ល្អណាស់! ប្រជា​សហគមន៍​នៅ​ឃុំ​ទឹក​ហូត អាច​ផ្គត់ផ្គង់​ខ្ទឹម​ទៅកាន់​​ទីផ្សារ​បាន​ពី​៣​តោន​ ទៅ​៤​តោន ​ក្នុង​១​ថ្ងៃ
Connect with us

ថ្មីៗ

ល្អណាស់! ប្រជា​សហគមន៍​នៅ​ឃុំ​ទឹក​ហូត អាច​ផ្គត់ផ្គង់​ខ្ទឹម​ទៅកាន់​​ទីផ្សារ​បាន​ពី​៣​តោន​ ទៅ​៤​តោន ​ក្នុង​១​ថ្ងៃ

កំពង់ឆ្នាំង​ ៖ លោកស្រី ​រិត ចន្ថា ប្រធាន​សហគមន៍ និង ជា​ប្រធាន​បណ្តុំ នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សហគមន៍​របស់​លោក​ស្រី បាន​ដាំ​បន្លែ​ស្លឹក​ជា​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ប៉ុន្តែ​ដំណាំ​ដែល​សហគមន៍​នៅទីនេះ​ដាំ​ច្រើនជាងគេ គឺ​ដំណាំ​ខ្ទឹម​ស្លឹក​ដែល​មាន​ផល​ល្អ។

​ការដាំ​ដំណាំ​នៅ​មូលដ្ឋាន​នេះ គឺ​ត្រូវ​បានផ្តល់​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​ និង​ នេសាទ​ខេត្ត​កំពង់ឆ្នាំង ក្រៅពី​ការបណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកទេស​មន្ទីរ​បាន​រក​ដៃគូ​ទីផ្សារ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ជូន​ដល់​កសិករ​ផងដែរ។​

លោកស្រី​បានបញ្ជាក់​ទៀតថា ដោយមាន​ការបញ្ជាទិញ​តាម​ទីផ្សារ និង មាន​កិច្ចសន្យា​ត្រឹមត្រូវ​នោះ សហគមន៍​នេះ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ក្នុង​១​ថ្ងៃ​ពី​៣តោន ​ទៅ​៤​តោន ហើយ​ចំពោះ​តម្លៃ​វិញ​ គឺ​យើង​អនុវត្ត​ទៅតាម​ទីផ្សារ។ ប៉ុន្តែ​នៅ​រៀងរាល់​ខែធ្នូ​ តម្លៃ​ខ្ទឹម​ស្លឹក​នេះ ធ្លាក់​ថ្លៃ​ខ្លះ តែ​មិន​យូរ​នោះ​ទេ។​

លោកស្រី​រិត ចន្ថា បាន​បញ្ជាក់​ថា ចំពោះ​ការ​លើកឡើងថា កសិករ ជួប​បញ្ហាលំបាក​ក្នុង​ការរក​ទីផ្សារ​នោះ​គឺជា​ការមិនពិត​នោះទេ ព្រោះថា​រាល់​ផលិតផល​នៅក្នុង​សហគមន៍​នេះ គឺ​បានធ្វើ​កិច្ចសន្យា​ទិញ​លក់​រវាង​ឈ្មួញ សហគមន៍ និង បណ្តុំ​អ្នកលក់​ត្រឹមត្រូវ ចំពោះ​តម្លៃ​ឡើង​ចុះ​ទៅតាម​ទីផ្សារ៕

អត្ថបទដោយ ៖ ​ថ្លាង ទូច​

ប្រភព៖ kampuchethmey.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK