រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី សុខចិត្តចេញពីតំណែង ក្រោយបរាជ័យធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ
Connect with us

ថ្មីៗ

រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី សុខចិត្តចេញពីតំណែង ក្រោយបរាជ័យធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ

រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី លោក Maszlee Malik ដែល​ប្រឈម​ការរិះគន់​ជាច្រើន ចាប់តាំងពី​ឡើងកាន់តំណែង​នេះ​មក បានប្រកាស​ចុះចេញ​ពី​តំណែង​។ លោក អះអាងថា ការលាលែង​ពី​តំណែង​នេះ គឺ​ទទួល​ការផ្តល់​យោបល់​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​។

​នា​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​២ ខែមករា លោក​រដ្ឋមន្ត្រី Maszlee Malik បាន​ជូនដំណឹង​ដល់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ជុំវិញ​បំណង​ក្នុងការ​លាលែង​ពី​តំណែង​នេះ​។ ការលាលែង​ពី​តំណែង​របស់លោក​នេះ នឹង​ចូល​ជា​ធរមាន នា​ថ្ងៃ​សុក្រ ៣ មករា ឆ្នាំ​២០២០​។

«​ដោយ​ទទួល​យោបល់​ពី​លោក​បណ្ឌិត មហា​ធៀ ដែល​ប្រៀបដូចជា​ឪពុក​សម្រាប់​ខ្ញុំ មេដឹកនាំ និង​បុរស​រដ្ឋ​ដ៏​អា​ស្ចា​រ្យ ខ្ញុំ Maslee Malik ជាមួយ​បេះដូង​ដ៏​រឹងប៉ឹង​តែ​ស្ងៀមស្ងាត់ សម្រេច​ជូន​តំណែង​ជា​រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី​ត្រលប់​ទៅ​លោកនាយក​រដ្ឋមន្ត្រី​វិញ​»​។ លោក Maszlee និយាយ​បែបនេះ​។

​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia អ្នកនយោបាយ​វ័យ ៤៦ ឆ្នាំ​រូបនេះ ទទួលរង​ការរិះគន់​ជាច្រើន ជាពិសេស រឿង​កំណែទម្រង់​វិស័យ​អប់រំ​ដែល​លោក​បាន​ដាក់ចេញ​។ លោក ត្រូវបាន​រិះគន់ថា​បរាជ័យ​ក្នុងការ​ពង្រឹង​បទដ្ឋាន​អប់រំ ហើយ​វា​ក៏មាន​បណ្ដឹងទាមទារ​តាម​អន​ឡាញ​ស្នើ​ឲ្យ​លោក​លាលែង​ពី​តំណែង​ថែម​ទៀតផង​។

​បន្ថែម​ពី​បញ្ហា​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ម៉ាឡេស៊ី ក្នុង​ខែ កញ្ញា ឆ្នាំ​២០១៨ លោក Maszlee បាន​យល់ព្រម​ទទួលយក​ការតែងតាំង​ជានា​យក​នៃ​សកល​វិទ្យាល័យ​ឥស្លាម​អន្តរជាតិ​របស់​ម៉ាឡេស៊ី ទោះបីជា​សម្ព័ន្ធភាព​នយោបាយ​របស់លោក មហា​ធៀ សន្យា​ស្តារ​សេរីភាព​ផ្នែក​អប់រំ​ក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា​។ ក្រោយមក លោក​បាន​លាលែង​ពី​តួនាទី​នេះ​ក្នុង​ខែ​វិ​ច្ឆ​កា ឆ្នាំ​ដដែល ក្រោយ​រង​ការជំទាស់​ខ្លាំងៗ​ពី​ក្រុមនិស្សិត និង​អ្នកនយោបាយ​។

​យ៉ាងណាមិញ ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល លោក Maszlee ក៏បាន​លើកឡើង​ពី​គុណសម្បត្តិ​ខ្លះៗ​នៃ​កំណែទម្រង់​អប់រំ​ក្នុង​រយៈពេល​២០​ខែ​ចុងក្រោយ​ផងដែរ ។ លោក លើក​ឧទាហរណ៍​ថា លោក​បាន​ជួយ​បន្ធូរបន្ថយ​បន្ទុក​របស់​គ្រូ ដោយ​កាត់បន្ថយ​កិច្ច​ការដែល​មិន​ទាក់ទង​នឹង​ការបង្រៀន និង​លើកកម្ពស់​យុទ្ធនាការ​នៃ​ការអាន​ម៉ាឡេស៊ី ដើម្បី​ជំរុញ​ទម្លាប់​នៃ​ការអាន​សៀវភៅ ជាដើម​។​

​ក្រោយ​ការប្រកាស​ដើរ​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​អប់រំ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ តាមរយៈ​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​អរគុណ​ដល់​លោក Maszlee សម្រាប់​កិច្ចប្រឹងប្រែង​របស់លោក​ជូន​ដល់​ប្រទេសជាតិ​។ ត្រង់នេះ លោក​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​សម្រេច​រើស​អ្នក​ជំនួស​លោក Maszlee ហើយនឹង​ប្រកាស​នាពេល​ឆាប់ៗ​ខាងមុខ​»៕

 

ដកស្រង់ដោយ៖ konpov.net

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK