ត្រី​ក្បក ធើ្វ​ដំណើរ​ជាង​២០០០​គីឡូម៉ែត្រ​ពី​សមុទ្រ ចូលទៅក្នុង​ទន្លេមេគង្គ​
Connect with us

គួរដឹង

ត្រី​ក្បក ធើ្វ​ដំណើរ​ជាង​២០០០​គីឡូម៉ែត្រ​ពី​សមុទ្រ ចូលទៅក្នុង​ទន្លេមេគង្គ​

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលមាន​រស់នៅក្នុង​ទឹក​ភ្លាវ និង​ទឹកសាប​នៃ​ប្រព័ន្ធ​ទន្លេមេគង្គ​ក្នុង​តំបន់​អាស៊ី​។​

​ត្រី​ក្បក មានឈ្មោះ​វិទ្យាសាស្ត្រ (Tenualosa thibaudeaui) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Laotian shad ត្រី​ក្បក មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា ៣០ ស​.​ម និង​មាន​ទម្ងន់​អតិបរមា ១​គីឡូក្រាម​។ ជា​ប្រភេទ​ធ្វើចរាចរ ត្រី​ក្បក​គេ​សន្មត​ថា បានធ្វើ​ចរាចរ​ជាង ២០០០ គីឡូម៉ែត្រ​ពី​សមុទ្រ ចូលមក​រស់នៅ​តាម​ដង​ទន្លេធំៗ តំបន់​ទំនាប​តាម​ដៃទន្លេ និង​ទំនាប​លិច​ទឹក នៃ​ទន្លេមេគង្គ​លើ​។ ត្រី​ក្បក​ស៊ី​តែ​ចំណី​តូច​ល្អិតៗ ដែល​យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន ដូច​ជា​ផ្លុ​ង​តុង​រុក្ខជាតិ ផ្លុ​ង​តុង​សត្វ និង​បាក់តេរី និង​ប្រភេទ​សត្វ​តូច​ល្អិត​ផ្សេងៗ​ទៀត ដែល​រស់ក្នុង​ទឹក​។ ត្រី​ក្បក ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List Vulnerable (VU) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​កំពុង​រងគ្រោះ ដែល​អាច​ឈានទៅ​ផុត​ពូជ​។​
លក្ខណៈ​សម្គាល់​៖  
​ដងខ្លួន​ស្តើង ពោះ​រាង​ស្រួច​។ ស្រកា​ទ្រនុង​ពោះ​ស្រួច​មាន​ចំនួន ២០-៣០ ស្រកា​។ ក្បាល​ធំ​។ មាត់​ធម្មតា​។ មាន​ស្នាម​អុច​មួយ​ជូរ​ចំនួន​រហូតដល់ ១០ នៅ​ពីលើ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​។
បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ 
​ការនេសាទ​ហួស​កម្រិត និង​ការបាត់បង់​ទីជម្រក​ដោយសារ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការកសាង​ទំនប់​វារិ​អគ្គិសនី ដែល​រារាំង​ផ្លូវ​ធ្វើចរាចរ​របស់​ពួកវា ជាពិសេស ទំនប់​វារិ​អគ្គិសនី ដុន សា​ហុង នៅ​ល្បាក់ខោន​ក្នុងប្រទេស​ឡាវ​៕
ប្រភពwww.thmeythmey.com
ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK