ត្រៀម! សៀវភៅល្អៗ ១លានក្បាលនឹងដាក់លក់ក្នុងពិព័រណ៍សៀវភៅធំបំផុតលើពិភពលោកនៅភ្នំពេញ
Connect with us

ថ្មីៗ

ត្រៀម! សៀវភៅល្អៗ ១លានក្បាលនឹងដាក់លក់ក្នុងពិព័រណ៍សៀវភៅធំបំផុតលើពិភពលោកនៅភ្នំពេញ

ភ្នំពេញ ថ្ងៃទី 19 ខែ ធ្នូឆ្នាំ 2019 – ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើតនៅប្រទេសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃនេះថាខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុតនៅលើពិភពលោកនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងរបស់ខ្លួន។ ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លង មកនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះ នៅក្នុងតំបន់មួយ ចំនួននៅលើពិភពលោកដូចជានៅតំបន់អាស៊ីអាគ្នេយ៍,អាស៊ីខាងត្បូងនិងមជ្ឈឹមបូព៌ា។ 

អ្នកចូលចិត្ដអានសៀវភៅនៅទីក្រុងភ្នំពេញអាចនឹងទទួលបានសៀវភៅដែលមានតំលៃសមរម្យជាមួយនឹងការបញ្ចុះតំលៃចាប់ពី 50% ទៅ 90% នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នៅភ្នំពេញ ឆ្នាំ 2020នេះ។  ពិព័ណ៍សៀវភៅនេះនឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរី ក្នុងរយៈពេល ១២ ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី 9 ខែ មករា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 20  ខែ មករា ឆ្នាំ 2020 ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 12 អធ្រាត្រនៅ ផ្សារ រុង រឿង ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញ។

ជាមួយនឹងការដាក់តាំងលក់សៀវភៅភាសាអង់គ្លេសថ្មីៗចំនួន 1 លានក្បាល Big Bad Wolf ចង់កសាង វប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំងមានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នាអាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។

លោកស្រី Jacqueline Ng ដែលជាសហស្ថាបនិក Big Bad Wolfបានប្រសាសន៍ថា៖​ “នៅពេលដែលយើងចាប់ផ្តើម Big Bad Wolf នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ 2009 បេសកកម្មរបស់យើង គឺផ្តោតលើការយកចិត្តទុកដាក់ក្នុងការបង្កើតទម្លាប់អានដោយផ្តល់ឲ្យអ្នកអាននូវសៀវភៅអង់គ្លេសដែលមានតំលៃសមរម្យនិងមានគុណភាព។​ប៉ុន្មានឆ្នាំចុងក្រោយនេះការលក់សៀវភៅមានការរីកចម្រើនយ៉ាងខ្លាំងហើយយើងដឹងថាដើម្បីបណ្ដុះទម្លាប់អាននៅជុំវិញពិភពលោកនិងបង្កើតអ្នកអានជំនាន់ថ្មីយើងត្រូវរៀបចំការលក់សៀវភៅមួយដែលមានលក្ខណៈអន្តរជាតិ។ ក្នុងឆ្នាំ 2016 យើងបានចាប់យក ឱកាសក្នុងការផ្លាស់ប្តូរពិភពលោកតាមរយៈសៀវភៅមួយក្បាលនៅក្នុងកម្មវិធីមួយលើកៗ។

សៀវភៅមានឥទ្ធិពលជម្រុញទឹកចិត្ដនិងផ្តល់អំណាចដល់មនុស្សជាមួយនឹងចំណេះដឹងហើយយើងកំពុងផ្តល់ឱ្យពួកគេនូវរបស់ទាំងអស់នេះតាម តាមរយៈពិព័រណ៍សៀវភៅ Big Bad Wolf។ នៅឆ្នាំ 2019 ពិព័រណ៍សៀវភៅដ៏ធំនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសចំនួន 10 និង ទីក្រុងចំនួន 32 ហើយក្នុងនាមជាអង្គការតស៊ូមតិលើផ្នែកលើកកំពស់ការអាន យើងមានមោទនភាពក្រៃលែងក្នុងការរៀបចំពិព័រណ៍សៀវភៅនេះរួមជាមួយសៀវភៅ 1 លានក្បាលនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។” 

“សៀវភៅវេទមន្ដ” ​ដែលជាសៀវភៅសម្រាប់កុមារអាចនឹងក្លាយទៅជាសៀវភៅ ដែលលក់ដាច់បំផុតនៅ ក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ។ សៀវភៅទាំងនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើបដិវត្តការអានសម្រាប់មនុស្សជំនាន់ក្រោយ ដែលអនុញ្ញាតឱ្យកុមាររៀន និង អានទាំងអស់គ្នាក្នុងពេលតែមួយជាមួយគ្នា។ មាតាបិតា និង អាណាព្យាបាល អាចស្វែងរកសៀវភៅបែបនេះ ដែលមានចំនួន 14 ចំណងជើងដូចជា៖ Little Red Riding Hood, The Three Little Pigs, Let’s Learn Alphabet ABC, Disney Frozen: A Sleepover Party, Disney Winnie The Pooh: Fun With First Words និង សៀវភៅអប់រំ 2 ប្រភេទ ដែលមានចំណងជើងថា ABC Fun With Mickey និង 123 Fun with Mickey និងសៀវភៅជាច្រើនទៀត។ 

“សៀវភៅវេទមន្ដ” ទាក់ទាញកុមារឱ្យចូលចិត្ដអានសៀវភៅ​ និង លើកទឹកចិត្តឱ្យចាប់ផ្តើមទម្លាប់នៃការអាន។ ហេតុដូច្នេះហើយ សៀវភៅទាំងនេះ សាកសមបំផុតសម្រាប់កុមារចាប់ពីអាយុ 1ឆ្នាំ ដល់ 5 ឆ្នាំ។ 

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យរបស់ Big Bad Wolf Sale នាទីក្រុងភ្នំពេញឆ្នាំ2020 បានមាន ប្រសាសន៍ថា៖ “យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយ ក្នុងការរៀបចំពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ភ្នំពេញ ឆ្នាំ 2020 និងការនាំមកនូវព្រឹត្តិការណ៍ពិព័រណ៍ សៀវភៅទ្រង់ទ្រាយធំបំផុត មកប្រទេសកម្ពុជា។ 

ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវបទពិសោធន៏ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើអោយ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។”

Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាននិងរៀន ទោះពួកគាត់មានឋាន:អ្វីក៏ដោយ។ តាមរយ:សកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ 2020 នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវ អោយអ្នកចូលរួម ជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង “Red Readershood” ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។  ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន 500 ក្បាល ទៅអង្គការនេះ។ 

អ្នកចូលរួម អាចទទួលបានព័ត៌មានលំអិត និងទទួលបានអត្ថប្រយោជន៏បន្ថែមទៀត នៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com/

ប​ណ្តា​ញ​សង្គមរបស់ Big Bad Wolf

Facebook: facebook.com/bbwbookskh

Instagram: instagram.com/bbwbookskh

Hashtag ផ្លូវការ៖ #BBWPhnomPenh2020

ដកស្រង់ដោយ៖ www.business-cambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK