ប្រពៃណាស់! Selena Gomez បរិច្ចាគទឹកប្រាក់ចំនួន៥,០០០,០០០ដុល្លារជួយដល់ហេតុការណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី
Connect with us

ថ្មីៗ

ប្រពៃណាស់! Selena Gomez បរិច្ចាគទឹកប្រាក់ចំនួន៥,០០០,០០០ដុល្លារជួយដល់ហេតុការណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី

លោកអ្នកប្រាកដជាដឹងហើយថា ប្រទេសអូស្ដ្រាលីគឺកំពុងជួបបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយ ដែលគិតមកទាល់ពេលនេះមានរយៈពេលប្រមាណចំនួន ៣ ខែហើយ។

ហេតុការណ៍នេះបើតាមការសន្និដ្ឋានរបស់មន្ដ្រីបរិស្ថាន បានឲ្យដឹងថា មានផ្ទះប្រជាជនជាង១៤០០ខ្នងហើយត្រូវបានបំផ្លាញ និងថែមទាំងបានឆក់យកអាយុជីវិតមនុស្សចំនួន ២៤ នាក់ផងដែរ។ មិនតែប៉ុណ្ណោះក៏បានសម្លាប់សត្វព្រៃជាច្រើនប្រភេទ ដែលមានតួរលេខរហូតដល់ប្រមាណ ៥០០ លានក្បាលថែមទៀតផង។

ក្នុងចំណោមសត្វព្រៃទាំងនោះ ក៏មានសត្វ Koalas ចំនួន ៨០០០ក្បាលក៏បានសម្លាប់ផងដែរ។

ហេតុការណ៍នេះបានធ្វើឲ្យពិភពលោកកំពុងសម្ដែងការសោកស្ដាយ និងព្រួយបារម្មណ៍ទៅលើសុវត្ថិភាពប្រជាជន រួមជាមួយសត្វព្រៃដទៃជាច្រើនទៀតផងដែរ។ គិតមកដល់ពេលនេះព្រៃទំហំជាង៥.៥លានហិចតាត្រូវបានភ្លើងឆាប់ឆេះ។

ហើយនាពេលថ្មីៗតារាចម្រៀងលំដាប់ពិភពលោករបស់អាមេរិកកញ្ញា Selena Gomez បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបជាទឹកប្រាក់ចំនួន ៥,០០០,០០០ ដុល្លារអាមេរិកដើម្បីជួយដល់អគ្គិភ័យឆាប់ឆេះព្រៃនៅអូស្ត្រាលី។ នេះបើតាមការឲ្យដឹងពីគណីហ្វេសប៊ុកឈ្មោះថា Cleng Biebs ដែលបានបង្ហោះកាលពីថ្ងៃម្សិលមិញនេះ។ ក្រៅពីតារាចម្រៀងស្រីរូបស្រស់ម្នាក់នេះ ក៏មានតារាលំដាប់ពិភពលោកជាច្រើនទៀតក៏បានចូលរួមបរិច្ចាគថវិកាដើម្បីជួយដល់អគ្គិភ័យដ៏អាក្រក់មួយនេះដែរ៕

ដកស្រង់ដោយ www.business-cambodia.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK