គួរឲស្ញប់ស្ញែង! ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបាន BBC ចុះផ្សាយថាជាក្សត្រដំបូងគេលើលោក ដែលបង្កើតប្រព័ន្ធសុខាភិបាល
Connect with us

គួរដឹង

គួរឲស្ញប់ស្ញែង! ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបាន BBC ចុះផ្សាយថាជាក្សត្រដំបូងគេលើលោក ដែលបង្កើតប្រព័ន្ធសុខាភិបាល

ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយអង្គ ពោរពេញដោយទឹកព្រះទ័យ និងមហិច្ឆតាខ្ពស់ ហើយព្រះអង្គក៏ជាស្ថាបនិកឆ្នើមនៃសមិទ្ធិផលដ៏អស្ចារ្យច្រើនអនេក នៅសតវត្សទី១២ នៃប្រវត្តិសាស្ត្ររុងរឿងរបស់មហានគរខ្មែរ។ ព្រះអង្គបាបញ្ជាឱ្យសាងសងប្រាសាទធំៗ និងអគារសាធារណៈជាច្រើន ហើយព្រះអង្គក៏បានកសាងមន្ទីរពេទ្យសាធារណៈ (public-health system) ច្រើនកន្លែងផងដែរ។

ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយអង្គ លោកបណ្ឌិត Peter Sharrock ជាអ្នកប្រវត្តិវិទូសិល្បៈ មកពីសកលវិទ្យាល័យអង់គ្លេស (University of London) ក្នុងកិច្ចសន្ទនាមួយជាមួយសារព័ត៌មានអន្តរជាតិ BBC News បានពន្យល់ថា ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាក្សត្រដែលបង្កើតឱ្យមានសេវាកម្មថែរក្សាសុខភាពជាតិដំបូងគេបំផុតលើពិភពលោក ដោយមានមន្ទីរពេទ្យជាង ១០២កន្លែង និងមានបុគ្គលិកពេទ្យឯកទេស និងអ្នកបម្រីការទូទៅជាច្រើនរូបត្រូវបានបែកចែកឱ្យធ្វើការតាមផ្នែកនីមួយៗ។

BBC បានចេញផ្សាយមន្ទីរពេទ្យភាគច្រើនបានបោះទីតាំងខាងក្រៅរាជធានី ឆ្ងាយពីភាពអ៊ូអររបស់ទីក្រុង ដើម្បីឱ្យប្រជារាស្ត្រទាំងអស់ អាចទទួលសេវាកម្មព្យាបាល និងថែរក្សាសុខភាពពីសំណាក់គ្រូពេទ្យជំនាញបានទាន់ពេលវេលា និងឥតគិតថ្លៃ រួមទាំងអតីតមន្ទីរពេទ្យមួយចំនួនក្រោមស្នាព្រះហស្តរបស់ព្រះអង្គ ដែលសព្វថ្ងៃស្ថិតនៅភាគខាងជើងប្រទេសថៃផងដែរ។

សិលាចារិតដែលបង្ហាញពីវិស័យសុខាភិបាល
មន្ទីរពេទ្យទីមួយៗបានទទួលការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ផ្នែកសម្ភារៈវេជ្ជសាស្ត្រ និងថ្នាំសង្កូវដោយផ្ទាល់ពីឃ្លាំងឱសថប្រចាំព្រះបរមរាជវាំង ជារៀងរាល់ ៣ខែម្តង។ សម្រាប់ប្រភេទថ្នាំសង្កូវថ្លៃៗមួយចំនួន ព្រះអង្គទ្រង់ជាអ្នកគ្រប់គ្រង និងចេញវេជ្ជបញ្ញាដោយផ្ទាល់។ លើសពីនេះ នៅខាងមុខមន្ទីរពេទ្យនីមួយៗមានឆ្លាក់ចារនូវរាជសាររបស់ព្រះអង្គដែលមានសេចក្ដីថា “ប្រជារាស្ត្រគ្រប់រូបអាចចូលព្យាបាលទីនេះបាន”៕

ប្រភព៖ BBC World Service

ដកស្រង់ដោយ៖ kromanews.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK