ក្បាច់គុន Muay Thai របស់ថៃល្បីលើលោកតាមពិតមានដើមកំណើតចេញពីក្បាច់គុនល្បុក្កតោរបស់ខ្មែរសោះ!
Connect with us

គួរដឹង

ក្បាច់គុន Muay Thai របស់ថៃល្បីលើលោកតាមពិតមានដើមកំណើតចេញពីក្បាច់គុនល្បុក្កតោរបស់ខ្មែរសោះ!

ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយ ដែលមានអាយុកាលប្រហែលជា ២,០០០ឆ្នាំ មកហើយដែលជាក្បាច់គុនប្រើកែងដៃ​ និង​ជង្គង់​ជា​មូលដ្ឋាន​ ដែលបង្កើតដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរ តាំង​តែពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌាមកម្ល៉េះ។

ក្បាច់គុណនេះ យកលំនាំតាមតថភាពមនុស្សសម័យបុរាណ ក៏ដូចជាកាយវិការរបស់សត្វ ដោយសារថាកាលនៅជំនាន់នោះ ខ្មែរយើងយកល្បុក្កតោមកការពារខ្លួនពីសត្រូវ ឬសត្វសាហាវ និងប្រើក្នុង​សមរភូមិជាដើម។

ក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរត្រូវបានចាត់ទុកជាក្បាច់គុនដែលចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ហើយសព្វថ្ងៃនេះ “ល្បុក្កតោ” នៅតែរស់រានមានជីវិតបានក៏អាស្រ័យដោយលោកគ្រូក្បាច់គុនមួយចំនួន ដែលនិយាយពីវា និងបង្ហាត់ក្បាច់គុននេះដល់សិស្សជំនាន់ក្រោយម្តងទៀត។ 

​ល្បុក្កតោ​ មាន​​ន័យ​ថា​ «វាយ​តោ» ពោលគឺ «បុក» មាន​ន័យ​ថា​ «វាយ» ​ឬក្បាច់​គុន​ ហើយ ពាក្យ​ «តោ» មាន​ន័យ​ថា​​ «សត្វ​តោ» ឬ អនុភាព។

បើគេផ្អែកលើភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់គុន​នេះ ​ប្រវត្តិវិទូ​រកឃើញថា មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩ ដូចជា​ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង​បាពួន​។

ជាក់ស្ដែងកាសែត South China Morning Post ក៏ធ្លាប់សរសេរអំពី “ល្បុក្កតោ” និងបានសរសើរលោកគ្រូគុនម្នាក់របស់ខ្មែរផងដែរ ដោយបញ្ជាក់ច្បាស់ថាល្បុក្កតោជារបស់ខ្មែរ ហើយមួយថៃ (Muay Thai) គឺមានដើមកំណើតចេញពីក្បាច់គុននេះ ដោយមានចម្លាក់នៅអង្គរវត្តជាភស្តុតាងមិនអាចប្រកែកបាន។

ល្បុកតោស្ទើរតែត្រូវបានបំផ្លាញចោលទាំងស្រុងទៅហើយក្នុងសម័យប្រល័យពូជសាសន៍ ប៉ុន្តែវាបានរស់រានឡើងវិញនៅទឹកដីខ្មែរ ដែលនេះគឺអរគុណដល់លោកគ្រូ សាន គឹម​ស៊ាន ដែលគាត់ខិតខំព្យាយាមដាក់់ចិត្តបង្រៀនដល់សិស្សជំនាន់ក្រោយមិនខ្លាចហត់នឿយ។

លោកគ្រូ សាន គឹម​ស៊ាន ធ្លាប់បាននិយាយយ៉ាងមានមោទនភាពថា “Muay Thai” មាន​ភាព​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោក មែនតែប្រភព​ដើម​របស់​វាគឺចេញ​ពី ​“ល្បុក្កតោខ្មែរ” នេះឯងព្រោះអាណាចក្រ​ខ្មែរ​​ធ្លាប់បាន​គ្រប​ដណ្ដប់​យ៉ាង​ធំធេង​នៅ​តំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងមួយផ្នែកធំ​របស់​សៀម​ក្នុង​អំឡុង​ពេល​​ដែល​អំណាចរបស់ខ្មែរ​ បានឈាន​ដល់កម្រិតកំពូល​នៅ​សតវត្ស​ទី១២ និង​ទី១៣៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK