រសជីវិត៖ “មនុស្សពូកែគឺជាមនុស្សដែលចិញ្ចឹមឪពុកម្ដាយបាន”
Connect with us

បែបផែនជីវិត

រសជីវិត៖ “មនុស្សពូកែគឺជាមនុស្សដែលចិញ្ចឹមឪពុកម្ដាយបាន”

ពេលអាយុកាន់តែច្រើន ប្អូននឹងដឹងថា

អ្វីដែលពិបាកជាងការប្រឡងចូលមហាវិទ្យាល័យល្អៗ
គឺការរកបានការងារល្អៗ
អ្វីដែលពិបាកជាងការរកប្ដីឬប្រពន្ធល្អ គឺការរកបានមុខរបរល្អ

អាយុកាន់តែច្រើន ប្អូននឹងឆ្ងល់ថា
ពុកម៉ែយកលុយមកពីណាមកចិញ្ចឹមយើង
ព្រោះប្រាក់ខែយើង ៣០០ដុល្លារ ស្ទើរតែមិនសល់សម្រាប់ជូនពុកម៉ែឡើយ

ប្អូននឹងចាប់ផ្ដើមសង្ស័យថា ហេតុអីឪពុក​ម្ដាយ​អាចចិញ្ចឹមកូន ៣-៤នាក់បាន ប៉ុន្តែកូន ៣-៤នាក់ រៀនចប់មានការងារធ្វើអស់ ប៉ុន្តែគ្មានអ្នកណាចិញ្ចឹមឪពុក​ម្ដាយវិញបាន

ប្អូននឹងយល់ថា ហេតុអីឪពុកម្ដាយត្រូវធ្វើការច្រើន
ថ្ងៃសម្រាកក៏មិនបានសម្រាក
ដល់យប់ងងឹតក៏មិនទាន់បានហូបបាយ…
ប្អូននឹងយល់ ថាគាត់ខំប្រឹងដើម្បីអ្នកណា

ថ្ងៃមួយប្អូននឹងយល់ថា ជីវិតពេលរៀន
គឺជាពេលវេលាដែលមានក្ដីសុខបំផុតហើយ
ព្រោះមានអ្នករកលុយឲ្យចាយ រៀនបណ្ដើរ ដើរលេងបណ្ដើរមិនបាច់គិតអីច្រើន

ថ្ងៃមួយប្អូននឹងយល់ថា
តម្លៃជីវិតមិន​មែន​អាស្រ័យ​លើ​ទូរសព្ទថ្មីៗ ឬកាបូបប្រ៊េនថ្លៃៗទេ ប៉ុន្តែគឺអាស្រ័យលើទំនួលខុសត្រូវ និងការចេះភ្ញាក់រឭករបស់មនុស្ស

នៅថ្ងៃឪពុកម្ដាយស្លាប់… ថ្ងៃនោះហើយគឺជាថ្ងៃដែលលោកនេះ គ្មានអ្នកណាដែលស្រលាញ់ប្អូនស្មើជីវិតទៀតឡើយ!!

កាលពីមុន ប្អូនអាចយំចង់បានសង្សារ
ប៉ុន្តែថ្ងៃមួយប្អូននឹងស្រែកយំរកតែឪពុកម្ដាយ ដែលគ្មានថ្ងៃត្រលប់មករកប្អូនវិញបាន

ថ្ងៃនេះ អត្ថបទនេះ ប្អូនអានហើយ អាចនឹងមិនទាន់យល់
ប៉ុន្តែថ្ងៃណាមួយប្អូននឹងយល់ច្បាស់។

#មនុស្សពូកែគឺជាមនុស្សដែលចិញ្ចឹមឪពុកម្ដាយបាន

#រសជីវិត

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (ជីវិតនិស្សិត Student’s Life)

ពីនេះពីនោះ14 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ16 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ19 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ20 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK