អាមេរិក​ ចិន​នឹង​ចាប់ផ្តើម​សង្គ្រាម​បច្ចេកវិទ្យា​ថ្មី​មួយទៀត​នៅ​ឆ្នាំ២០២០​
Connect with us

អន្តរជាតិ

អាមេរិក​ ចិន​នឹង​ចាប់ផ្តើម​សង្គ្រាម​បច្ចេកវិទ្យា​ថ្មី​មួយទៀត​នៅ​ឆ្នាំ២០២០​

ភ្នំ​ពេញៈ​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង២​ នៅ​លើ​ពិភពលោក​កំពុង​ឈាន​ទៅ​រក​សង្គ្រាម​មួយទៀត​ ដែល​ពេលនេះ​ការ​ប៉ះទង្គិច​ផ្នែក​បច្ចេកវិទ្យា​ ខណៈ​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ រវាង​អាមេរិក​ និង​ចិន​កំពុង​ត្រូវ​បាន​បិទ​បញ្ចប់​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ អាមេរិក​ និង​ចិន​កំពុង​ឆ្ពោះទៅ​រក​សង្គ្រាម​ត្រជាក់​ បច្ចេកវិទ្យា​ ដែល​ដូច​នឹង​ការប្រកួត​ប្រជែង​ បច្ចេកវិទ្យា​រវាង​អាមេរិក​ និង​រុស្ស៊ី​ ដែល​គ្រប​ដណ្តប់​លើ​ពិភពលោក​ក្រោយ​សង្គ្រាមលោក​លើក​ទី២​។

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ដាក់​បញ្ជីខ្មៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Huawei​ កាលពីដើម​ឆ្នាំនេះ​ ហើយ​ថែមទាំង​បាន​ស្នើ​ទៅ​ប្រទេស​កាណាដា​ ដើម្បី​ឃុំខ្លួន​ក្រុមហ៊ុន​ CFO​ របស់​ក្រុមហ៊ុន​ និង​ធ្វើ​បត្យាប័ន​លោកស្រី​ទៅ​អាមេរិក​ ពី​បទ​រំលោភ​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ីរ៉ង់​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ការ​ចុះ​ក្នុង​បញ្ជីខ្មៅ​ គឺ​ដើម្បី​រារាំង​ក្រុមហ៊ុន​ Huawei​ ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​អាមេរិក​ ក្នុង​ការ​ដើរ​ឈានមុខ​អាមេរិក​ ក្នុង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ 5G​។

ការ​អត្ថា​ធិប្បាយ​មួយ​ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​ បាន​សរសេរ​ថា​ “ចិន​កំពុង​នាំមុខ​អាមេរិក​ លើ​ការ​ដាក់​ពង្រាយ​បច្ចេកវិទ្យា​5G​ ប៉ុន្តែ​អាមេរិក​កំពុង​ពិភាក្សា​អំពី​បច្ចេកវិទ្យា​នេះ​ ដែល​ផ្តល់​ល្បឿន​ទិន្នន័យ​លឿន​ជាង​មុន​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ផ្សេងទៀត​”។

អាមេរិក​តាម​ស្តង់ដារ​ជាច្រើន​ នៅតែ​ជា​មេដឹកនាំ​ពិភពលោក​ ខាង​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ ក្បួន​ដោះស្រាយ​បញ្ញា​សិប្បនិម្មិត​ ប៉ុន្តែ​ការ​នាំមុខ​របស់​ចិន​នៅក្នុង​បណ្តាញ​5G​ ជំនាន់​ក្រោយ​ នៅតែ​ជា​ប្រភព​នៃ​ភាព​មិន​ងាយស្រួល​សម្រាប់​អាមេរិក​ និង​ជា​ការ​លើកទឹកចិត្ត​មួយ​សម្រាប់​ខ្លួន​ដើម្បី​ចាប់​យក​។

ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​ ByteDance​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ និង​ក្រុមហ៊ុន​ផលិតកម្ម​វិធី​ទូរស័ព្ទ​ TikTok​ និង​ Musical.ly​ បាន​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង​នៅ​អាមេរិក​ ដោយសារ​ប្រជាប្រិយ​ភាព​របស់​វា​បាន​ផ្ទុះឡើង​នៅ​ឆ្នាំនេះ​។ សមាជិកសភា​អាមេរិក​ភ័យខ្លាច​ថា​ ទីក្រុង​ប៉េកាំង​នឹងអាច​ទាញ​យក​ប្រយោជន៍​ ពី​ប្រជាប្រិយ​ភាព​របស់​កម្មវិធី​ដើម្បី​ប្រមូល​ និង​ទទួល​ទិន្នន័យ​របស់​ជនជាតិ​អាមេរិក​រាប់​លាន​នាក់​។

លើស​ពីនេះ​ ទីក្រុង​ប៉េកាំង​ កំពុង​រៀបចំផែនការ​តំបន់​សេដ្ឋកិច្ច​លំហអាកាស​ ដែ​លល​ស្ថិត​នៅ​គន្លា​តរ​វាង​ផែនដី​ និង​ព្រះច័ន្ទ​ ដែល​អាច​ផ្តល់​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដល់ទៅ​ ១០ទ្រី​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចេញផ្សាយ​កាលពី​ខែមុន​។

តំបន់​សេដ្ឋកិច្ច​នេះ​ នឹង​គ្រប​ដណ្តប់​តំបន់​រវាង​ផែនដី​ និង​ព្រះច័ន្ទ​។ នេះ​បើ​យោង​តាម​សាជីវកម្ម​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​អវកាស​ចិន​ (CAST​) ។

របាយការណ៍​បាន​ដកស្រង់​សម្តី​លោក​ Bao​ Weimin​ ប្រធាន​គណៈកម្មការ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នៅ​ CAST​ បាន​និយាយ​ថា​ បច្ចេកវិទ្យា​ដឹកជញ្ជូន​គួរតែ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០៣០​ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ភ័ស្តុភារ​នៅ​ឆ្នាំ២០៤០​។ តំបន់​សេដ្ឋកិច្ច​គួរតែ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ២០៥០​។

ជា​ការ​ឆ្លើយតប​លោក​ Donald​ J. Trump​ បាន​ចុះហត្ថលេខា​លើច្បាប់​ស្តី​ពី​ការអនុញ្ញាត​ការពារ​ជាតិ​ជា​ប្រវត្តិសាស្ត្រ​ ដែល​នឹង​បង្កើត​សេវាកម្ម​យោធា​មួយ​ ដែល​មានឈ្មោះ​ថា​ “កងកម្លាំង​អវកាស​អាមេរិក​” កាលពី​ថ្ងៃសុក្រ​។

ក្រសួងការពារជាតិ​អាមេរិក​ បាន​ស្នើសុំ​ថវិកា​ចំនួន៧២​,៤លាន​ដុល្លារ​ ប៉ុន្តែ​សមាជិកសភា​បាន​អនុម័ត​ កញ្ចប់​ថវិកា​ចំនួន​៤០លាន​ដុល្លារ​តែប៉ុណ្ណោះ​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​មួយ​កាលពី​ថ្ងៃសុក្រ​ លោក​ Trump​ បាន​និយាយ​ថា​ “ដោយមាន​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ ដល់​សន្តិសុខជាតិ​របស់​យើង​ ឧត្តមភាព​របស់​អាមេរិក​ នៅក្នុង​អវកាស​ពិតជា​មាន​សារៈសំខាន់​ណាស់​។ យើង​កំពុង​នាំមុខ​ ប៉ុន្តែ​យើង​មិន​នាំមុខ​ដោយ​គ្រប់គ្រាន់​នោះ​ទេ​។ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ យើង​នឹង​នាំមុខ​ច្រើន​។ កម្លាំង​អវកាស​នឹង​ជួយ​យើង​ទប់ស្កាត់​ការឈ្លានពាន​ និង​ត្រួតត្រា​ទី​ខ្ពស់​បំផុត​”៕

អត្ថបទដោយ​៖ Donald​ Lee​

ប្រភព៖ www.propertyarea.asia 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK