លី ក្វាន់យូ៖ ពេលណាពលរដ្ឋកម្ពុជា ចេះតាមដាននយោបាយ ហើយមានចំណេះដឹងមូលដ្ធានក្នុងការពិចារណា ពេលនោះទ្វីបអាស៊ីនឹងមាននាគដ៏ខ្លាំងមួយទៀតគឺ…
Connect with us

គួរដឹង

លី ក្វាន់យូ៖ ពេលណាពលរដ្ឋកម្ពុជា ចេះតាមដាននយោបាយ ហើយមានចំណេះដឹងមូលដ្ធានក្នុងការពិចារណា ពេលនោះទ្វីបអាស៊ីនឹងមាននាគដ៏ខ្លាំងមួយទៀតគឺ…

ពេលណាពលរដ្ឋកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមដាននយោបាយ ហើយមានចំណេះដឹងមូលដ្ធានក្នុងការពិចារណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលនោះទ្វីបអាស៊ីនឹងមាននាគដ៏ខ្លាំងមួយទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺកម្ពុជានាគអាស៊ី

ផ្អែកលើកត្តាភូមិសាស្រ្ត​​​​​​​​​​​​​​​​​​​​​​​​ ផ្អែកលើក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្តាសម្បត្តិធម្មជាតិ​​​​​​​​​​​​​​​​​​​​​ គ្រាន់តែប៉ុណ្ណឹង កម្ពុជាមានលើសគេក្នុងតំបន់អាស៊ី​​​​​​​​​​​​​​​​​​​​​​​​ បើពលរដ្ឋចេះចាត់ចែងជោគវាសនាប្រទេសរបស់ខ្លួនរៀបចំប្រព័ន្ធដឹកនាំរដ្ឋបានត្រឹមត្រូវ​​​​​​​​​​​​​​​​​​ ធានាថា ថៃ វៀតណាមឡាវ ស្ទើរតែផុតគេនៅតំប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន់អាស៊ី​​​​​​​​​​​​​​​​​​​​​​​ អត់មានប្រទេសណា កក់ក្តៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុខសាន្តជាងកម្ពុជាឡើយ។

តែជារឿងអាភ័ព្វបំផុត​​​​​​​​​​​​​​​​​​​​ ដែលប្រទេ​​​​​​​​​​​​​​​​​​​​សតូចច្រឡឹងស្អាត​​​​​​​​​​​​​​​​ សម្បត្តិធម្មជាតិទាំងក្នុងទឹក​​​​​​​​​​​​​​​​​​​​​ លើគោក បរិបូណ៍ តែពលរដ្ឋក្នុងប្រទេសនេះ​​​​​​​​​​​​​​​​​​​​​​​ មិនខ្វាយខ្វល់នឹកនា ស្តាយស្រណោះ នាំគ្នារួមគិត ថែរក្សា ​​​​​​​​​​​​​​​​​​​​ចាត់ចែងជោគវាសនាប្រទេសខ្លួនអោយបានត្រឹមត្រូវឡើ​​​​​​​​​​​​​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រស់សម្ងំសុខរៀងៗខ្លួន។

ហេតុអីកម្ពុជាសម្បូរសម្បត្តិធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិចបានក្រហើយទៅធ្វើការអោយគេនៅស្រុកក្រៅច្រើនម្ល៉េះ?​​​​​​​​​​​​​​​​​​​​​​​​​​ គឺមកពីពលរដ្ឋកម្ពុជាភាគច្រើនបំផុត មិនដែលទម្លាប់ចេះតាមដាននយោបាយក្នុងប្រទេសខ្លួន​​​​​​​​​​​​​​​​​​​​​ ។ ការមិនតាមដាននេះហើយ​​​​​​​​​​​​​​​​​​​​​​​​​ ទើបពេលពួកគាត់ទៅបោះឆ្នោត បោះទាំងគ្មានអារម្មណ៍ជាទំនួលខុសត្រូវ​​​​​​​​​​​​​​​​​​ ទៅបោះអោយរួចពីដៃ រួចមកដេកផ្ទះរស់នៅធម្ម​​​​​​​​​​​​​​​​​​​​​​​​​តាវិញ​​​​​​​​​​​​​​​​​​​​ បើទោះជាមានរឿងអសកម្មដែលកើតចេញពីមួយសន្លឹកនៃពួកគាត់គ្រប់គ្នាក៏ដោយ​​​​​​​​​​​​​​​​ ក៏ពួកគាត់នៅតែមិនយល់ថា​​​​​​​​​​​​​​​​​​​​​​​​ វាមកពីកត្តាមិនចេះតាមដាននយោបាយស្រុកទេសរបស់ខ្លួន។

ប្រទេសជឿនលឿនលើពិភពលោក ​​​​​​​​​​​​​​​​​​​​​គឺសុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​​សឹងតែមានពលរដ្ឋសង្វាតតាមដាននយោបាយស្រុកទេសណាស់ គេរវល់ជាងយើងឆ្ងាយណាស់ ពលរដ្ឋគេម្នាក់ៗធ្វើការខ្លាំងជាងយើង​​​​​​​​​​​​​​​​​​ ស្ទើរតែរកពេលជួបជុំគ្រួសារមិនបានផង ​​​​​​​​​​​​​​​​​​​​​​​​តែគេនៅឆ្លៀតតាមដាននយោបាយជាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លាប់ណាស់ ហើយបើមានអ្នកនយោបាយណានិយាយអត់មានការទទួលខុសត្រូវ​​​​​​​​​​​​​​​​​​​​​ ពលរដ្ឋគេស្រុះគ្នាផ្ទុះប្រតិកម្មផ្អើលរដ្ឋ ផ្អើលស្រុក ដូច្នេះហើយរាល់តែអ្នកកាន់ក្បាលមេក្រូនិយាយ​​​​​​​​​​​​​​​ រឺអ្នកនយោបាយនិយាយអី​​​​​​​​​​​​​​​​​​​​​​​​មួយ ពួកគេគិតណាស់ ខ្លាចខុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លាចសម្ពាធពីពលរដ្ឋណាស់ ព្រោះពលរដ្ឋមានការពិចារណារឹងមាំ មានគ្រឹះពិចារណាត្រឹមត្រូវ​​​​​​​​​​​​​​​។

ព្រោះតែពលរដ្ឋសង្វាតតាមដាននយោបា​​​​​​​​​​​​​​​​​​​​​​​​យស្រុកទេសនេះហើយ ​​​​​​​​​​​​​​​​​​​ទើបពួកគេអាចយល់ អាចដឹង ពីសមត្ថភាពនៃអ្នកដឹកនាំនីមួយៗបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថាមួយណាអាចដោះស្រាយបញ្ហាប្រទេសរបស់ខ្លួនបាន ​​​​​​​​​​​​​​​​​​​​ហើយពេលទៅបោះឆ្នោតពួកគេទៅបោះដោយអារម្មណ៍ទទួល​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសត្រូវមួយសន្លឹករបស់ខ្លួន ព្រោះសន្លឹកឆ្នោតក្នុងអារម្មណ៍របស់ប្រជាជនដែលមានការយល់ដឹង​​​​​​​​​​​​​​​​​​​​​​​ មានតម្លៃខ្លាំងណាស់ មិនអាចដោះដូរនឹងអ្វីមួយបានឡើយ​​​​​​​​​​​​​​​​ ហើយបើមាននរណានិយាយទាក់ទងក្នុងន័យដោះ​​​​​​​​​​​​​​​​​​​​​​​​​​​ដូរសន្លឹកឆ្នោត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពលរដ្ឋគេមានអារម្មណ៍ថាវាជាការប្រមាថ មើលងាយមួយខ្លាំងណាស់។

គេមានសំណួរមួយថា​​​​​​​​​​​​​​​​​​​​​​ តើនរណាជាអ្នក​​​​​​​​​​​​​​​​​​​​​​​​​លក់ជាតិពិតប្រាកដ?​​​​​​​​​​​​​​​​ អ្នកកាប់ព្រៃឈើដឹកយកលក់ទាំងឡានៗឡើងវាលព្រៃ? អ្នកជួញដូរគ្រឿងញៀន?​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកលក់ដីអោយបរទេស? មន្រ្តីពុករលួយ?​​​​​​​​​​​​​​​ ចម្លើយនោះគឺ “អ្នកដែលអាចលក់ជាតិខ្លួនបាន​​​​​​​​​​​​​​​​​​​​​​​​​​​ គឺពលរដ្ឋម្នាក់ៗក្នុងប្រទេសនោះ” ។ លក់តាមវិធីណា? គឺមួយសន្លឹករបស់ពួកគាត់​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោះដូរនឹងសារ៉ុង ក្រម៉ា ប៊ីចេង លុយកា​​​​​​​​​​​​​​​​​​​​​​​​​ក់តិចតួច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាថ្នូរនឹងសន្លឹកឆ្នោតទម្លាក់ចូលធុងអោយគេ​​​​​​​​​​​​​​​​​​​​​​​។

ឃើញទេ? ពលរដ្ឋដែលគ្មានចេះតាមដា​​​​​​​​​​​​​​​​​​​​​​​​​​​​​ននយោបាយស្រុកទេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកគាត់អាចលក់ជោគវាសនារបស់ខ្លួនទៅអោយគេបានយ៉ាងធម្មតា។​​​​​​​​​​​​​​​​​​​​​​​​​​​ តើនរណាលក់ជាតិ? គឺពលរដ្ឋដែលរស់អត់ដែលតាមដាននយោបាយនោះហើយជាអ្នកលក់ជាតិខ្លួនឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សន្លឹកឆ្នោត​​​​​​​​​​​​​​​​​​​​​​​មួយសន្លឹកនៃពលរដ្ឋដែលមានការយល់ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​ ចេះតាមដាននយោបាយស្រុកទេសរបស់ខ្លួននៅក្នុងប្រទេសជឿលឿន គឺស្មើនឹងជាតិទាំងមូល​​​​​​​​​​​​​​​​​​​​​​​​​​ សំខាន់ណាស់ ។ តែសន្លឹកឆ្នោតសម្រាប់ពលរដ្ឋដែលមិនដែលចេះខ្វាយខ្វល់នឹងនយោបាយប្រទេសរបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺស្មើនឹងក្រម៉ា សារ៉ុង ប៊ីចេង​​​​​​​​​​​​​​​​​​​​​​​​​​ លុយកាក់តិចតួចប៉ុ​​​​​​​​​​​​​ណ្ណោះ។

សាកពិចារណាមើលចុះ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើប្រទេសរបស់​​​​​​​​​​​​​​​​ពួកគាត់អន់ដល់ថ្នាក់ណា ដែលពួកគាត់អាចដោះដូរនឹងលុយកាក៉​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់របរតិចតួចបាន?

លី ក្វាន់យូរ គាត់មើលយល់កន្លែងហ្នឹងទើបគាត់​​​​​​​​​​​​​​​​​​​​​​​​​បោះពាក្យមួយឃ្លានេះមក​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថា “ពេលណាពលរដ្ឋចេះ គឺពលរដ្ឋតាមដាននយោបាយ​​​​​​​​​​​​​​​​​​​​ មានការយល់ដឹងហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សន្លឹកឆ្នោតមួយសន្លឹក គឺស្មើនឹងប្រទេសជាតិរបស់គាត់ទាំងមូល​​​​​​​​​​​​​​​​​​​​​​​ ពួកគាត់មិនអាចទម្លាក់វាចូ​​​​​​​​​​​​​​​​​លក្នុងធុង ជាថ្នូរនឹងលុយកាក់របស់របរបានទេ គឺទម្លាក់ដោយទំនុកចិត្ត ទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងទម្រង់បែបហ្នឹង ទើបគាត់អាចរើសបានអ្នកដឹកនាំល្អ និងមានសម្ពាធលើអ្នកកាន់ការងារស្រុកទេសបាន​​​​​​​​​​​​​​​​​​​​​ ពេលនោះហើយដែលកម្ពុជាចាប់ផ្តើមដើរលើផ្លូវត្រូវវិញ​​​​​​​​​​​​​​​​​​ ហើយឈានទៅរកការរីកចម្រើនរហូតក្លាយ​​​​​​​​​ជា “នាគក្នុងតំបន់អាស៊ី”​​​​​​​​​​​​​​​​​​​​​​​​​​ ៕ _Lee Kuan Yew

ប្រភព៖ Mossad Elli

ដកស្រង់ដោយ៖ report-news.info 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK