“ទម្លាប់អន់ថយរបស់យុវជនកម្ពុជាបច្ចុប្បន្ន”
Connect with us

គួរដឹង

“ទម្លាប់អន់ថយរបស់យុវជនកម្ពុជាបច្ចុប្បន្ន”

ទម្លាប់អន់ថយរបស់យុវជនកម្ពុជាបច្ចុប្បន្ន៖

គេមើលអនាគតរបស់ប្រទេសមួយ ផ្អែកទៅលើ ទម្លាប់ និងសកម្មភាពរបស់យុវជនក្នុងប្រទេសនោះ ។ “យុវជន ជាសសរទ្រូងប្រទេសជាតិ”​ ។

១. រីកចម្រើនហាងផឹកសុី បណ្ណាគារលក់សៀវភៅបិទទ្វារ៖ ទោះចង់ប្រកែកថាយុវជនកម្ពុជាសុទ្ធតែអ្នកចេះដឹង និងមានទម្លាប់ល្អ ក៏ប្រកែកមិនបានដែរ ។ លុះត្រាតែហាងផឹកសុី ប៉ាយស្រាបៀរ ដែលដុះព្រាតនោះ រលំរលាយជាមុនសិន ។ គ្រប់កម្មវិធីផ្សាយពាណិជ្ជកម្ម ស្រាបៀរជាម្ចាស់ឧបត្ថមធំ បើយុវជនមិនផឹកសុី គាំទ្រយ៉ាងសកម្មនោះទេ ហេតុដូចម្តេចបានក្រុមហ៊ុនទាំងនោះរីកចម្រើនខ្លាំងម្លេះ?

២. សម្បូយុវជនបែកស្លុយ៖ ស្ទើរទូទាំងផ្ទៃប្រទេស ព័ត៌មានបែកស្លុយ សកម្មភាពប្រាសចាកក្រមសីលធម៌ មានសន្ទុះគាំទ្រចម្លែកដ៏គួរឲ្យសង្វេក ។ ចរិតឬកពារ តែងខ្លួនបែកស្លុយ ជិះម៉ូតូហុឺហារ ដើរលេងផឹកសុីអាវ៉ាសែ យុវជនខ្មែរ យល់ថាជារឿងឡូយ អស្ចារ្យសម្រាប់ពួកគេទៅវិញ ។

៣. ទម្លាប់ទៅរៀន ចេញឲ្យផុតតែពីផ្ទះ៖ ពួកគេមិនខ្វល់ថាឪពុកម្តាយនៅផ្ទះ ធ្វើស្រែលំបាកយ៉ាងណានោះទេ ខំបញ្ជូនពួកគេទៅរៀន សង្ឃឹមថាពួកគេប្រឹងប្រែងរៀន មានអ្នកខ្លះទៅសេពគ្រឿងញៀន ប្រព្រឹត្តទង្វើបន្ថោកដល់សីលធម៌ខ្មែរ លួចគេចសាលា យកមិត្តភក្តិបងតូចបងធំសំខាន់ជាងឪពុកម្តាយ ។

៤. ចំណាយពេលវេលាទៅលើ Social Media ឥតប្រយោជន៍៖ តើគួរសើចចំអក ឬក៏ស្រក់ទឹកភ្នែក? យុវជនភាគច្រើនឆ្គួតវង្វេងទៅតាមការបំពុលសង្គម របស់ពួកចង់ល្បី ពួកចង់បាន Shares ចង់ Likes និងពួកកូនជឹងនយោបាយ ដែលកំពុងចូលមកបំផ្លាញ និងបង្វែរហេតុការណ៍សង្គម ។ គេបង្កើតហេតុការណ៍ជាច្រើន ដើម្បីបិទបាំងហេតុការណ៍សំខាន់ផ្សេងទៀត កាលណាតែសន្ទុះគាំទ្ររឿងបែកស្លុយច្រើន​លើសលុប ហេតុការណ៍សំខាន់ដែលកំពុងកើតឡើង ត្រូវគេបង្វែរបានសម្រេច ។

៥. ស្តាប់ចម្រៀងកម្សាន្ត ច្រើនជាងអានសៀវភៅ៖ មានទូរស័ព្ទដៃគ្រប់គ្នា សុទ្ធតែទំនើបៗ ប៉ុន្តែមិនចេះពីរបៀបប្រើឲ្យមានប្រយោជន៍ ។ មួយថ្ងៃៗ ធ្វើសកម្មភាពដែលមិនរីកចម្រើនដល់ខួរក្បាល ផ្ទុយទៅវិញទៅបម្រើតែអារម្មណ៍ ឥតប្រយោជន៍ ស្នេហាអូនបង មិនដឹងថាវ័យនេះជាវ័យសំខាន់សម្រាប់អភិវឌ្ឍខ្លួន និងកសាងអនាគតឲ្យល្អប្រសើរនោះទេ ។

សុំសង្ខេបត្រឹមនេះសិនចុះ ជូនដល់ក្មេងៗ យុវជនបែកស្លុយ ចូលមករិះគន់ក្រុម eBook Cambodia មក ពួកយើងត្រូវការតែយុវជនប្រឹងប្រែងរៀនសូត្រ ស្រលាញ់អនាគតខ្លួនឯង ហើយគិតគូរបានវែងឆ្ងាយនោះទេ ។ បើយល់ថាធ្វើខុសហើយ ចង់កែប្រែ ពួកយើងសប្បាយចិត្តនឹងចែករំលែកសៀវភៅល្អៗ ដើម្បីឲ្យរីកចម្រើនទាំងអស់គ្នា៕

ប្រភព៖ eBook Cambodia

ដកស្រង់ដោយ៖ ទស្សនវិជ្ជា

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK