ជួយមិនចេះចប់! ជប៉ុន បានជួយជួសជុល និងសាងសង់ប្រព័ន្ធធារាសាស្រ្តចំនួនពីរ ដែលអាចផ្ដល់ទឹកធ្វើស្រែបាន ០៣ ដងក្នុងមួយឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាកសិករកម្ពុជា
Connect with us

ថ្មីៗ

ជួយមិនចេះចប់! ជប៉ុន បានជួយជួសជុល និងសាងសង់ប្រព័ន្ធធារាសាស្រ្តចំនួនពីរ ដែលអាចផ្ដល់ទឹកធ្វើស្រែបាន ០៣ ដងក្នុងមួយឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាកសិករកម្ពុជា

ដោយមើលឃើញពីភាពខ្វះខាតបច្ចេកទេស និងធនធានជាពិសេសប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករកម្ពុជាក្នុងការដាំដុះដំណាំកសិកម្មដែលមានដំណាំស្រូវជាចម្បងនោះ រដ្ឋាភិបាលជប៉ុនមានបំណងផ្ដល់ហិរញ្ញប្បទានសម្រាប់ជួសជុល និងសាងសង់នៅប្រព័ន្ធធារាសាស្រ្តចំនួនពីរ។ ដោយកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅថ្មីនេះ ឯកឧត្តម​ ពេជ្រ​ វាសនា​ អនុរដ្ឋលេខាធិការ​ប្រធានមន្ទីរធនធានទឹក​ និង​ឧតុនិយមខេត្តកណ្តាល​ និងខេត្តកំពង់ស្ពឺ​ ព្រ​មទាំងមន្ត្រីបច្ចេកទេសក្រសួង​ បានចូលរួមដំណេីរជាមួយលោក​ Suzuki Hiroshi​ អគ្គនាយក​ JICA ប្រចាំទីក្រុងតូក្យូ​ និងជា​ប្រធានក្រុមបេសកកម្មស្វែងរកការពិត​ (Fact Finding Mission) បានចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រក្នងខេត្តកណ្ដាល និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ ដេីម្បី​សម្រេចលេីការ​ស្នេីសុំអនុវត្តន៍ការសាងសង់នូវប្រព័ន្ធធារាសាស្ត្រ​ទាំងពីរនេះ។

ជាមួយគ្នានេះដែរប្រព័ន្ធធារាសាស្រ្តទាំងពីរដែលទី១ ប្រព័ន្ធធារាសាស្រ្តកណ្ដាលស្ទឹង មានទីតាំងស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងទី២ ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងស្រុក​ សំរោងទង​ ក្រុងច្បារមន​ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ផងដែរថាគម្រោងទាំងពីបានទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងសាងសង់ ដោយក្រោយការសាងសង់រួចគម្រោងទាំងពីរនេះនឹងអាចផ្ដល់ទឹកធ្វើស្រែបាន ០៣ ដងក្នុងមួយឆ្នាំ។

ក្នុងនោះស្រូវបង្កើនរដូវវស្សាបានចំនួន ១២០០ ហិកតា ស្រូវរដូវវស្សាបានចំនួន ២២០១​ហិកតា និងស្រូវរដូវប្រាំងបានចំនួន ៤០០​ហិកតា​ សម្រាប់ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង​​។ ដោយឡែកសម្រាប់រព័ន្ធធា​រាសាស្ត្ររលាំងជ្រៃនិង​ធ្វេីស្រែបាន​ ០២​ដង​ ក្នុង​មួយ​ឆ្នាំ ដោយស្រូវវស្សា​ បានចំនួន​ ១៦៩១០​ហិកតា​ និងស្រូវប្រាំងបានចំនួន​ ១៥០០​ហិកតា​ ហើយព្រម​ទាំង​ជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ យ៉ាងណាមិញក្រោយពីបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ​ ទាំង​០២​ នេះ​ រួចមក​ អគ្គនាយក​ JICA បានទទួល​ស្គាល់នូវសារៈសំខាន់​ និងភាពចាំបាច់ក្នុងការជួសជុល​ និងស្តារឡេីងវិញ​នូវប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលេីនេះ​ ដោយលេីកយកសំណេីសុំសាង​សង់នេះ​ ទៅពិភាក្សា​លម្អិត​ជាមួយ​ក្រសួងធនធានទឹក​ និងឧតុនិយម មុននឹង​សម្រេចលេី​ការស្នេីសុំសាងសង់ខាងលេីនេះ ៕​

ប្រភព៖ Khmernote

ដកស្រង់ដោយ khmerpress.news 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK