គាំទ្រ! អភិបាលខេត្តបាត់ដំបង ស្នើសុំរុះរើស្ពានចាស់សម័យបារាំងអាយុជាង១០០ឆ្នាំ ដែលជាសំណង់បេតិកភណ្ឌសល់តែមួយគត់នៅកម្ពុជា តែត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធ
Connect with us

ថ្មីៗ

គាំទ្រ! អភិបាលខេត្តបាត់ដំបង ស្នើសុំរុះរើស្ពានចាស់សម័យបារាំងអាយុជាង១០០ឆ្នាំ ដែលជាសំណង់បេតិកភណ្ឌសល់តែមួយគត់នៅកម្ពុជា តែត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធ

យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបងបានស្នើសុំគោលការណ៍អនុញ្ញាតធ្វើការរុះរើស្ពានចាស់សម័យបារាំងស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ឃើញថា ពុំគួរធ្វើការរុះរើស្ពានចាស់នេះ ដោយសារតែស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ ដែលបានកសាងនៅក្នុងសម័យអាណានិគមបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅក្នុងកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។

ម៉្យាងទៀត ស្ពាននេះចាត់ទុកជាមរតកដ៏កម្រមួយដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានស្នើសុំកិច្ចសហការជាមួយអ្នកជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះទៅពិនិត្យសិក្សាផ្ទាល់ដល់ទីតាំង ក្នុងគោលបំណងរកដំណោះស្រាយមួយដ៏ល្អ ក្នុងន័យអភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ ដើម្បីអភិរក្សប្រកបដោយចីរភាព៕

អត្ថបទ៖ សេម

ប្រភព៖ Khmer Note

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK