ត្រូវដឹង! អ្នកដែលមានជំនាញទាំង ៥ នេះមិនខ្វះការងារធ្វើទេនៅថ្ងៃអនាគត
Connect with us

គួរដឹង

ត្រូវដឹង! អ្នកដែលមានជំនាញទាំង ៥ នេះមិនខ្វះការងារធ្វើទេនៅថ្ងៃអនាគត

ភាពជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នរឹតតែរីកចម្រើន ដែលជាហេតុធ្វើឱ្យមនុស្សយើងម្នាក់ៗត្រូវតែដើរឱ្យទាន់ទៅតាមសម័យកាលផងដែរ។ ដូចនេះដើម្បីឱ្យលោកអ្នកអាចដើរទាន់សម័យកាលបាន តោះទៅមើលការងារទាំង​៥ ដែលនឹងពេញនិយមនៅថ្ងៃអនាគត៖

១. អ្នកអភិវឌ្ឍន៍កម្មវិធី (App Developer)៖ ការងារមួយនេះបានចាប់លេចឡើងមកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យារបស់ Apple’s IPhone (2007) និង Google’s Android (2008) មកម្លះ ហើយបច្ចុប្បន្ននេះ App មានរហូតទៅដល់ជាង ៦ លានឯណោះ។

២. អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Manager)៖ គឺជាគំរូនៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយ ដែលបានលេចឡើងតាំងពីពាក់ កណ្តាលឆ្នាំ២០០០ មកម្លះ។

៣. អ្នកវិភាគទិន្នន័យកុំព្យូទ័រធំៗ (Big Data Analyst)៖ ការងារប្រភេទនេះចាប់ផ្តើមពេញនិយម ដោយហេតុថាការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រមានតំរូវការខ្ពស់ និងដើម្បីឱ្យប្រព័ន្ធ Software របស់កុំព្យូទ័ររឹតតែដំណើរការបានលឿន និងរឹតតែល្អ។

៤. អ្នកធ្វើវីដេអូនៅក្នុង YouTube (YouTube Content Creators)៖ នេះក៏ជាការងារមួយដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារ ក្នុង១ខែៗផងដែរ។ សម្រាប់ការងារមួយនេះលេចរូបរាងឡើងតាំងពីឆ្នាំ ២០០៥​ មកម្លះ។

៥. អ្នកវិភាគសេដ្ឋកិច្ច (Economic Analyst)៖ ការងារនេះលេចរូបរាងឡើងតាំងមនុស្សចេះប្រើប្រាសលុយដើម្បីដោះដូទំនិញគ្នាមកម្លះ បើទោះវាជាការងារមួយដែលមានតាំងពីយូរយារណាស់មកហើយក្តី ក៏ប្រភេទការងារនេះនៅ តែមិនអាចខ្វះបានដែរ ហើយក៏រឹតតែត្រូវការនូវថ្ងៃអនាគតផងដែរ៕

អត្ថបទដោយ៖ វិសាល

ប្រភព៖ business-record.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK