“សង្គមមួយខ្លាំង គឺដោយសារមានមនុស្សក្នុងសង្គមខ្លាំង”
Connect with us

គួរដឹង

“សង្គមមួយខ្លាំង គឺដោយសារមានមនុស្សក្នុងសង្គមខ្លាំង”

១. មនុស្សខ្លាំងពុំដែលមានចរិតផ្ញើវាសនាលើអ្នកដទៃទេ ហើយប្រទេសខ្លាំង គឺរឹងរឹតតែពុំអាចផ្ញើវាសនាលើប្រទេសដទៃឡើយ។ សង្គមមួយខ្លាំង គឺដោយសារមានមនុស្សក្នុងសង្គមខ្លាំង។ មនុស្សខ្លាំង គឺជាមនុស្សដែលមានការអប់រំខ្ពស់។ ការអប់រំដែលត្រឹមត្រូវ គឺត្រូវបង្រៀនមិនត្រឹមតែចំណេះជំនាញប៉ុណ្ណោះទេ តែថែមទាំងត្រូវបង្វឹកបណ្តុះលើក្រមសីលធម៌ផងដែរ។ ទស្សនវិទូក្រិក ប្លាតុង (Plato) និយាយថា “ចំណេះដឹងនឹងក្លាយជាឥតប្រយោជន៍ បើគោលបំណងនៃចំណេះដឹងខុសគោលការណ៍សីលធម៌”។ ត្រឹមតែមានចំណេះ គឺនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ តែត្រូវមានចំណេះដឹងខាងបង្រួបបង្រួមមនុស្ស ទើបហៅថាខ្លាំងពិតប្រាកដ និងខ្លាំងបានយូរអង្វែង។ តើយើងអាចរៀនអ្វីខ្លះពីបុព្វបុរសខ្មែរ ជាពិសេសអ្នកប្រាជ្ញខ្មែរនាស.វទី២០?

២. យុវជនខ្មែរទាំងអស់បានដឹងថាខ្មែរពីអតីតកាលជាពូជខ្លាំង ពូជអ្នកចម្បាំង តែមនុស្សទាំងអស់ពុំដឹងពីរបៀបខ្លាំងថាត្រូវធ្វើបែបណាឡើយ។ ក្នុងបទ “ពង្សាវតារខ្មែរ” បានឱ្យតម្លៃខ្លាំងទៅលើ “ការស្គាល់ខ្លួនឯងរបស់ជាតិសាសន៍មួយ”។ តើសាសន៍នេះជានរណា? មកពីណា? ធ្លាប់ជានរណា? រុងរឿងប៉ុនណា? ក្នុងទំនុកច្រៀងនេះ អ្នកប្រាជ្ញខ្មែរបានដាស់ព្រលឹងខ្មែរថា “[…] ខ្មែរអើយ ចូរស្តាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើង”។ អារីស្តូតពោលថា “ការស្គាល់ខ្លួនឯង គឺជាការចាប់ផ្តើមឡើងនៃបញ្ញាញាណ”។ តើត្រូវធ្វើបែបណាដើម្បីស្គាល់ខ្លួនឯង? សូក្រាតឆ្លើយថា “ដើម្បីស្គាល់ពីខ្លួនឯង យើងត្រូវប្រើវេលាពិចារណាស្វែងរកខ្លួនឯង”។ យុវជនខ្មែរត្រូវគិតឡើងវិញថា តើដើមកំណើតខ្មែរជានរណា? ខ្មែរខ្លាំងដោយសារអ្វី? ហើយបែកបាក់សាមគ្គីដោយសារអ្វី? ហើយក្នុងនាមជាយុវជនជំនាន់ថ្មី តើគួរត្រូវធ្វើអ្វីបន្តទៀត? ចុងបញ្ចប់នៃបទពង្សាវតារខ្មែរ បានបញ្ចប់ដោយឃ្លាថា “តាំងចិត្តឱ្យមាំ ខិតខំប្រឹងវេញ សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង តម្លៃខ្មែរយើង […]”។ ដូច្នេះ តើយើងគួរឱ្យតម្លៃខ្មែរគ្នាឯង ឬឱ្យតម្លៃបរទេស? តើយើងត្រូវស្រឡាញ់បរទេស ឬស្រឡាញ់ខ្មែរ? ជាដំបូង តើយើងត្រូវសាមគ្គីជាមួយបរទេស ឬសាមគ្គីជាមួយខ្មែរគ្នាឯង? តើការស្រឡាញ់របស់យើង ត្រឹមតែពាក្យសម្តី ឬទង្វើធ្វើជាក់ស្តែង?

៣. ចម្លើយ គឺយើងគួរតែស្រឡាញ់ខ្មែរជាងស្រឡាញ់បរទេស។ ជាធម្មជាតិរបស់មនុស្ស ដំបូងគឺខ្លួនឯងនិយម។ បន្ទាប់មក គឺជាតិនិយម។ ចុងក្រោយ គឺអន្តរជាតិនិយម។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា “បើយើងពិតជាស្រឡាញ់ខ្លួនយើងមែន យើងនឹងពុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសារយើងឡើយ”។ នៅក្នុងទ្រឹស្តីព្រាហ្មណ៍ បើឱ្យជ្រើសរើសរវាងខ្លួនឯងនិងជាតិ គឺមនុស្សត្រូវសុខចិត្តលះបង់ខ្លួនឯងដើម្បីឱ្យជាតិរស់”។ នៅជំនាន់អាឡិចសង់ដឺក្រេត (Alexander the great) ឈ្លានពានឥណ្ឌា មានអាចារ្យព្រាហ្មណ៍ម្នាក់និយាយថា “លះបង់មនុស្សម្នាក់ ដើម្បីប្រយោជន៍គ្រួសារ។ លះបង់គ្រួសារ ដើម្បីប្រយោជន៍ភូមិស្រុក។ លះបង់ភូមិស្រុក ដើម្បីប្រយោជន៍សង្គមជាតិ”។ មហាត្មៈ គន្ធី (Mahatma Gandhi) បាននិយាយឃ្លាស្រដៀងថា “យើងត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យគ្រួសាររស់ ហើយគ្រួសារត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យជាតិរស់”។ នេះជាតួនាទី និងកាតព្វកិច្ចរបស់មនុស្សក្នុងសង្គមដែលត្រូវថែរក្សាជាតិឱ្យបានរុងរឿង។

៤. មនុស្សម្នាក់កើតលើផែនដីនេះ ត្រូវដឹងគុណរឿងពីរយ៉ាង៖ ទីមួយគឺជាតិ ដែលជាម្តាយធំ និងទីពីរគឺម្តាយតូច ដែលជាម្តាយបង្កើត។ ក្នុងបទ “ជនជាតិខ្មែរ” ដែលជាព្រះរាជនិពន្ធដោយសម្តេចសង្ឃរាជជួន ណាត បានសរសេរថា “ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិឱ្យបានរុងរឿង”។ ជាទូទៅ មុននឹងសត្រូវបំបែកសង្គម គឺត្រូវបំបែកបំបាក់មនុស្សក្នុងសង្គមឱ្យវិលវល់វក់វីស្អប់គ្នាសិន។ តើបំបែកយ៉ាងម៉េច? ទីមួយគឺ អ្នកចេះដឹងនិងមនុស្សទូទៅនឹងក្លាយទៅជាបុគ្គលអសីលធម៌ ដែលពេញពោរដោយសេចក្តីប្រមាថលើអ្នកដទៃ និងប្រើអារម្មណ៍និយមក្នុងការសម្រេចសេចក្តី។ ទីពីរគឺ អ្នកនយោបាយ នឹងក្លាយទៅជាបុគ្គលខ្វះគោលការណ៍គ្រប់គ្រាន់ក្នុងការធ្វើនយោបាយ (អំពើបាបក្នុងសង្គមដែលមហាត្មៈគន្ធីបានលើកឡើងគឺ នយោបាយដោយគ្មានគោលការណ៍ ឬ Politics Without Principle)។ អ្នកនយោបាយ បានក្លាយទៅជាមេដឹកនាំបញ្ឆេះកំហឹងហិង្សាដល់មហាជនតាមរយៈពាក្យសម្តីវាយប្រហារគ្នា និងជេរប្រមាថប្រទេចគ្នា។ ទីបីគឺ បរទេសនិយម ដែលសម្តេចសង្ឃរាជជួន ណាត ពោលថា “កុំឱ្យបរទេស គេមកបង្វែរ ឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គី។ ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេចកេរ្តិ៍ឈ្មោះខេមរា […]”។

៥. យុវជនខ្មែរគួរដឹងថា “រឿងចាស់ ជារឿងចាស់ ពីព្រោះគ្មានបុគ្គលអស្ចារ្យណាម្នាក់អាចកែប្រែអតីតកាលបានឡើយ។ ប៉ុន្តែ យើងថ្មី របៀបថ្មី គឺត្រូវចាប់ផ្តើមពីថ្ងៃនេះ។ អ្នកដទៃមិនយល់ ជារឿងរបស់អ្នកដទៃ”។ អ្នកនិពន្ធប្រលោមលោកម្នាក់បានពោលថា “មនុស្សដែលអាចគ្រប់គ្រងអតីតកាលបានល្អ គឺប្រៀបបាននឹងអាចគ្រប់គ្រងអនាគតកាលបាន។ មនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នបានល្អ គឺនឹងអាចបង្កើតអតីតកាលល្អ”។ ម្សិលមិញ គឺជាអតីតកាលនៃថ្ងៃនេះ។ ថ្ងៃនេះ គឺជាអតីតកាលនៃថ្ងៃស្អែក ហើយថ្ងៃស្អែក គឺជាអនាគតកាលនៃថ្ងៃនេះ។ ម្សិលមិញគឺជាថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃនេះ ហើយថ្ងៃស្អែកគឺជាថ្ងៃនេះ ពីព្រោះឱ្យតែយើងគ្រប់គ្រងថ្ងៃនេះឱ្យបានល្អបំផុត នោះអតីតកាលនិងអនាគតកាល នឹងល្អជានិច្ចដូចគ្នា។ គ្រប់គ្រងថ្ងៃនេះឱ្យល្អ គឺមានន័យថាបានបង្កើតអតីតកាលល្អ ហើយក៏មានន័យថាកំពុងបានរៀបចំអនាគតកាលយ៉ាងល្អប្រសើរដែរ។ ប្រឹងរៀន មានសីលធម៌ សាមគ្គី៕

សៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, ពីទំព័រ ១៨៨ ដល់ទំព័រ ១៩១ (កំណែបោះពុម្ពលើកទី២)

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (ប្រតិទិនទស្សនៈ)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK