អស់ទាស់! លោកយាយ​អាយុ ១០៧ ឆ្នាំទម្លាយថា​អាថ៌កំបាំង​​ធ្វើ​ឲ្យ​អាយុវែង​ គឺ​កុំ​រៀបការ
Connect with us

ទាក់ទាញ

អស់ទាស់! លោកយាយ​អាយុ ១០៧ ឆ្នាំទម្លាយថា​អាថ៌កំបាំង​​ធ្វើ​ឲ្យ​អាយុវែង​ គឺ​កុំ​រៀបការ

ធ្លាប់​តែ​ឮ​គេ​និយាយ​ថា​ដើម្បី​រស់​នៅ​បាន​យូរ​យើង​ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​ ហាត់​ប្រាណ​ជា​រៀង​រាល់ថ្ងៃ។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ ​ស្ត្រី​ដែល​​​មាន​អាយុ ១០៧ឆ្នាំម្នាក់នេះ បាន​និយាយ​ថា​អាថ៌កំបាំង​នៃ​អាយុវែង​គឺ​កុំ​រៀបការ​ នោះ​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់។

លោក​យាយ​ដែល​មាន​ឈ្មោះថា Louise Signore បាន​ធ្វើ​ពិធី​ជប់លៀង​ខួប​កំណើត​របស់​គាត់​លើក​ទី ១០៧ នៅមជ្ឈមណ្ឌល JASA Bartow ក្រុង New York ។ លោកយាយ Louise កើត​នៅ​ឆ្នាំ ១៩១២ នៅ Manhattan រដ្ឋNew York ទោះ​យ៉ាងណា​ លោកយាយ​ក៏​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ទៅ Bronx នៅ​ពេល​​អាយុ ១៤ ឆ្នាំ។

លោកយាយ Louise គឺ​ជា​ស្ត្រី​ដែល​មានតែ​ភាព​រីករាយ​ក្នុង​ការរស់នៅ​ ដោយ​ជីវិត​គាត់​គឺ​គ្មាន​ស្ត្រេស​ឬ​បញ្ហា​ស្មុគស្មាញ​ណា​មួយ​កើត​ឡើង​ទេ។  គាត់​តែងតែ​សប្បាយ​ចិត្ត​រាល់ថ្ងៃ​ ហើយ​គាត់​ក៏​ជា​មនុស្ស​ពូកែ​លេងសើច​ផង​ដែរ។ មិត្ត​ម្នាក់​របស់​គាត់​ឈ្មោះ Deborah Whitaker  បាន​និយាយ​អំពី​លោក​យាយ​ថា “នាង​រស់នៅ​ដោយ​មិន​ប្រើ​ឈើច្រត់​សម្រាប់​ទប់ ​ពេល​នាង​ចង់​ដើរ ​ឬ​ សូម្បី​តែ​រទេះរុញ​ពោល​គឺ​នាង​ពិត​ជា​មាំមួន​ខ្លាំង​ណាស់ ។ នាង​ពិត​ជា​អស្ចារ្យ​មែន” !

លោកយាយ Louise ក៏​បាន​បន្ថែម​ដូចគ្នា​ដែរ​ថា ​គាត់​រស់នៅ​តែ​ម្នាក់ឯង ​ហើយ​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​គាត់​មាន​អាយុវែង​ ដោយ​គ្មាន​ភាព​តានតឹង។  លោក​យាយ​ចូលចិត្ត​រាំ​កម្សាន្ត​ និង​លេង​កីឡា Bocceដែល​ជា​ល្បែង​លេង​ដូច​ជា​បាល់។ គាត់​ហាត់ប្រាណ ​សូម្បី​តែ​ពេលនេះ​គាត់​មាន​អាយុ ១០៧ ឆ្នាំ ​ហើយ​គាត់​តែង​លេង Bingo បន្ទាប់​ពី​ញ៉ាំ​បាយ​ថ្ងៃត្រង់​រួច។  គាត់​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ការ​មិន​រៀបការ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ដែល​គាត់​បាន​ធ្វើ​ ហើយ​ប្អូនស្រី​របស់​គាត់​បាន​រៀបការ​តែ​គាត់​មិន​រើស​យក​ផ្លូវ​នេះ​ឡើយ។

ទោះ​យ៉ាងណា​បច្ចុប្បន្ន​នេះ​លោក​យាយ Louise ក៏​បាន​ប្រាប់​ថា​គាត់​លេប​ថ្នាំ​លើស​ឈាម​និង​មាន​ជំងឺ​រលាក​សួត ។ ទោះបី​គាត់​មាន​ជំងឺ​តែ​លោក​យាយ​ក៏​ត្រូវ​ប្រឈម​នឹង​ចោរកម្ម​នៅ​ក្នុង​ផ្ទះល្វែង​របស់​គាត់​ ដែល​រស់​នៅ​តែ​ឯង​ ជា​មួយ​នឹង​ឧបសគ្គ​ទាំងអស់ ​តែ​គាត់​នៅ​តែ​និយាយ​ថា​រស់នៅ​ក្នុង​ជីវិតម្នាក់ឯងគឺជាជីវិតដែល​ដែល​សប្បាយ​រីករាយ​ជា​ទី​បំផុត។

ដូច្នេះ​ កុំ​រៀបការ​គឺមាន​អាយុវែង ​​គឺ​ជា​ជម្រើស​របស់​លោកយាយ៕

ចុះ​គ្នា​យើង​វិញ​ តើ​គិត​ដូច​លោកយាយ​ដែរ​ទេ?

ប្រែសម្រួល៖ Blue Sky

ប្រភព៖ kampucheathmey.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK