សូមជួយស៊ែរ! តាមពិត “នំបាញ់ចានឿក” មិនមែនជាភាសាខ្មែរទេ ឈ្មោះពិតនៃនំនេះគឺ “នំអង្គុញអណ្តែត” សូមនាំគ្នាហៅថា នំអង្គុញអណ្តែត កុំឲ្យបាត់បង់អត្តសញ្ញាណ
Connect with us

គួរដឹង

សូមជួយស៊ែរ! តាមពិត “នំបាញ់ចានឿក” មិនមែនជាភាសាខ្មែរទេ ឈ្មោះពិតនៃនំនេះគឺ “នំអង្គុញអណ្តែត” សូមនាំគ្នាហៅថា នំអង្គុញអណ្តែត កុំឲ្យបាត់បង់អត្តសញ្ញាណ

មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា នំដែលយើងតែងតែហៅថា នំបាញ់ចានឿក ក៏មានឈ្មោះបែបផែនខ្មែរដែរគឺឈ្មោះ នំអង្គុញអណ្តែត។ នេះបើយោងតាមការបង្ហោះរបស់លោកអភិបាលស្រុកបន្ទាយស្រីបានសរសេររៀបរាប់ថា៖ “សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា“នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ?

ខ្ញុំបានជួបបងប្រុសម្នាក់ ជាចុងភៅនិងអ្នកស្រាវជ្រាវម្ហូបអាហារមួយរូបនៅបន្ទាយស្រី ហើយគាត់បានធ្វើនំអង្គុញអណ្តែតនេះអោយខ្ញុំហូប។ គាត់ក៏បានបង្ហាញពីរូបមន្តបង្អែមនេះ ដោយផ្អែកលើសៀវភៅធ្វើម្ហូបខ្មែរមួយ ដែលបានបោះពុម្ភតាំងពីឆ្នាំ១៩៤៣។ មានពេលខ្លះ សូម្បីតែចំណេះដឹងដែលមានហើយក៏ត្រូវរៀនអោយត្រូវឡើងវិញដែរ។ អរគុណសំរាប់ចំណេះដឹងមួយនេះ!

បញ្ជាក់: ឈ្មោះនំអង្គុញអណ្តែតដោយសាររាងវាដូចអង្គុញ(អង្គញ់) ហើយពេលឆ្អិនទើបវាអណ្តែត ហើយតំបន់ខ្លះគេហៅថានំក្រឡោជី (មាននៅក្នុងវចនានុក្រម)។ ខ្ញុំមិនបានអះអាងថាវាជារបស់ខ្មែរផ្តាច់មុខនោះទេ ព្រោះម្ហូបអាហារច្រើនមានដូចៗគ្នាទៅតាមតំបន់ តែហៅឈ្មោះផ្សេងៗគ្នា(ដូចករណី ណែម គង់ ចាយ៉ spring roll ជាដើម) ហើយកម្រជាកម្មសិទ្ធិផ្តាច់មុខរបស់វប្បធម៌ណាមួយណាស់។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថាខ្មែរយើងមានដែរ យ៉ាងហោចណាស់ក៏តាំងពីឆ្នាំ១៩៤៣ដែរ តែយើងបំភ្លេចវាចោលដោយខ្លួនឯង គប្បីយកខេមរភាសាមកប្រើជំនួសអោយការប្រើប្រាស់ភាសាបរទេស”៕​

ប្រភព៖ Khmer Note

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK