ថ្ងៃទី ២៦ ធ្នូនេះ​នឹងមាន​សូរ្យគ្រាស​រយៈពេល​ ៣ម៉ោងពេញ​
Connect with us

ថ្មីៗ

ថ្ងៃទី ២៦ ធ្នូនេះ​នឹងមាន​សូរ្យគ្រាស​រយៈពេល​ ៣ម៉ោងពេញ​

​នៅថ្ងៃ​ព្រហស្បតិ៍ទី​ ២៦ ខែ​ធ្នូនេះនឹងមានបាតុភូត​សូរ្យគ្រាស​កើតឡើង។ គ្រាន់តែ​មួយថ្ងៃ​បន្ទាប់ពី​បុណ្យណូអែល​ប្រជាជន​ហ្វីលីពីន​នឹងអាច​បាន​ឃើញសូរ្យគ្រាស​ប្រចាំឆ្នាំ​។ ព្រះអាទិត្យនិងព្រះច័ន្ទនឹងចូលគន្លងតែមួយរយៈពេល ៣ ម៉ោង១៥ នាទី ​នៅពេលរសៀល​។

សូរ្យគ្រាសដោយ​អន្លើនឹងចាប់ផ្តើមនៅម៉ោង ១២:៣៦នាទីថ្ងៃត្រង់​ ហើយឈានដល់ម៉ោង ២:១៩នាទី​រសៀល​។ ​ពេលដែលព្រះ​ច័ន្ទ​នៅជិតកណ្តាល​ព្រះអាទិត្យ​ ​និងពេល​ព្រះច័ន្ទ​នឹងចាកចេញ​ពីគែម​ព្រះអាទិត្យ​នៅ​ម៉ោង​ ៣:៤៧នាទីរសៀល​។

​អាស្រ័យ​លើកន្លែង​ដែលអ្នក​ឈរនៅ​លើផែនមួយនេះ​ ​យើងនឹង​មើលឃើញ​មួយផ្នែក​ ឬឃើញពេញ​។ ​សម្រាប់​ប្រទេសហ្វីលីពីន​ប្រហែលជា​ ២ភាគ៣ ​នៃព្រះអាទិត្យ​នឹងត្រូវបាំង​ដោយព្រះចន្ទ​នៅថ្ងៃទី​ ២៦ ខែធ្នូ​។ ​សូរ្យ​គ្រាស​គឺនៅពេល​ដែលព្រះអាទិត្យ ព្រះច័ន្ទ​ និងផែនដីស្ថិត​ក្នុង​គន្លង​តែមួយ ដោយក្នុងនោះពន្លឺព្រះច័ន្ទរារាំងពន្លឺព្រះ​អាទិត្យក្នុងរយៈ​ពេល​ជាក់​លាក់ណាមួយ​។ ​ពីផែន​ដីទៅ មនុស្សនឹង​មើលឃើញ​ផ្នែកខាងងងឹត​នៃព្រះច័ន្ទនៅ​ពេលវារារាំងកាំ​រស្មីព្រះ​អាទិត្យ។

សូរ្យគ្រាស​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ខាង​មុខ​នេះ​នឹង​អាច​មើល​ឃើញ​នៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌា ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។

​សម្រាប់អ្នក​ស្រឡាញ់​វិស័យ​តារាសាស្ត្រ ​អង្គការ​តារាសាស្ត្រ​មួយចំនួន​នឹងត្រូវ​មើលកែវ​ពង្រីក​នៅទូទាំង​ប្រ​ទេស​។ មួយក្នុងចំនោម​នោះ​គឺ Manila Street Astronomers ​ដែលនឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារាណៈ​នៃ​ទីតាំង​មើល​ដោយកែវពង្រីក​ ដោយ​ឥតគិត​ថ្លៃនា​ពេលឆាប់ៗនេះ​៕

ប្រភព៖ kampucheathmey.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK