ចំនុចទាំង១៣យ៉ាងដែលមនុស្សប្រុសនិងមនុស្សស្រីធ្វើខុសគ្នា
Connect with us

ទាក់ទាញ

ចំនុចទាំង១៣យ៉ាងដែលមនុស្សប្រុសនិងមនុស្សស្រីធ្វើខុសគ្នា

បុរសនិងនារី អាចមានលក្ខណៈខុសគ្នាជាច្រើនយ៉ាង ទាំងរឿងតូចតាចឬរឿងធំៗសំខាន់ៗ។ ខាងក្រោមនេះគ្រាន់តែជាឧទាហរណ៏មួយចំនួនតូចដែលយើងបានកត់សម្គាល់ឃើញពីភាពខុសគ្នាមួយចំនួនរវាងមនុស្សប្រុសនិងមនុស្សស្រី៖

១. ការដោះខោអាវចេញ


ភាគច្រើនបុរសដាក់ដៃទាំងពីរទៅខាងក្រោយស្មា ហើយទាញកអាវពីខ្នងមកវិញ រីឯស្រ្តីចូលចិត្តព័ទ្ធដៃពីខាងមុខដើម្បីទាញជាយអាវឡើងដោយពន្លាត់វាផងដែរ។ ជាទូទៅបុរសអាចនឹងធ្វើតាមរបៀបទាំងពីរ ប៉ុន្តែស្រ្តីអាចធ្វើបានតែរបៀបតែម៉្យាងប៉ុណ្ណោះហើយមិនមែនមកពីមានការបង្រៀនឲ្យទម្លាប់មកខុសគ្នាបែបនេះទេ គឺដោយសារតែខោអាវមនុស្សស្រីមានលក្ខណៈរឹបរាងជាងដែលជាហេតុមិនអាចដោះចេញតាមរបៀបបុរសបាន។

២. ការបង្ហាញដៃ

នៅពេលដែលមានគេសុំឲ្យបង្ហាញដៃ មនុស្សប្រុស (ចង់បញ្ជាក់ថាគ្មានអ្វីលាក់បាំង!) នឹងលាបាតដៃពួកគេ ឯមនុស្សស្រីវិញនឹងបង្ហាញខ្នងដៃពួកគេឲ្យមើល។

៣. ការបោះបាល់

ភាគច្រើនមនុស្សប្រុសបោះបាល់ពីខាងលើ និងក្រោយក្បាលពួកគេ។ ចំពោះមនុស្សស្រី នឹងបោះទៅលើពីខាងក្រោមទៅនឹងភាគច្រើនប្រើប្រាស់ដៃពីរ។ ហេតុអ្វី? គ្មានអ្នកណាអាចបកស្រាយបាននោះទេ!

៤. ការស្ងាប

បុរសភាគច្រើនក្ដាប់ដៃបាំងមាត់របស់ពួកគេនៅពេលកំពុងស្ងាប រីឯស្រ្តីខ្ទប់មាត់ដោយបាតដៃពួកគេ។ ហេតុផលគឺប្រហែលជាអាកប្បកិរិយាបែបនេះមើលទៅទន់ភ្លន់សមជាមនុស្សស្រី។

៥. ការលឺសម្លេង

មនុស្សស្រីមានសោតវិញ្ញាណឆ្លាតជាងមនុស្សប្រុស ដែលជំនាញខាងចាប់លឺសម្លេងដែលមានជារឿយៗ។ ហើយគេបាននិយាយថាខួរក្បាលមនុស្សស្រីគឺត្រូវបានរៀបចំឲ្យលឺសម្លេងក្មេងយំ ខណៈពេលដែលមនុស្សប្រុសមួយចំនួនធំនឹងគេងទាំងមិនលឺអ្វីសោះដូចគ្មានអ្វីកើតឡើង។ ប្រសិនបើមានឆ្មាយំនៅកន្លែងណាមួយ មនុស្សមានភាគរយស្ដាប់លឺវាជាងមនុស្សប្រុស។ ក៏ប៉ុន្តែមនុស្សប្រុសអាចដឹងពីទិសដៅ ឬប្រភពនៃសម្លេងនោះបានខ្លាំងជាងមនុស្សស្រី។ ដូច្នេះបើមានករណីឆ្មាយំមែន មនុស្សប្រុសនឹងដឹងលឿនជាងថាឆ្មានោះកំពុងសម្ងំពួនឯណា។

៦. របៀបនៃការអង្គុយ

ជាធម្មតាមនុស្សស្រីអង្គុយគងទាក់ខ្លា ចំណែកបុរសចូលចិត្តកន្ធែកជើងបន្តិចច្រើនជាង។ មូលហេតុមួយគឺជាទូទៅមនុស្សប្រុសនិងមនុស្សស្រីស្លៀកសម្លៀកបំពាក់ខុសគ្នា ដូច្នេះវាមិនមែនជាគំនិតល្អនោះទេប្រសិនមនុស្សស្រីចង់អង្គុយតាមបែបបុរសនៅពេលដែលកំពុងស្លៀកសំពត់នោះ។ ឯមនុស្សប្រុសវិញ ការអង្គុយបែបនេះបង្ហាញពីភាពជាបុរសពេញលេញនិងមើលទៅឯករាជ្យមានអំណាច។

៧. ចំនាំខាងស្ដាំខាងឆ្វេងខុសគ្នា

មនុស្សប្រុសមិនដែលច្រលំគ្នារវាងស្ដាំឆ្វេងនោះទេ ដោយខួរក្បាលផ្នែកសកម្មរបស់ពួកគេបើមិននៅអឌ្ឈគោលខាងស្ដាំទេគឺនៅខាងឆ្វេងបែងចែកបានច្បាស់លាស់តែម្ដង។ សម្រាប់មនុស្សស្រី បើសិនជាត្រូវបានគេសួរមួយណាដៃឆ្វេង អ្នកនឹងមិនទទួលបានចម្លើយភ្លាមៗនោះទេ។ ពួកគេអាចនឹងមើលទៅចិញ្ចៀន ឬគិតថាដៃខាងណាជាដៃសរសេរអក្សរ ដើម្បីរំលឹកខ្លួនឯង។

៨. ការសម្លឹងមើលអ្វីមួយ

បុរសអាចមើលឃើញនៅចម្ងាយឆ្ងាយបានច្បាស់ល្អ ដែលគេហៅថា tunnel vision ប្រៀបដូចនឹងអ្នកប្រមាញ់បរបាញ់សត្វតូចអញ្ចឹង។ ដែលនេះជាមូលហេតុពេលខ្លះបុរសៗចោទមនុស្សស្រីថាលាក់របស់ពីពួកគេ បើទោះបីជាស្រោមជើង ខោក្នុង សោរឡាន និងអ្វីៗផ្សេងទៀតកំពុងតែនៅកន្លែងដើមវាក៏ដោយ។ នេះក៏ព្រោះតែបុរសមិនអាចមើលឃើញវាបានភ្លាមៗប្រសិនបើវត្ថុមិននៅចំពោះមុខគេទេ។ ឯមនុស្សស្រីមានលក្ខណៈផ្ទុយគ្នា គឺពួកគេមានការសង្កេតមើលជុំវិញខ្លួនបានល្អជាង។

៩. ចងអាវសម្រាប់ងូតទឹក

មនុស្សស្រីចូលចិត្តចងរ៉ូបសម្រាប់ងូតទឹកជុំវិញចង្កេះរបស់ពួកគេ ចំណែកបុរសចងវានៅត្រគៀក។ អ្នកខ្លះនិយាយថាវាមកពីមនុស្សស្រីចង់មើលទៅឃើញរូបរាងស្អាតបើទោះជាកំពុងពាក់អាវកន្រ្តាកៗយ៉ាងម៉េចក៏ដោយ។ ចំពោះបុរសគឺមិនខ្វល់នោះទេ។ អ្នកផ្សេងទៀតគិតថា វាផ្ដល់ផាសុកភាពតាមបែបរៀងៗខ្លួនប៉ុណ្នោះ។

១០. យល់ពីអារម្មណ៏

គេនិយាយថា មនុស្សស្រីអាចយល់ដឹងតាំងពីកាយវិការ សម្ដី និងអាកប្បកិរិយានៃមនុស្សផ្សេងៗទៀតបានយ៉ាងលឿន។ នៅពេលមនុស្សស្រីដើរចូលក្នុងបន្ទប់មួយពោរពេញដោយជនមិនស្គាល់មុខ ពូកគេនឹងសង្កេតមើលយ៉ាងក្បោះក្បាយហើយអាចដឹងភ្លាមថាអ្នកណាត្រូវរូវជាមួយអ្នកណា ហើយអ្នកណាកំពុងឈ្លោះគ្នាជាមួយអ្នកណា ឬក៏ម្នាក់នេះកំពុងមានអារម្មណ៏យ៉ាងម៉េច។

ឯមនុស្សប្រុសវិញ ពេលដែលដើរចូលក្នុងបន្ទប់មួយ ពួកគេនឹងសង្កេតទៅមើលបរិយាកាសជុំវិញ និងដឹងថាច្រកចេញនៅឯណា ហើយប្រុងប្រៀបដឹងជាមុនថាអ្នកណាអាចជាដៃគូ ឬសត្រូវ។ បន្ថែមពីនេះទៅទៀត មនុស្សប្រុសមិនសូវជាយល់ពីអារម្មណ៏របស់មនុស្សស្រីបាននោះទេ លុះត្រាតែនាងប្រាប់ត្រង់ៗតែម្ដង ប៉ុន្តែមនុស្សស្រីតែងរំពឹងឲ្យខាងប្រុសស្វែងយល់ដោយខ្លូនឯងដោយឲ្យជាសញ្ញាតិចតួចខ្លះៗ។

១១. ការធ្វើកិច្ចការអ្វីមួយ

ជាទូទៅមនុស្សប្រុសអាចតាំងស្មារតីបានតែលើកិច្ចការមួយក្នុងពេលតែមួយប៉ុណ្នោះ។ បើអ្នកសាកទៅនិយាយជាមួយពួកគេពេលគេកំពុងកោរពុកមាត់ អាចនឹងមានឱកាសគេធ្វើឲ្យមុតខ្លួនឯងបាន។ ផ្ទុយពីនេះវិញ មនុស្សស្រីអាចជំនះជាមួយរឿងច្រើនក្នុងពេលតែមួយ។

១២. ការដោះស្រាយបញ្ហា

មនុស្សស្រីនៅពេលដែលមានបញ្ហា ជាញឹកញាប់តែងប្រាប់ដល់ម្ដាយ មិត្តជិតដិត ស្វាមី ឬសូម្បីតែអ្នកអង្គុយជិតលើរថយន្តក្រុងក៏ថាបាន។ ពួកគេនឹងសរសេរវាលើសៀវភៅកំនត់ហេតុ សរសេរជាសារអត្ថបទ ឬក៏បង្ហោះវាតាមបណ្ដាញអ៊ិនធឺណេតនានា។ នៅពេលដែលពិភាក្សាពីវាកាន់តែច្រើន វាផ្ដល់ភាពងាយស្រួលដល់ពួកគេ។ បញ្ហាដែលត្រូវាបានចែករំលែកជាមួយអ្នកដទៃមិនសូវជាពិបាកខ្លាំងក្នុងការឆ្លងកាត់នោះទេ។

នៅពេលបុរសមានបញ្ហាវិញ ពួកគេមានលក្ខណៈផ្ទុយពីមនុស្សស្រី។ គេអាចនឹងផ្ដេកខ្លួនមុខទូរទស្សន៏ ទាំងអារម្មណ៏មិនល្អយ៉ាងស្ងៀមស្ងាត់។ គេដោះស្រាយភាពតានតឹងដោយខំបន្លប់ខ្លួនឯងពីបញ្ហាអស់ទាំងនោះ។ នៅពេលដែលពួកគេមានអារម្មណ៏រាងស្ងប់បន្តិច ពួកគេនឹងចាប់ផ្ដើមរកមើលដំណោះស្រាយដោយខ្លួនឯង។ ការបញ្ចេញគំនិត ឬមតិយោបល់អាចនឹងធ្វើឲ្យពួកគេម៉ួរម៉ៅថែមប៉ុណ្ណោះ។

១៣. របៀបចងចាំទិន្នន័យ

ការចងចាំរបស់មនុស្សស្រីប្រៀបដូចជាទូដាក់ចានដ៏ធំដែលមានធ្នើជាច្រើនជាន់ ហើយគ្រប់យ៉ាងគឺនៅកន្លែងរបស់វាត្រឹមត្រូវ។ មនុស្សស្រីអាចចងចាំទិន្នន័យអំពីគ្រប់គ្នាដែលគេបានជួប និងរឿងរ៉ាវដែលកើតឡើងទៀតផង ដូចជាអ្នកណាចូលចិត្តញ៉ាំម្ហូបអី ខួបកំណើតថ្ងៃណា ម៉ាក់បានផ្ដាំឲ្យធ្វើអ្វី ឬកូនៗត្រូវការអ្វីសម្រាប់ទៅសាលា។ ចំណែកឯបុរសវិញ អាចចងចាំអ្វីៗដែលពួកគេគិតថាសំខាន់ៗដែលជាហេតុពួកគេនិយាយថាមនុស្សស្រីចូលចិត្តផ្ទុកអ្វីដែលគ្មានប្រយោជន៏ដែលគិតទៅនាំតែឈឺក្បាល៕

ចុចអានផ្សេងៗ៖ ត្រូវច្បាស់ម្លេះ ! តិចនិកនេះទាយអាយុរបស់អ្នកច្បាស់មែនទែន

ចុចអានផ្សេងៗ៖ កន្លែងអាថ៌កំបាំងទាំង ៧ លើផែនដី ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនអាចបកស្រាយបាន!

ដោយ៖ លីសា
ប្រភព៖ Brightside

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK