ការសិក្សាមួយបង្ហាញថា ស្រ្តីភាគច្រើនចូលចិត្តមនុស្សប្រុសធាត់ដុះក្បាលពោះជាងមនុស្សប្រុសក្បាលពោះ៦កង់
Connect with us

ថ្មីៗ

ការសិក្សាមួយបង្ហាញថា ស្រ្តីភាគច្រើនចូលចិត្តមនុស្សប្រុសធាត់ដុះក្បាលពោះជាងមនុស្សប្រុសក្បាលពោះ៦កង់

ម៉ាឡេស៊ី៖ ខណៈដែលមនុស្សមួយចំនួនឲ្យតម្លៃទៅលើបុរសមានសាច់ដុំធំៗនោះ មានការសិក្សាមួយបានបង្ហាញថា ស្ត្រីភាគច្រើនមិនចូលចិត្តបុរសសាច់ដុំនោះទេ ផ្ទុយទៅវិញពួកនាងគិតថា ក្រុមបុរសដែលមានរាងធាត់បន្តិចឬមានសាច់បន្តិចគឺមានភាពទាក់ទាញជាងក្រុមបុរសសាច់ដុំ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្តល់សេវាកម្មហាត់ប្រាណ Planet Fitness ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើការស្ទង់មតិមនុស្សស្រីពេញវ័យចំនួន ២ ០០០ នាក់ផ្សេងគ្នា។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ៧០% នៃក្រុមស្ត្រីទាំងអស់នោះ គិតថាបុរសដែលមានទម្ងន់ខ្លួនលើសពីទម្ងន់ស្តង់ដា ១០ គីឡូក្រាម គឺមានភាពទាក់ទាញខ្លាំង និងគួរឲ្យស្រលាញ់បំផុត។

ជាងនេះទៅទៀត ការសិក្សាបានបង្ហាញផងដែរថា ៧៨% នៃក្រុមមនុស្សស្រីគិតថា ក្រុមបុរសដែលធាត់បន្តិចនេះមើលទៅគឺមានទំនុកចិត្តខ្ពស់ ខណៈទិន្នន័យរហូតដល់ ៨០%​ នៃក្រុមនុស្សស្រីបានបង្ហាញថា ពួកនាងមានមោទនៈភាពក្នុងការរៀបការជាមួយមនុស្សប្រុសដែលមានរាងធាត់បន្តិច។ គុណសម្បត្តិរបស់មនុស្សប្រុសមានរាងធាត់បន្តិចនៅមិនទាន់អស់ទេ ព្រោះកន្លងមកមានការសិក្សាដាច់ដោយឡែកផ្សេងមួយទៀតបានបង្ហាញថា ក្រុមមនុស្សប្រុសធាត់ៗចូលចិត្តស្លៀកសំលៀកបំពាក់បែបរលុងបន្តិច ដែលឥរិយាបថនេះគឺជាកត្តាអំណោយផលបំផុតសម្រាប់បង្កើតមេជីវិតឈ្មោលក្នុងរាងកាយមនុស្សប្រុស ឬនិយាសឲ្យស្រួលស្ដាប់ថា ពួកគាត់អាចមានមេជីវិតឈ្មោលច្រើននិងងាយបង្កកំណើតកូនណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ khmernote.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK