ជីវិតដែលគ្រប់គ្នាប្រាថ្នា! នៅក្មេងៗខំធ្វើការរកលុយ ដល់ចាស់ទៅដឹកដៃគ្នាដើរលេងបានជាង ៤០ប្រទេស!
Connect with us

ទាក់ទាញ

ជីវិតដែលគ្រប់គ្នាប្រាថ្នា! នៅក្មេងៗខំធ្វើការរកលុយ ដល់ចាស់ទៅដឹកដៃគ្នាដើរលេងបានជាង ៤០ប្រទេស!

ការចូលនិវត្តន៍គឺជាពេលក្ដីស្រមៃរបស់មនុស្សគ្រប់ៗរូបដោយសារពួកគេបញ្ចប់រាល់ការងារជាស្ថាពរហើយអាចចំណាយពេលវេលាជាមួយគ្រួសារ ឬមិត្តភក្តិ ដ៏ដូចជាធ្វើអ្វីដែលខ្លួនចូលចិត្តឱ្យជីវិតកាន់តែស្រស់បំព្រង បន្ទាប់ពីឆ្លងកាត់ជីវិតការងារដ៏ស្មុគស្មាញ ។ ក៏ប៉ុន្តែមនុស្សម្នាក់ៗ អាចនឹងមានវិធីឬគោលបំណងផ្សេងៗពីគ្នា ។

តួយ៉ាងមានគូស្នេហ៍ចំណាស់មួយគូដែលជ្រើសយកការដើរលេងជុំវិញពិភពលោកជាមួយគ្នាដ៏គួរឱ្យផ្អែមល្ហែម បន្ទាប់ពីម្នាក់ៗបានបញ្ចប់ការងាររបស់ខ្លួននៅវ័យជាង៧០ឆ្នាំ ។

លោក Zhang Guangzhu អាយុ៧១ឆ្នាំ​ និងលោកស្រី Wang Zhongjin អាយុ៦៨ ជាជនជាតិចិន និងជាប្តីប្រពន្ធនឹងគ្នា បានចំណាយចូលនិវត្តន៍របស់ពួកគេរយៈពេល ៣ឆ្នាំ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ ដើម្បីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ជាមួយគ្នាលក្ខណៈរំលឹកអតីតកាលជាស្វាមីភរិយារាប់សិបឆ្នាំកន្លងមក។

ក្នុងនោះ គេសង្កេតឃើញថាការធ្វើដំណើរកម្សាន្តចំនួន៤០ប្រទេស ឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និង អាមេរិកខាងត្បូង របស់លោកទាំង២ មានភាពសាមញ្ញបំផុត ដោយមានតែកាតាបស្ពាយ ជាមួយរបស់ប្រើប្រាស់សំខាន់មួយចំនួនប៉ុណ្ណោះ ។

ក្នុងដំណើរកំសាន្ដទៅប្រទេសទាំងនោះ ពួកគាត់អាចនិយាយភាសាអង់គ្លេសតិចតួចបំផុតតែដោយសារមានការតាំងចិត្ត ពួកគាត់ទាំងពីរបានជំនះសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការដើរលេងជាមួយគ្នានៅជិវិតជាប្តីប្រពន្ធចុងក្រោយបានដដែល។

តើមានប្រិយមិត្តប៉ុន្មាននាក់ដែលប្រាថ្នាជីវិតគូបែបនេះ?

(ប្រភព៖ worldbuzz)

មតិយោបល់

Trending

Copyright © 2019 ANARCHAK