កម្របានឃើញ! ទម្លាយ​មុខ​ពិត​តួ​អង្គ ​២រូប ក្នុង​រឿង​តុក្កតា​​ដ៏​ល្បី "Tom and Jerry" និង "Powerpuff Girls"
Connect with us

ទាក់ទាញ

កម្របានឃើញ! ទម្លាយ​មុខ​ពិត​តួ​អង្គ ​២រូប ក្នុង​រឿង​តុក្កតា​​ដ៏​ល្បី “Tom and Jerry” និង “Powerpuff Girls”

“Tom and Jerry” និង “Powerpuff Girls” គឺ​ជា​រឿង​តុក្កតា​​​ដែល​មាន​​ចំនួន​អ្នក​ទស្សនា​ជា​ច្រើន​នៅ​​ពាសពេញ​​ពិភពលោក ជា​ពិសេស​សម្រាប់​កុមារៗដែល​កើត​នៅ​ទសវត្ស​ទី​៩០។ ប្រាកដ​ណាស់​មាន​ចម្ងល់​មិន​តិច​ទេ​ចំពោះ​តួ​អង្គ​ស្រី ​២​រូប​​នៅ​ក្នុង​រឿង​តុក្កតា​ខាង​លើ ព្រោះ​ពួក​គេ​មិន​ត្រូវ​បាន​​បង្ហាញ​មុខ​ឲ្យ​ឃើញ​ឡើយ។ តួ​អង្គ​​​ទាំង​ ២​រូប​នោះ មាន​តួ​អង្គ​ម្ចាស់​ឆ្មា Tom ដែល​គេ​ហៅ​ថា Mammy Two Shoes និង​តួ​អង្គ​អភិបាល​​រង​ស្រី Sara Bellum នៅ​ក្នុង​រឿង “Powerpuff Girls”។

តួ​អង្គ Mammy Two Shoes នៅ​ក្នុង​រឿង​តុក្កតា “Tom and Jerry”

តួ​អង្គ Sara Bellum នៅ​ក្នុង​រឿង​តុក្កតា “Powerpuff Girls”

តួ​អង្គ Mammy Two Shoes ​បាន​បង្ហាញ​មុខ​​ជា​ច្រើន​​​វគ្គ​ក្នុង​រឿង​ “Tom and Jerry” ប៉ុន្តែ​អ្នក​ទស្សនា​មិន​ដែល​មាន​ឱកាស​បាន​ឃើញ​មុខ​របស់​គាត់​ឡើយ។ បើ​តាម​ពិត​ទៅ​គឺ​មាន​​ម្ដង​ដែល​​មុខ​មាត់ Mammy Two Shoes ត្រូវ​បាន​លាត​ត្រដាង ដោយ​នោះ​​នៅ​ក្នុង​វគ្គ​មួយ​ឈ្មោះ​ថា “Saturday Evening Puss”។
ចំពោះ​តួ​អង្គ Sara Bellum វិញ​ គឺ​គេ​​រមែង​សង្កេត​ឃើញ​នាង​​ស្លៀក​ឈុត​ពណ៌​ក្រហម​ជា​និច្ច អមជាមួយ​ស្បែក​កែង​ចោទ​ក៏​ពណ៌​ក្រហម​ផង​ដែរ។ ​មុខ​មាត់​​ពិត​របស់​ Sara Bellum ត្រូវ​បាន​បង្ហាញ​​នៅ​ក្នុង​វគ្គ “The Rowdyruff Boys”៕
ប្រភព៖ Brightside
ប្រែ​សម្រួលដោយ៖ ឈាង
ដកស្រង់ដោយ kleykley.sabay.com.kh

Trending

Copyright © 2019 ANARCHAK