ត្រូវប្រយ័ត្ន! ប្រមាត់ត្រី ២ប្រភេទនេះ ញ៉ាំទៅងាយនឹងពុល
Connect with us

គួរដឹង

ត្រូវប្រយ័ត្ន! ប្រមាត់ត្រី ២ប្រភេទនេះ ញ៉ាំទៅងាយនឹងពុល

ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុពុល​មួយ​ចំនួន​ដូចជា សារធាតុ 5α cyprinol sulfate ញ៉ាំ​ទៅ​អាច​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ធ្វើ​ឲ្យ​ពុល​តម្រង​នោម​ស្រួល​ស្រាវ។ នៅ​ស្រុក​ខ្មែរ​ប្រមាត់​ត្រី​ដែល​បង្ក​ឲ្យ​ពុល​ញឹក​ញាប់​មាន​២​ប្រភេទ គឺ​ប្រមាត់​ត្រី​ក្អែក និង​ប្រមាត់​ត្រី​ត្រសក់ នេះ​បើ​តាម​ប្រភព​ ​មន្ទីរពេទ្យ​កាល់ម៉ែត។

១. រោគសញ្ញា​ពុល​ប្រមាត់​ត្រី

កម្រិត​នៃ​ការ​ពុល​តិច​តួច ឬ​ធ្ងន់ធ្ងរ អាស្រ័យ​នឹង​បរិមាណ​ប្រមាត់​ត្រី​ដែល​បាន​ញ៉ាំ ដែល​អ្នក​ជំងឺ​ភាគ​ច្រើន​កើត​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​ប្រមាត់​ត្រី។ ៤៨-៧២ម៉ោង​ក្រោយ អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​តម្រង​នោម​ ដូចជា ហើម នោម​តិច ឬ​គ្មាន​ទឹកនោម ហើយ​ពេល​ខ្លះ​អាច​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​ថ្លើម​ផង​ដែរ ដូចជា ភ្នែក និង​ស្បែក​ឡើង​ពណ៌​លឿង​ជា​ដើម។

២. ការ​ព្យាបាល​អាការៈ​ពុល​ប្រមាត់​ត្រី

រាល់​ការ​ពុល​ប្រមាត់​ត្រី​ទាំង​អស់ អ្នក​ជំងឺ​ត្រូវ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រង​នោម ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ប្រឈម​ធ្ងន់ធ្ងរ ទាល់​តែ​ព្យាបាល​ជាមួយ​ពេទ្យ​ជំនាញ​ជា​បន្ទាន់។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពុល​ប្រមាត់​ត្រី ដោយសារ​ពលរដ្ឋ​ខ្មែរ​យើង នៅ​មាន​ទម្លាប់​ប្រើប្រាស់​ថ្នាំ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ប្រមាត់​ត្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្នាំ​មួយ​ប្រភេទ​សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ ឬ​​ជំងឺ​ហឺត​ជា​ដើម៕

ប្រភពអត្ថបទ៖ Hello Krupet

ដកស្រង់ដោយ៖ kampuchethmey.com

Trending

Copyright © 2019 ANARCHAK