ត្រៀមៗ!!! ពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក នឹងមកដល់ក្រុងភ្នំពេញជាមួយសៀវភៅល្បីៗរាប់សែនក្បាល!
Connect with us

ថ្មីៗ

ត្រៀមៗ!!! ពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក នឹងមកដល់ក្រុងភ្នំពេញជាមួយសៀវភៅល្បីៗរាប់សែនក្បាល!

ពិព័រណ៍សៀវភៅ Big Bad Wolf Books គឺជាកម្មវិធីពិព័រណ៍សៀវភៅដ៏ធំមួយដែលមានអាយុជាងមួយទសវត្សមកហើយ និងមានដើមកំណើតនៅក្នុងប្រទេសម៉ាឡេស៊ី ។ មកទល់ពេលនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំខ្នាតយក្សនៅក្នុងតំបន់មួយ ចំនួននៅលើពិភពលោករួចមកហើយ ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ាជាដើម ។

នៅដើមឆ្នាំ ២០២០ខាងមុខនេះ កម្មវិធីពិព័រណ៍សៀវភៅ លំដាប់ថ្នាក់ពិភពលោកនេះ នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានរយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ ពីម៉ោង៩ព្រឹក ដល់ម៉ោង១២យប់។ ចំពោះទីតាំងវិញគឺនៅផ្សារ រុង រឿង ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ដោយបើកឱ្យសាធារណជនចូលរួមដោយសេរី ។

អ្នកចូលរួមទាំងអស់អាចជាវសៀវភៅក្នុងតំលៃសមរម្យជាមួយនឹងការបញ្ចុះតំលៃចាប់ពី 50% ទៅ 90% ឯណោះនៅក្នុងពិព័រណ៍សៀវភៅដល់ទៅ ១ លានក្បាល រួមមាន សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ប្រលោមលោក, អាជីវកម្ម , រឿងបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀតនៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំបំផុតនេះ ៕

ប្រភព៖ Big Bad Wolf Books

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK