កម្ពុជា​នឹង​បន្ត​ចុះ​ត្រជាក់​ដល់​ ១៧ ​អង្សា​សេ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​៣០ ខែធ្នូ​នេះ
Connect with us

ថ្មីៗ

កម្ពុជា​នឹង​បន្ត​ចុះ​ត្រជាក់​ដល់​ ១៧ ​អង្សា​សេ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​៣០ ខែធ្នូ​នេះ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៧​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​៣០ ខែធ្នូ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ថា ក្រោយ​ពី​តាមដាន​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជា​រួម និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ កម្ពុជា​យើង​បាន និង​បន្ត​ទទួល​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ ។

នៅ​ក្នុង​មហាសមុទ្រ​ភាគ​ខាងកើត​ហ្វី​លី​ពី​ន ព្យុះ​ទី ២៩ ឈ្មោះ ហ្វា​ន់​ហ្វូ​ន (PHANFONE) បាន និង កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ហ្វី​លី​ពី​ន រួច​បន្តដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង តែ​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​យើង​ឡើយ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១- ចាប់ពី​ថ្ងៃ​ទី​២៦-២៩ ខែធ្នូ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប ឦសាន​មាន​ជា​អាទិ៍ ខេត្តព្រះវិហារ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹង​មាន​ធាតុអាកាស​ត្រជាក់​នា​ពេល​ព្រឹក​ដោយ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី 17-19 °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី 27-30 °c 

២-​បណ្តា​ខេត្ត​ដទៃ​ទៀត​សីតុណ្ហភាព​អប្បបរមា មាន​ពី 20-24 °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី 30-33 °C ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

កែសម្រួល​ដោយ៖ សុ​ឃា​ក់

ដកស្រង់ដោយ៖ kohsantepheapdaily.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK