ធនធានកម្រ!!! រៀនចប់កសិកម្មពីអីស្រាអែល មករកស៊ីចិញ្ចឹមគោផ្ដល់ការងារឱ្យកសិករនៅស្រុកកំណើត!
Connect with us

គួរដឹង

ធនធានកម្រ!!! រៀនចប់កសិកម្មពីអីស្រាអែល មករកស៊ីចិញ្ចឹមគោផ្ដល់ការងារឱ្យកសិករនៅស្រុកកំណើត!

ដើមទុនជាង ១ ម៉ឺនដុល្លារ ដែលបានមកពីកាសន្សំទុកពីការធ្វើការនៅប្រទេសអីស្រាអែល យុវជ យិត ធារ៉ូ មិនទុកលុនោះអោយនៅទំនេរនោះទេ ក៏យកលុយនោះមកបើកជាកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ដើម្បីបង្កើតកាងារដល់កសិករក្នុងតំបន់ និងបង្កើតចំណូលសម្រាប់ខ្លួនឯងផងដែរ។

ជួបសម្ភាសន៍ជាមួយក្រុមកាងារ Business Cambodia យុវជន យិត ធារ៉ូ មានប្រសាសន៍ថា “មានអ្នករកស៊ីកាន់តែច្រើន បង្កើតកាងារបានកាន់តែច្រើន ខ្ញុំជាបញ្ញវ័ន្តម្នាក់ ខ្ញុំមិនចង់រស់នៅយករួចខ្លួនតែឯងនោះទេ ខ្ញុំចង់បង្កើតកាងារអោយប្រជាជនខ្ញុំ មានចំណូលប្រចាំថ្ងៃ ព្រោះពួកគាត់សព្វថ្ងៃមិនសូវមានកាងារធ្វើទេ” នេះជាការលើកឡើងរបស់យុវជន យិត ធារ៉ូ អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញពេទ្យសត្វ និងជាអតីតនិស្សិតបញ្ជប់ការសិក្សាមកពីប្រទេសអីស្រាអែល ហើយសព្វថ្ងៃនេះលោកជាម្ចាស់កសិដ្ឋានចិញ្ជឹកគោមួយកន្លែង នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

យុវជនដដែលបានថ្លែងប្រាប់ Business Cambodia ថា បន្ទាប់ពីត្រឡប់មកពីប្រទេសអីស្រាអែលវិញ ដោយសារស្រលាញ់ការរកស៊ីពេក ខ្ញុំបានតាំងចិត្តថាមិនធ្វើការអោយគេដាច់ខាត ខ្ញុំត្រូវតែចេញរកស៊ី ដើម្បីមានម្ចាស់ការលើខ្លួនឯង ដោយពេលនោះខ្ញុំបានដើមទុនមួយចំនួនពីការធ្វើការនៅប្រទេសអីស្រាអែល និងដើមទុនមួយចំនួនទៀតពីក្រុមគ្រួសារ លោកក៏សម្រចចិត្តបើកកសិដ្ឋានចិញ្ជឹមគោយកសាច់មួយកន្លែង ដែលចំណាយដើមទុសអស់ប្រមាណជា ២ ម៉ឺនដុល្លារអាមេរិក។

អតីតនិស្សិតពេទ្យសត្វរូបនេះបានបង្ហើបថា ជំហានដំបូងបំផុតគឺយើងចាប់ផ្តើមចិញ្ជឹមគោយកសាច់ ដោយក្នុងនោះយើងបានដាក់គោសាច់ជិត ២០ ក្បាល ក្នុងការចិញ្ជឹមជំហានដំបូង ដោយយើងយកគោទាំងនោះមកថែទាំនៅក្នុងកសិដ្ឋានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ពេលដែលគោពេញសាច់អាចត្រូវប៉ាន់ជាមួយទីផ្សារ យើងនឹងលក់ចេញ ហើយបន្តនាំចូលគោពីអ្នកភូមិបន្ថែមទៀតដើម្បីយកមកថែទាំនៅក្នុងកសិដ្ឋាន សម្រាប់តម្រូវការរបស់អតិថិជនជាបន្តបន្ទាប់ ហើយពេលនេះសាច់គោរបស់យើងកំពុងត្រៀមលក់ចេញពីកសិដ្ឋានបណ្តើរៗហើយ ។

យុវជនកូនអ្នកខេត្តតាកែវទឹកដីគោកធ្លក រូបនេះបានបង្ហាញជំហរសុទិដ្ឋិនិយមថា ឆ្នាំនេះខ្ញុំនឹងពង្រីកការចិញ្ជឹមគោយកសាច់អោយបាន ១០០ ក្បាលនៅក្នុងកសិដ្ឋានរបស់ខ្ញុំ ហើយឆ្នាំបន្តបន្ទាប់ខ្ញុំនឹងបង្កើនការផលិតដោយក្នុងនោះខ្ញុំសង្ឃឹមថានឹងមានរោងចក្រវេចខ្ចប់សាច់គោគុណភាពខ្ពស់ និងផលិតចំនីគោតុម្លៃថោកសម្រាប់អ្នកចិញ្ចឹមគោដ៏ទៃទៀត ចេញពីទឹកដីកំណើតរបស់ខ្ញុំផ្ទាល់តែម្តង ហើយខ្ញុំសង្ឃឹមថាប្រជាជនក្នុងតំបន់មួយនេះនឹងមានការងារធ្វើគ្រប់ៗគ្នា ជាជាងការចាយពលកម្មចំណាកស្រុកធ្វើការនៅក្រៅប្រទេស៕

(ប្រភព៖ businesscambodia)

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ2 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ1 week ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK