"បើចង់ចេះដឹង ពិតប្រាកដ ចូរកុំខ្លាចចំពោះពាក្យសម្តីរបស់អ្នកដទៃ ដែលនិយាយថាយើងល្ងង់"
Connect with us

បែបផែនជីវិត

“បើចង់ចេះដឹង ពិតប្រាកដ ចូរកុំខ្លាចចំពោះពាក្យសម្តីរបស់អ្នកដទៃ ដែលនិយាយថាយើងល្ងង់”

#សង្គ្រោះបឋម

១. ស្ថាបនិកសេដ្ឋកិច្ចនៃមហាយក្សចិន តេង ស៊ាវពីង(Deng Xiaoping) បាននិយាយថា “បើចង់ស្វែងរកការពិត ចូរកុំខ្លាចការពិត” ។ ខ្ញុំហាក់ចង់និយាយតាមលោកដែរថា “បើចង់ចេះដឹង ពិតប្រាកដ ចូរកុំខ្លាចចំពោះពាក្យសម្តីរបស់អ្នកដទៃ ដែលនិយាយថាយើងល្ងង់” ពីព្រោះវិធីសង្គ្រោះបឋមដែលល្អ និង ចាំបាច់បំផុត គឺការទទួលស្គាល់ការពិត ។ បើយើងទទួលស្គាល់ការពិត អំពីភាពទន់ខ្សោយរបស់ខ្លួន នោះយើងប្រាកដជានឹងដឹងថា ត្រូវចាប់ផ្តើមពីចំណុចណាមិនខានឡើយ ។

២. មានយុវជនជាច្រើនបានឱបជាប់នឹងខ្លួននូវទស្សនៈមួយថា “កុំចំណាយពេលខ្វល់នឹងខ្សែភ្នែករបស់អ្នកដទៃ ចូរធ្វើអ្វីដែលជាខ្លួនយើង, ជីវិតនេះខ្លីណាស់ មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ឱ្យយើងទៅផ្គាប់ផ្គន់ចិត្តរបស់អ្នកដទៃនោះទេ” ។ នៅខាងចុងនៃទស្សនៈមួយនេះហាក់មានភាពប្រាកដនិយម តែនៅខាងដើមវិញ បែរជាមិនមានលក្ខខណ្ឌច្បាស់លាស់ ដែលនាំឱ្យមានការយល់ខុស និង បង្កើតបានជាផ្នត់ទម្លាប់មួយ ដែលពុំអាចនាំប្រយោជន៍ពិតប្រាកដដល់យុវជន ។

៣. យើងអាចនិយាយថា “ខ្ញុំនឹងធ្វើអ្វីដែលជាខ្លួនឯង” ក៏ប៉ុន្តែ ចូរពិនិត្យមើលជាមុនសិន ថាតើខ្លួនរបស់យើងនេះបានប្រែជាល្អហើយឬនៅ? បើនៅទេ ចូរចាប់ផ្តើមឈានជំហានដំបូងបំផុត គឺការទទួលស្គាល់ការពិត ពីព្រោះវានឹងជួយជាប្រយោជន៍យ៉ាងច្រើនដល់ដំណើរការផ្លាស់ប្តូររបស់យើង ។ អាចធ្វើជាខ្លួនឯងបាន មានតែនៅក្នុងលក្ខខណ្ឌមួយប៉ុណ្ណោះ គឺការបានឈរនៅលើផ្នែកនៃដំណោះស្រាយ ។ គ្មាននរណាមានចំណង់ចំណូលចិត្តដូចគ្នានោះទេ ក៏ប៉ុន្តែ គ្រប់គ្នាសុទ្ធតែអាចធ្វើជាអ្នកចូលរួមដោះស្រាយបញ្ហានៅក្នុងសង្គម ។

៤. ការទទួលស្គាល់ការពិត គឺជាកម្លាំងចិត្តក្នុងការជួយជំរុញឱ្យមនុស្សយើងបានប្រព្រឹត្តសេចក្តីល្អ ដោយភាពអង់អាចក្លាហាន ពីព្រោះមនុស្សអាក្រក់តែងតែភ័យស្លន់ស្លោនៅចំពោះមុខការពិត ។ ដូច្នេះ ដើម្បីសង្គ្រោះខ្លួនឯង យើងត្រូវតែហ៊ានទទួលស្គាល់ការពិត ទោះបីការពិតមានរសជាតិគ្រោតគ្រាតយ៉ាងណាក៏ដោយ បើយើងនៅតែគេចវេះ យើងនឹងនៅតែជាជនរងគ្រោះព្រោះតែភាពខ្ជិលច្រអូស និង ភាពអវិជ្ជារបស់ខ្លួនឯងជារៀងរហូត ៕

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Ratha Mom)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK