គួរដឹង!​ មុនពេល​ហ៊ានចាក់ឬលេប GLUTA បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?
Connect with us

គួរដឹង

គួរដឹង!​ មុនពេល​ហ៊ានចាក់ឬលេប GLUTA បានដឹងពីការពិត​គួរ​ព្រឺខ្លាចនេះឬនៅ?

ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក ហើយបែរជាឈ្មួញយកមកឃោសនា ថាជាថ្នំា កែស្បែក ថែសម្រស់ និងក្នុងវិធីពង្វក់ជាច្រើន​ទៀត។ គេផ្សាយពីវា​ច្រើនបែបច្រើនយ៉ាង ដើម្បីឱ្យអ្នកទិញ​ព្រមចំណាយលុយប្រើ តែគេមិនដែលនិយាយអំពីផល​អាក្រក់របស់វាឡើយ។

តើអ្នកលក់ឬអ្នករកស៊ីទំាងនោះ​នឹងទទួលខុសត្រូវ​​ព្យាបាលអ្នកប្រើ់ទេ ពេលពួកគេ​ធ្លាក់ខ្លួនឈឹ?

អត្ថបទនេះ ជា​ចេតនាល្អ ក្នុងការព្រមាន​ដល់នារី ឬបុរស​ដែលមិនចេះស្កប់ស្កល់ចំពោះ​ខ្លួនឯង ។ អត្ថបទសរសេរឡើង​ដោយ FARRAH NAZ KARIN និង ALIZA SHAH នៅកាសែតសឹង្ហបុរី The Straits time  ។
អត្ថបទនេះ កើតមានឡើងក្រោយពី​ អាជ្ញាធរផ្នែកសុខភាពនៃប្រទេស​ជាច្រើន បានព្រមាន ប្រឆាំងនឹងការប្រើប្រាស់ផលិតផលចាក់ស្បែក លេប ឬផ្សេងពីនេះ ក្នុងវិធីណា​ដែលប្តូរ​ពណ៌ស្បែកមនុស្ស។

ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់​ព្យាបាលជំងឺមហារីក មិនមែន​រក្សាឬបន្ថែម​សម្រស់ទេ។

និន្នាការបច្ចុប្បន្ននៅក្នុងឧស្សាហកម្មគ្រឿងសំអាងនិងសម្ផស្ស ជាកន្លែងដែល Glutathione ឬហៅខ្លីថា គ្លូតា  គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការ​រកឃើញដោយវិទ្យាសាស្ត្រ​ថា មានសុវត្ថិភាពក្នុងការ​ប្រើប្រាស់​នោះឡើយ។

ជាធម្មតា រាងកាយមនុស្ស ​អាចបង្កើតជាតិគ្លូតាដោយ​ប្រព័ន្ធរាងកាយដែលបរិភោគរបបអាហារត្រឹមត្រូវ​​ តែមិនមែន​ពពួកគ្លូតា​ដែលគេ​ឃោសនា​ឱ្យ​យើងយកមកលេបនោះឡើយ។

គ្លូតាសំយោគ(គីមី)អាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ស្លាប់។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថា Glutaនេះ​តាមពិតជាជាតិស្ករគីមីច្រើនប្រភេទបញ្ជូលគ្នា ដែលត្រូវបានគេ​ចេញវេជ្ជបញ្ជាដល់អ្នកជម្ងឺមហារីកប្រើ ជួយពួកគេឱ្យស៊ូទ្រាំនឹងផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន។ ការប្រើឱសថនេះ មិនត្រឹមត្រូវ បានបង្ករជា ជំងឺស្បែកធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនរួចមកហើយ។

Glutathione ធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើនិងសាច់ តែ​យើង​ត្រូវការ​ញាំវា​ចូលក្នុងរាងកាយ មុនពេលបំឡេងវាជាគ្លូតា ពិតដែលមិនសំយោគ ហើយមាន​សុវត្ថិភាព។

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ New Straits Times Special Probes Team ថាសាធារណជនគួរតែជៀសវាងការចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌ ព្រោះគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរជាច្រើនប្រភេទ​នឹងកើតមានឡើងមិនយូរឬឆាប់។

លោកស្រី វេជ្ជបណ្ឌិត Azura Mohd Affandi អ្នកជំនាញខាងរោគស្បែកនៅមន្ទីរពេទ្យគូឡាឡាំពួប្រទេស​ម៉ាឡេស៊ី ក៏បានព្រមានផងដែរថា គ្លូតា ដែលមិនមែន​ផលិតផ្ទាល់ក្នុងខ្លួនមនុស្ស គឺជាគីមី ។ ការចាក់ថ្នាំទំាងនេះទៅក្នុងរាងកាយ នាំឱ្យមានជំងឺឆ្លង និង​ខូចខាត សរីរាង្គផ្នែក​ក្នុង មានថ្លើម បេះដូង ក្រលៀន លំពែង​។ល។

លោកព្រមាន​ថា បណ្តា​អ្នកដែលចាក់ថ្នាំទាំងនេះ ភាគរយច្រើន​បំផុត ជាអ្នកកែសម្ផស្សដែលមិនមែនជាវេជ្ជបណ្ឌិត មិនបាន​ទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ។ ពួកគេ​នឹងមិនសប្បាយចិត្ត​ក្នុងការនិយាយការព័តឡើយព្រោះ​ឧស្សាហកម្មបំផ្លាញ​សុខមាលភាពនេះ រកបានវាល់លានដុល្លារ ធ្វើឱ្យពួកគេមាន​បានឡើងតែក្នុងមួយប៉ព្រិចភ្នែក។

អ្វីដែលអាក្រក់ជាងនេះទៅទៀត ឧបករណ៍ដែលបានប្រើប្រាស់ មិនត្រូវបានការពារ​ស្ងោរ​រំងាប់មេរោគ តាមបែបវេជ្ជសាស្ត្រ​តឹងតែង​​ត្រឹមត្រូវ ថែមទំាង​បណ្តាលឱ្យមានការឆ្លងបាក់តេរី ជម្ងឺរលាកថ្លើម(ព្យាបាលមិនជា)និងមេរោគអេដស៍។ល។

លោកស្រីបានបន្ថែមទៀតថា រឿងធំមួយទៀតការចាក់ចូលខ្លួននូវគីមីទំាងនោះ បង្កើតជាការស្ទះខ្យល់ដែលនាំឱ្យពពុះកខ្វក់ លាយលំ​ចូលទៅក្នុងសរសៃឈាមបណ្តាលឱ្យស្ទះ ដង្ហើមប្រែប្រួលមកខ្លីទៅ ៗ រហូតដល់ស្លាប់។

លោកស្រីផ្តាំចុងក្រោយថា ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបវា ន្ថែមទៅក្នុងខ្លួនយើង អាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ដែលនាំទៅដល់មហារីកស្បែក។

ពួកអ្នកលក់ដូរ ដែលមិនគិតអំពីសុវត្ថិភាព​អតិថិជនខ្លួន កំពុង​ខឹងនឹង KPT ខ្លាំង​ហើយ យើងជាអ្នកអាន​សម្រេចចិត្ត​ខ្លួនឯងចុះ​ថា ជួយខាងអ្នកលក់ឬអាណិតអ្នករងគ្រោះ​ដែលគេបោកបញ្ឆោត?

អត្ថបទដោយ៖ Mr Tomorrow

ប្រភព៖ kampucheathmey.com 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK